រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ស្វែងរកការបង្កើតក្រុមចម្រុះថ្មីមួយ ប្រឈមមុខជាមួយរុស្ស៊ី

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយសម្ពន្ធមិត្តអឺរ៉ុបសំខាន់ៗ ជាផ្នែកមួយនៃបេសកកម្មការទូត ដើម្បីស្វែងរកដំណោះស្រាយស្ដីពីវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រន នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះសង្រ្គាម។ នៅក្នុងជំនួបជាមួយសមាភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងចក្រភពអង់គ្លេស មុននឹងលោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov…

អាមេរិក ព្រមានជាថ្មីពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះព្រមានជាថ្មីទៀតពីលទ្ធភាពដែលកងទ័ពរុស្ស៊ី អាចបើកការវាយប្រហារលើអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ផ្ដើមបេសកកម្មការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង។ លោក Antony Blinken បានជិះយន្ដហោះទៅជួបសម្ព័ន្ធមិត្តអ៊ុយក្រែន និងអឺរ៉ុប មុននឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់…

រុស្ស៊ី ដាក់ពង្រាយរថក្រោះធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនអ៊ុយក្រែន មុនបើកកិច្ចចរចាជាមួយ NATO

(ម៉ូស្គូ)៖ រុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយដាក់ពង្រាយរថក្រោះ និងកងទ័ពរាប់ពាន់នាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែលនេះទំនងជាសារព្រមានមួយ នៅមុនជំនួបជាមួយអង្គការ NATO។ កងទ័ពរុស្ស៊ីជាង ៣,០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅឯតំបន់ចំនួន៤ ស្ថិតនៅភាគនិរតីនៃប្រទេស ក្បែរតំបន់ព្រំដែន អ៊ុយក្រែន។ ការធ្វើសមយុទ្ធយោធានេះត្រូវបានក្រុមមន្ត្រីអឺរ៉ុបសន្មត់ថារុស្ស៊ី មិនមានចេតនាពិតប្រាកដ ក្នុងការបន្ធូរបន្ថយភាពតានតឹងយោធា ក្នុងពេលបច្ចុប្បន្នទេ…

ប្រធានសភាអឺរ៉ុប លោក David Sassoli ទទួលមរណភាពក្នុងវ័យ ៦៥ឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធានសភាអឺរ៉ុប លោក David Sassoli បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសអ៉ីតាលី។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់ លោកនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារ ទី១១ ខែធ្នូនេះ។ បើតាមអ្នកនាំពាក្យរបស់លោក David Sassoli គឺលោក Robert Cuillo ប្រធានសភាអឺរ៉ុបរូបនេះ…

លោក ចូ បៃដិន ធានាចំពោះអ៊ុយក្រែន ថាអាមេរិកនឹងឆ្លើយតបយ៉ាងដាច់ខាត បើរុស្ស៊ីហ៊ានឈ្លានពាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត របស់ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងដាច់ខាត ប្រសិនបើរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យសេតវិមាន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថានៅក្នុងជំនួបជាមួយលោក Zelenskiy…

លោក បៃដិន និងលោក ពូទីន នឹងពិភាក្សាគ្នាតាមទូរស័ព្ទ ចំពេលកំពុងតានតឹងនឹងគ្នា ជុំវិញបញ្ហាអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅចំពោះមុខការបារម្ភថារស្ស៊ីអាចនឹងប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំក្រោយនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Emily Horne បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះថាលោក បៃដិន និងលោក…

នាវាដឹកយន្តហោះចម្បាំងអាមេរិក បន្តប្រចាំការក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបន្តរក្សានាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន ឱ្យប្រចាំការក្នុងតំបន់ដែនសមុទ្រមេឌីទែរ៉ាណេ ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តអឺរ៉ុប ខណៈមានការភ័យខ្លាចថារុស្ស៊ីអាចនឹងប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក។ មន្ត្រីរូបនេះដដែលបានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបញ្ជាឲ្យនាវាដឹកយន្តហោះ ចម្បាំង USS Harry S Truman បន្តរក្សាវត្តមាននៅលើដែនសមុទ្រមេឌីទែរ៉ាណេ និងផ្អាកការធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាជាបណ្ដោះអាសន្នសិន…

អាមេរិក និងរុស្ស៊ី នឹងជួបមុខគ្នានៅខែក្រោយនេះ ដើម្បីជជែកពីសំណុំរឿងអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចូលរួមក្នុងកិច្ចសន្ទនាផ្នែកសន្តិសុខមួយ នៅថ្ងៃទី១០ ខែមករាខាងមុខនេះ ខណៈប្រទេសទាំង២ កំពុងពាក់មុខ យក្សដាក់គ្នាជុំវិញសំណុំរឿងអ៊ុយក្រែន។ នេះបើតាមអ្នកនាំម្នាក់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ការប្រកាសពីព័ត៌មានខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃអង្គារ ទី២៨ ខែធ្នូនេះបានទទួលស្គាល់ថាទីក្រុងម៉ូស្គូ មានផែនការពិភាក្សាពីសំណើពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន…

ប្រធានាធិបតីអាមេរិក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាហើយលើច្បាប់ស្ដីពីវិស័យការពារជាតិ ដែលនឹងអនុញ្ញាតឱ្យចំណាយកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២២។ នេះបើតាមសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។ កាលពីដើមខែធ្នូនេះ, ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតអនុម័តច្បាប់ស្ដីពីវិស័យការពារជាតិខាងលើ ឬគេស្គាល់ថា NDAA ដោយមានការគាំទ្រយ៉ាង ខ្លាំងពីអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ តាមរយៈច្បាប់នេះ, កញ្ចប់ថវិកា…

រុស្ស៊ី បញ្ជាក់ឡើងវិញថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែនទេ

(ប៊ែរឡាំង)៖ រុស្ស៊ីមិនមានផែនការ ឬកំពុងត្រៀមលក្ខខណៈណាមួយ ដើម្បីប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ុយក្រែននោះទេ បន្ទាប់ពីទីក្រុងម៉ូស្គូ ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមឯកអគ្គរដ្ឋរុស្ស៊ីប្រចាំសហភាពអឺរ៉ុប។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអាល្លឺម៉ង់ Die Welt នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូនេះ លោក Vladimir Chizhov…