សហភាពអឺរ៉ុប នឹងមិនចូលរួមជាមួយក្រុមចម្រុះអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ទេ

EU: បណ្តាប្រទេសសហភាពអឺរ៉ុប អាចនឹងមិនអើពើចំពោះការធ្វើសន្និសីទអន្តរជាតិ ស្តីពីបញ្ហាមជ្ឈឹមបូព៌ា ដែលគ្រោងធ្វើនៅប្រទេសប៉ូឡូញ នាខែក្រោយនេះ ដោយសារក្តីបារម្ភថា វាជាផ្នែកមួយនៃការជំរុញរបស់អាមេរិក ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកការទូតសហភាពអឺរ៉ុប បានលើកទ្បើងនូវសំណួរអំពីរបៀបវារៈពិតប្រាកដនៃសន្និសីទ ដែលគ្រោងធ្វើនាខែកុម្ភៈថ្ងៃទី១៣-១៤ ខាងមុខថា វាត្រូវបានរៀបចំឡើង…

ប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក នៅទ្វីបអឺរ៉ុប ចាំបាច់ទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់

អាមេរិកៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលអាមេរិកម្នាក់ បាននិយាយនៅក្នុងសន្និសីទ ស្តីពីការពិនិត្យមើលប្រព័ន្ធការពារមីស៊ីលឆ្នាំ ២០១៩ ហៅកាត់ (MDR) ថា ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក ដែលមានទីតាំងនៅទ្វីបអឺរ៉ុប គឺដើម្បីរារាំងការគំរាមកំហែងពីរដ្ឋគ្រោះថ្នាក់ទាំងឡាយ ជាក់ស្ដែងដូចជាប្រទេសអ៊ីរ៉ង់ជាដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ មន្រ្តីរូបនោះ បាននិយាយកាលពីថ្ងៃពុធថា «សមត្ថភាពការពារមីស៊ីលរបស់អាមេរិក…

អាមេរិក៖ អ៊ីរ៉ង់ប្រើមីស៊ីលបាញ់បង្ហោះផ្កាយរណប កំពុងគំរាមកំហែងដល់តំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ា

អាមេរិកៈ កាលពីដើមខែមករា លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក បានព្រមានថា ប្រសិនបើក្រុងតេអេរ៉ង់ នៅតែបន្តផែនការអនុវត្តការបាញ់បង្ហោះផ្កាយរណប ក្នុងពេលប៉ុន្មានខែខាងមុខ នោះអ៊ីរ៉ង់នឹងប្រឈមមុន ជាមួយសម្ពាធសេដ្ឋកិច្ច និងផ្នែកការទូតបន្ថែម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ ដោយលោក Pompeo…

អ៊ីរ៉ង់ប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង បាញ់បង្ហោះផ្កាយរណប ខណៈមិនអើពើការព្រមានរបស់អាមេរិក

អ៊ីរ៉ង់ៈ រដ្ឋមន្រ្តីទូរគមនាគមន៍លោក Mohammad Javad Azari-Jahromi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណប ខណៈមិនអើពើការព្រមានរបស់អាមេរិក ឲ្យជៀសវាងការអនុវត្តសកម្មភាពបែបនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ ក្រុងវ៉ាស៊ីនតោន បានព្រមានក្រុងតេអេរ៉ង់ នៅក្នុងខែនេះ…

ទីបំផុតលោក ត្រាំ ប្រកាសចាប់ផ្តើមដកទ័ពអាមេរិកចេញពីស៊ីរី ក្រោយអូសបន្លាយពេលជាយូរ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមដកទ័ពអាមេរិកចេញពីស៊ីរីហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ លោក ត្រាំ បានប្រកាសនៅលើទំព័រ Twitter របស់លោកថា ទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី កំពុងចាប់ផ្តើមការចាកចេញរបស់ពួកគេ ខណៈកំពុងមានប្រតិបត្តិការវាយប្រហារក្រុមភេរវករ…

អាមេរិក នឹងរៀបចំជំនួបកំពូលពិភពលោក ផ្តោតលើអ៊ីរ៉ង់ នៅប្រទេសប៉ូឡូញនាខែក្រោយ

អាមេរិកៈ ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋាភិបាលខ្លួនមានផែនការធ្វើរួមគ្នា ដើម្បីបើកកិច្ចប្រជុំកំពូលពិភពលោក ដែលនឹងពិភាក្សាលើអ៊ីរ៉ង់ និងប្រទេសមជ្ឈឹមបូព៌ា នាខែក្រោយ នៅប្រទេសប៉ូឡូញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជួបជុំជាអន្តរជាតិ នឹងប្រព្រឹត្តទៅនៅទីក្រុង Warsaw នៅថ្ងៃទី…

អ៊ីរ៉ាក់ យកឈ្នះ វៀតណាម ចុងម៉ោង (វីដេអូ)

នៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019​ លើកទី១ នៃពូល D ក្រុមជម្រើសជាតិ អុីរ៉ាក់ បានយកឈ្នះជម្រើសជាតិ វៀតណាម ដោយលទ្ធផល ៣ទល់២ នៅចុងម៉ោង នាកីឡដ្ឋាន Zayed Sport City ប្រទេសអារ៉ាប់រួម។ ជំនួបបើកឆាកនេះ វៀតណាម បានធ្វើការនាំមុខមុនដោយបាល់ចូលទីខ្លួនឯងរបស់ អុីរ៉ាក់…

អ៊ីរ៉ង់ វាយបកទណ្ឌកម្ម បន្ទាប់ពីរងការស្តីបន្ទោស ចំពោះការសម្លាប់អ្នកប្រឆាំង

ហូឡង់ៈ ក្រសួងការបរទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីរ៉ង់ បានវាយបកឆ្លើយតប ចំពោះការសម្លាប់អ្នកប្រឆាំងអ៊ីរ៉ង់ ២នាក់ ដែលរស់នៅក្នុងប្រទេសហូឡង់ ខណៈសហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងអង្គភាពស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ និងមន្រ្តី ២រូប ទាក់ទងនឹងការស្លាប់នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។ រដ្ឋមន្ត្រីការបរទេសហូឡង់លោក…

អាមេរិក ព្រមានអ៊ីរ៉ង់ចំពោះការបាញ់បង្ហោះយានអវកាស ប្រើបច្ចេកវិទ្យាមីស៊ីល ខណៈក្រុងតេអេរ៉ង់ ទាត់ចោលការព្រួយបារម្ភ

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានច្រានចោលការព្រមានរបស់អាមេរិក ប្រឆាំងនឹងការបាញ់បង្ហោះយានអវកាស និងការសាកល្បងមីស៊ីលខ្លួន ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនបានរំលោភលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិឡើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញសេចក្តីព្រមានទុកជាមុន ប្រឆាំងនឹងគម្រោងបាញ់បង្ហោះយានអវកាសចំនួន…

អ៊ីរ៉ង់ ត្រៀមសកម្មភាពយោធា ដើម្បីទប់ស្កាត់នាវាចម្បាំង​អាមេរិក មិនឲ្យចូលមកក្បែរដែនទឹកខ្លួន

អ៊ីរ៉ង់ៈ ឧត្តមនាវីឯកលោក Habibollah Sayyari បាននិយាយថា អ៊ីរ៉ង់ នឹងមិនអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិក ចូលមកក្បែរដែនទឹករបស់ខ្លួនទ្បើយ ហើយថែមទាំងអះអាងថា ក្រុងតេហេរ៉ង់ បានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយ ពីសំណាក់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ ការកត់សម្គាល់របស់លោក Sayyari…