អាមេរិក​ អាចនឹងដាក់កូរ៉េខាងជើង ចូលក្នុងបញ្ជីរដ្ឋឧបត្ថម្ភដល់អំពើភេរវកម្មជាថ្មី

អាមេរិកៈ កាលពីថ្ងៃចន្ទអាមេរិក បានបញ្ជាក់ទៅកូរ៉េខាងត្បូង និងជប៉ុនថា កូរ៉េខាងជើង អាចនឹងត្រូវបានដាក់ចូលទៅក្នុងបញ្ជីឈ្មោះរដ្ឋឧបត្ថម្ភដល់អំពើភេរវកម្មទ្បើងវិញ ក្រោយប្រទេសនេះ ត្រូវបានដកចេញពីបញ្ជីនេះ កាលពីឆ្នាំ ២០០៨ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ តាមទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា អាមេរិក…

​លោក ត្រាំ នៅតែចង់បន្តអនុវត្តបទបញ្ជាខ្លួន ខណៈមានជំទាស់យ៉ាងខ្លាំងពីតុលាការ

អាមេរិកៈ ប្រធានា​ធិបតី​អាមេរិកលោក ដូណាល់ ​​​ត្រាំ​ នៅតែ​មានៈ​រឹងទទឹង​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ក្នុងប្រទេស បាន​ព្យួរ​បទ​បញ្ជា​ហាមប្រាមជនអន្តោប្រវេសន៍​ ប្រទេសមូស្លីមចំនួន ៧ ​​​មិនឲ្យធ្វើ​ដំណើរចូលមកក្នុង​អាមេរិក​ ខណៈដែលរដ្ឋបាលលោកត្រាំ ​កំពុងប៉ុន​ប៉ងអនុវត្តបទញ្ជារបស់ខ្លួន ​នៅ​ក្នុងសប្តាហ៍​នេះ​។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ​Abul…

តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក សម្រេចព្យួរបទបញ្ជាហាមឃាត់ របស់ប្រធានាធិបតី ត្រាំ

អាមេរិកៈ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឯកច្ឆ័ន្ទគ្នា ព្យួរជាបណ្តោះអាសន្ននូវបទបញ្ជា របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានដាក់កំហិតហាមឃាត់ លើអ្នកដំណើរពីបណ្តាប្រទេសមូស្លីមចំនួន ៧ មិនឲ្យចូលជាន់ដីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧។…

ស៊ីរី​អាចមានពន្លឺសន្តិភាពឡើងវិញ !! ក្រោយមានកិច្ចប្រជុំដ៏ធំហៅថា JOP លិចឡើង

ស៊ីរីៈ គណៈ​ប្រតិភូ​ដែលមក​ពី​ប្រទេស​រុស្ស៊ី តួកគី អ៊ីរ៉ង់​ និង​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃចន័្ទ បានជួប​ប្រជុំ​គ្នា នៅ​ក្នុង​រដ្ឋ​ធានី​អាស្តាណា នៃ​ប្រទេស​កាហ្សាក់​ស្ថាន ​ដើម្បីពិភាក្សា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ​ក្នុង​ប្រទេស​ស៊ីរី​ហៅ​ថា ​Joint ​Operational ​Group។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ គណៈ​ប្រតិភូ​បានពិភាក្សាលើ​បញ្ហា​នានា…

បណ្ដាប្រទេសជុំវិញពិភពលោក កំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំង ជាមួយអាមេរិក ដោយសារ….

អាមេរិកៈ ការ​តវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​៣សប្តាហ៍​​ជាប់ៗ​គ្នា​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​បណ្ដាប្រទេស​ផ្សេងៗ​ទៀត​ដោយសារ​គោល​នយោបាយ​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ក្នុងការហាម​ឃាត់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មូស្លីមចំនួន​៧ ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភពអង់គ្លេស ​មនុស្ស​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​កាន់​បដា​…

អ៊ីរ៉ង់បន្តធ្វើការ​សាកល្បង​មីស៊ីល ទោះបីជាមានការដាក់ទណ្ឌកម្មពីអាមេរិក

អ៊ីរ៉ង់ៈ រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់ ​បានធ្វើការ​សាកល្បង​មីស៊ីល​ និង​ប្រព័ន្ធរ៉ាដា ​កាលពីថ្ងៃសៅរ៍​ម្សិលមិញ ដែលសកម្មភាពនេះ​ ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតីអាមេេរិក លោក ​ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម​ថ្មី​ លើ​ប្រទេស​អ៊ីរ៉ង់​ ជុំវិញ​ការ​បាញ់​សាកល្បងកាំជ្រួច​ផ្លោង កាលពី​សប្តាហ៍​មុន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។​…

មហាអំណាចពិភពលោក គំរាមដាក់ទណ្ឌកម្មថ្មីបន្ថែមលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការសាកល្បងមីស៊ីលឆ្លងទ្វីប

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែម បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានសាកល្បងធ្វើតេស្តមីស៊ីលឆ្លងទ្វីប កាលពីពេលថ្មីនេះៗ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មថ្មី ដែលជាសម្ពាធដល់ទីក្រុងតេអេរ៉ង់ ដោយលោកយល់ឃើញថា…

អ៊ីរ៉ង់ កំពុងបង្ហាញសាច់ដុំដាក់អាមេរិក ក្រោយការសម្ញែងបាញ់គ្រាប់មីស៊ីល​ឆ្លង​ទ្វីប

អាមេរិកៈ លោកស្រី Nikki Haley ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំ​​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់​ ក្នុង​ពេល​ថ្មីៗ​នេះ ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត ហើយ​រដ្ឋបាល​របស់​លោក ត្រាំ ​នឹង​មិនលើកលែងជាដាច់ខាតចំពោះបញ្ហាមួយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ ការថ្លែងរបស់លោកស្រី…

អ៊ីរ៉ង់ បង្ហាញបច្ចេកវិទ្យាផ្កាយរណបអវកាសថ្មី

អ៊ីរ៉ង់ៈ សមិទ្ធិផលផ្កាយរណបថ្មីមួយរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបង្ហាញទ្បើង ដែលជាបច្ចេកវិទ្យាអវកាស នៅអំឡុងពេលពិធីមួយ ដោយមានការចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតជាច្រើន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។ ថ្លែងនៅក្នុងពិធីនោះ លោកប្រធានាធិបតី បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងស្រុក…

លោក ត្រាំ បណ្ដេញអគ្គរដ្ឋអាជ្ញាចេញពីតំណែង បន្ទាប់ពីនាងបានផ្គើនមិនព្រមអនុវត្តបទបញ្ជា

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានបណ្តេញអគ្គរដ្ឋអាជ្ញាលោកស្រី Sally Yates ចេញពីតំណែង បន្ទាប់ពីលោកស្រីបានផ្គើនមិនព្រមអនុវត្ត បទបញ្ជារបស់លោកស្តីពីបទបម្រាមហាមឃាត់​ទៅ​លើអ្នកដំណើរចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ពី​បណ្តា​ប្រទេស​​កាន់​សាសនា​ឥស្លាម​ទាំង ​៧ ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧។…