អ៊ីរ៉ង់​ដាក់​ល​ក្ខណ្ឌ 3 ឲ្យ​អាមេរិក​នៅ​ពេល​ដែល​ខ្លួន​ប្រកាសថា​រួចរាល់​ហើយ​ក្នុងការ​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អាមេរិក​

​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​កាលពី​ខែ​មុន​អ៊ីរ៉ង់​បានប្រកាស​ហើយ​ថា​ ខ្លួន​បាន​ស្វាគមន៍​ជានិច្ច​ចំពោះ​បំណង​ស្វែងរក​ការពិភាក្សា​រវាង​ប្រទេស​លោកខាងលិច​ដើម្បី​រឹតចំណង​មិត្តភាព​ជា​មួយ​នឹង​ប្រទេស​ខ្លួន​នៅ​ខណៈ​ដែល​លោក​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ Hassan Rohani បាន​ប្រកាស​ពី​ជំហ​ការត្រៀមខ្លួន​ក្នុងការ​ផ្តាច់ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាមេរិក​និង​បាន​ដាក់ចេញ​នូវ​លក្ខណ្ឌ​បី​សម្រាប់​ប្រទេស​អាមេរិក​ផងដែរ​។​ ​នៅ​ខណៈ​ដែល​អាមេរិក​កំពុង​ព្យាយាម​ស្វែងរក​ការដោះស្រាយ​និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​អ៊ីរ៉ង់​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អ៊ីរ៉ង់​Abbas Araghchi​បាន​ស្នើរ​ឲ្យ​អាមេរិកគួរ​ប្រើប្រាស់​ការអនុវត្ត​ដ៏​គួរឲ្យ​ទុកចិត្ត​មួយ​ក្នុង​ការវាស់វែង​ពី​បញ្ហា​។​លោក​Abbas​បាន​បន្ថែម​ទៀត​ថា​វា​ជាការ​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាមេរិក​បាន​ទាមទារ​ឲ្យមាន​ការចចារ​ដោយ​ផ្ទាល់​តែ​យ៉ាងហោច​ណាស់​អាមេរិក​គួរតែ​ធ្វើ​ការអនុវត្ត​ដំណោះស្រាយ​ឲ្យមាន​ភាពបិនប្រសប់​ផង​។​ ​គួរបញ្ជាក់​ថា​លក្ខណ្ឌ​ទាំង​បី​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្នើរ​ឲ្យ​អាមេរិក​អនុវត្ត​មុនពេល​ខ្លួន​សម្រេច​ចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​នោះ​មាន​ទីមួយ​ការបញ្ឈប់​ការ​លូក​ដៃ​ក្នុង​កិច្ចការ​ការងារ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទី​ពីរ​អាមេរិក​ត្រូវតែ​ទទួលស្គាល់​ពី​សិទ្ធិសេរីភាព​ស្របច្បាប់​អន្តរជាតិ​របស់​អ៊ីរ៉ង់​រួមទាំង​សិទ្ធិ​ក្នុង​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ផង​ទី​បី​អាមេរិក​គួរ​បញ្ឈប់​គោលនយោបាយ​ជា​សត្រូវ​ប្រឆាំងនឹង​អ៊ីរ៉ង់​តទៅទៀត​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/reportirt20130616002157040_zps411efd69.jpg https://i1272.photobucket.com/albums/y389/domneng/Decore/RTR30SC6_zps5777e3f2.jpg

ដំណើរការ​អភិវឌ្ឃន៍​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​តាំងពី​ចាប់ផ្តើម​ដំបូង​

​ប្រទេស​អ៊ីរ៉ង់​និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ត្រូវ​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​សម្រាប់​ពិភពលោក​និង​ជាពិសេស​ជាមួយ​នឹង​អាមេរិក​។​ ​ទោះបីជា​យ៉ាងណាក្តី​ដំណើរការក​ម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​ដំបូង​របស់​ខ្លួន​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ 1950 ត្រូវបាន​អាមេរិក​ជា​អ្នក​ឧបត្ថម្ភ​ក្រោម​ឈ្មោះ​កម្មវិធី​បរមាណូ​សម្រាប់​សន្តិភាព​ដែល​មិន​ត្រឹមតែ​អាមេរិក​ទេ​រួមមាន​ទាំង​សហគមន៍​អ៊ឺរ៉ុប​ផង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ត្រូវបាន​ដំណើរការ​យ៉ាង​រលូនរ​ហូត​មកទល់​និង​បដិវត្ត​ផ្តួល​រលំ​ស្តេច​អ៊ីរ៉ង់​ព្រះនាម Shah នា​ឆ្នាំ 1979 ដែល​ជា​ស្តេច​ចុងក្រោយ​គេ​នៃ​ព្រះរាជាណាចក្រ​អ៊ីរ៉ង់​និង​ប្តូរ​រូបភាព​ជា​ថ្មី​ជំនួស​វិញ​។​ ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ដំណើរការ​ជាមួយនឹង​តំបន់​ស្រាវជ្រាវ​ប៉ុន្មាន​កន្លែង​ដែល​រួមមាន​តំបន់​រុករក​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ពីរ​កន្លែង​រោងចក្រផ​លិត​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​មួយ​កន្លែង​និង​រោងចក្រ​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​មួយកន្លែង​ទៀត​ផង​។​រោងចក្រ​ដើរ​ថាមពលនុយក្លេអ៊ែរ​ដំបូង​របស់​អ៊ីរ៉ង់ (Bushehr I reactor ) ត្រូវបាន​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់នា​ថ្ងៃទី 12 កញ្ញា​ឆ្នាំ 2011 ដោយ​ស្ថិត​ក្រោម​ការឧបត្ថម្ភ​ពេញទំហឹង​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​បន្ទាប់មក​ត្រូវ​ប្រើ​ពេល​មួយ​ឆ្នាំ​មកទល់​ឆ្នាំ 2012 ដើម្បី​ដំណើរការ​រោងចក្រ​នេះ​ឲ្យ​ពេញលេញ​។​…

អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​ជួប​ជាមួយនឹង​ប្រធានាធិបតី​ថ្មី​ដែល​ទើប​នឹង​ឈ្នះ​ឆ្នោត​

​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​អតីត​ប្រធានាធិបតីអ៊ីរ៉​ង់​លោក Mahmound Ahmadinejad និង​លោក​ប្រធានាធិបតី​ថ្មី​ដែល​ទើបនឹង​ឈ្នះឆ្នោត Hassan Rouhani បាន​ជួបជុំ​ពិភាក្សា​គ្នា​រួច​ម្តង​ហើយ​ដើម្បី​ផ្លាស់ប្តូរ​និង​ផ្តល់​ការប្រឹក្សា​គ្នា​ទៅលើ​ការដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​បន្ទាប់​។​ ​លោក​ប្រធានាធិបតី​ថ្មី Rouhani ដែល​ទទួលបាន​សម្លេង​ឆ្នោត​ដល់​ទៅ 51 ភាគរយ​បាន​មាន​ប្រសា​ស​ថា​លោក​នឹង​បង្កើន​កិច្ច​ការងារ​សុខមាលភាព​និង​ដំណើរការ​ជា​សកល​ជាច្រើន​ទៀត​ដើម្បី​ទទួលបាន​ចំណង​មិត្តភាព​ល្អៗ​មក​វិញ​ជាមួយ​នឹង​សកលលោក​។​ហើយ​លោក​បាន​សង្កត់ធ្ងន់ថា​លោក​នឹង​ព្យាយាម​កាត់បន្ថយ​ទណ្ឌកម្ម​ពី​អន្តរជាតិ​នានា​លើ​សកម្មភាព​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​ ​គួរបញ្ជាក់​ថា​លោក Hassan Rouhani នឹង​ត្រូវ​មកា​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី 3 ខែ​សីហា​នេះ​ហើយ​ក្រោយ​ការបោះឆ្នោត​រួច​រយៈពេល​មួយ​ខែ​៕​ https://i1272.photobucket.com/albums/y389/domneng/af/0615_world_iran_hassan_rohani_full_6001_zps9d173ca1.jpg https://i1272.photobucket.com/albums/y389/domneng/af/r-AHMADINEJAD-MEETS-HASSAN-ROUHANI-large570_zps3bb3504d.jpg…

ក្តីសង្ឃឹម​ថ្មី​ក្រោយ​ការជាប់ឆ្នោត​របស់​លោក Hassan Rouhani ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​

​តេហ​រ៉ង់​៖ លោក​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ទើប​នឹង​ទទួលបាន​តំណែង Hassan Rouhani និង​ត្រូវបាន​គេ​ជឿជាក់​និង​សង្ឃឹម​ក្នុងការ​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជាច្រើន​នៃ​នយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ ​ក្តីសង្ឃឹម​សម្រាប់​ការបោះឆ្នោត​មួយ​នេះ​ត្រូវបាន​អ្នកវិភាគ​ជំនាញៗ​និង​មេដឹកនាំ​បណ្តាល​ប្រទេស​មួយចំនួន​បាន​សម្លឹង​ឃើញ​ក្រោយ​ការជាប់ឆ្នោត​របស់​លោក Hassan Rouhani ដែល​ទទួលបាន​ការគាំទ្រ​ដល់​ទៅ 50,7 ភាគរយ​នៃ​អ្នកបោះឆ្នោត​សរុប​ដែល​បង្ហាញឲ្យឃើញ​ពី​សារសំ​ខាន់​នៃ​វត្តមាន​របស់​លោក​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​ ​ទាំង​អ្នកជំនាញ​និង​មេដឹកនាំ​អន្តរជាតិ​ជាច្រើន​ដែល​រួមមាន​ទាំង​លោក Ban Ki Moon និង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែល​បាន​បញ្ចេញ​ទស្សន​និង​គំនិត​វិជ្ជមាន​សម្រាប់​ការ​កាន់​តំណែង​របស់​លោក Rouhani ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ដំណោះស្រាយ​មួយ​បណ្តាលមកពី​ភាព​តានតឹង​នៃ​នយោបាយ​របស់​អ៊ីរ៉ង់​៕ https://i1272.photobucket.com/albums/y389/domneng/3%20lady/2013611165820528734_20_zps0d79d559.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/HassanRouhani–621x414_zps21d3b8b4.jpg

អ៊ីរ៉ង​បន្ថែមម៉ោង​ក្នុង​ការបោះឆ្នោត​ជាតិ​

​តេហ​រ៉ង់​៖​ក្រសួង​ការពារជាតិរ​បស់​អ៊ីរ៉ង​បាន​ប្រកាស​ប្រាប់​ពី​ម្សិលមិញ​ក្រោយ​ម៉ោង​នៃ​ការបោះឆ្នោត​ត្រូវ​បាប​ចប់​ដោយ​ការបន្ថែម​ម៉ោង​ដល់​ទៅ​ប្រាំ​ម៉ោង​ទៀត​ក្នុង​ការបោះឆ្នោត​ជាតិ​ជ្រើសរើស​ប្រធានាធិបតី​។​ ​យោង​តាម​ច្បាប់​នៃ​ការបោះឆ្នោត​ជាតិ​ដែល​បានចែង​រយៈពេល​នៃ​ការបោះ​ឆ្នោត​គឺ​មានតែ​ដប់​ម៉ោង​ប៉ុណ្ណោះ​ប៉ុន្តែ​ដោយសារ​យល់ថា​តម្រូវការ​ដែល​ចាំបាច់​ត្រូវ​តែ​ថែម​ម៉ោង​ដូចនេះ​បាន​ធ្វើឲ្យ​លោករ​ដ្ឋ​ម​ន្រី្ត​សម្រេចចិត្ត​ប្រកាស​ថែម​ម៉ោង​ដោយ​ប៉ុន្តែ​វា​ជា​ម៉ោង​ចុងក្រោយ​បំផុត​និង​មិន​មាន​ការ​បន្ថែមទៀត​នោះទេ​។​ ​ការបោះឆ្នោត​ជាតិ​អ៊ីរ៉ង់​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ត្រូវ​បា​ចាប់ផ្តើម​ឡើង​ពី​ម៉ោង 8 ព្រឹក​ក្នុងស្រុក​ហើយ​ដោយ​មាន​ប្រជាជន​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ប្រមាណ​ជាង 50 លាន​នាក់​ដើម្បី​ជ្រើសតាំង​ប្រធានាធិបតី​ម្នាក់​ក្នុងចំណោម​បេក្ខជន​សរុប 6 នាក់​ដែល​មកពី​បក្ស​នយោបាយ​ផ្សេង​គ្នា​៕​ https://i1272.photobucket.com/albums/y389/domneng/Aoi%20Sora/000_nic6218056_zpsfe0babe0.jpg https://i1272.photobucket.com/albums/y389/domneng/Aoi%20Sora/iran15n-6-web_zps3dade906.jpg https://i1272.photobucket.com/albums/y389/domneng/Aoi%20Sora/iran15n-11-web_zpsbc0b5b5b.jpg https://i1272.photobucket.com/albums/y389/domneng/Aoi%20Sora/shamseddin20130614135932753_zps6f69f2d9.jpg

អូ​បា​ម៉ា​ដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​ទៅ​លើ​អ៊ីរ៉ង់​លើ វិស័យ​ដឹកជញ្ជូន​និង​រូបិយប័ណ្ណ (Rial)

​ប៉េកាំង​៖​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​វា​នឹង​កំណត់​យក​រូបី​យ​បណ្ណ​របស់​អ៊ីរ៉ង់​គឺ​រៀល (Rial) និង​វិស័យ​យានយន្ត​របស់​ប្រទេស​នេះ​ផងដែរ​គឺ​ធ្វើយ៉ាងណា​ឲ្យ​លុយ​របស់​អ៊ីរ៉ង់​គឺ​គ្មាន​ន័យ​សម្រាប់​ការចាយវាយ​នៅ​ក្រៅប្រទេស​។​ ​ការដាក់ទោស​នេះ​គឺ​ត្រូវ​បាន​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ពី​លោក​ប្រធានាធិបតី​របស់​អាមេរិក​លោក​បា​រ៉ាក់​អូបា​ម៉ា​ហើយ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រូបិយប័ណ្ណ​របស់​អ៊ីរ៉ង់ (Rial) ត្រូវ​បាន​ជា​ក្លាយជា​គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​នេះ​។​វា​ត្រូវ​បាន​ដាក់​ប្រកាស​ឲ្យដឹង​ចំពោះ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​នានា​និង​អ្នក​ដែល​ប្រើប្រាស់​រៀល​របស់​អ៊ីរ៉ង់​នៅ​ក្រៅ​ប្រទេស​ទាំងអស់​នៅពេលដែល​ការដាក់ទណ្ឌកម្ម​មួយ​ផ្សេង​ទៀត​ទៅ​លើ​វិស័យ​ដឹកជញ្ជូន​របស់​អ៊ីរ៉ង់​សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​នូវ​មធ្យោបាយ​ទាំងនោះ​ទាំង​ក្នុង​ការដឹកជញ្ជូន​និង​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផង​។​ ​លោក​លេខាធិការ​ប្រចាំ​សេត​វិមាន​អាមេរិក Jay Carney បាន​និយាយថា​ការចចារ​នៅតែមាន​បើសិន​អ៊ីរ៉ង់​ចង់បាន​ខ​ណះ​ដែល​ប្រទេស​មួយ​នេះ​ជារឿយ​តែងតែ​បដិសេធ​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​លោក​បាន​បន្ថែមទៀតថា​ការដាក់ទណ្ឌកម្ម​នឹង​នៅតែ​បន្ត​ហើយ​មាន​លក្ខណ​ថ្មី​ទៀត​ប្រសិន​អ៊ីរ៉ង់​នៅតែ​ពន្យា​ពេល​និង​មិន​កែប្រែ​គោលជំហរ​របស់​ខ្លួន​នោះទេ​៕​ https://i1272.photobucket.com/albums/y389/domneng/3D/en_odonnell_0306_620x350_zps42adc126.jpg

យ៉ាងហោចណាស់ ៤០ នាក់​បាត់បង់​ជីវិត​ដោយសារ​គ្រោះ​រញ្ជួយ​ដី 7.5 វ៉ិ​ចទ័​រ​នៅ អ៊ីរ៉ង់​

​នៅ​ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ២០១៣ នេះ មាន​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​មួយ ដែល​មាន​ទំហំ 7.5​វ៉ិ​ចទ័​រ ដោយ​វាយប្រហារ​ទៅលើ​ទីក្រុង Saravan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស អ៊ីរ៉ង់ ស្ថិតនៅក្នុង​ខេត្ត Sistan និង Baluchestan​។​ ​គ្រោះថ្នាក់​ធម្មជាតិ​រញ្ជូយ​ដី​នេះ​បាន​កើតឡើង​នៅក្នុង​អំឡុង​ម៉ោង 15:14:17…

អា​​មេ​រិក​ ​និ​ង​​រុ​ស្ស៊ី​​​​​ពិ​ភា​ក្សា​​ពី​​ប​ញ្ហា​​​​កា​រ​​ពា​រ​​មី​ស៊ី​ល​​

វ៉ាស៊ីនតោន​:​លោក​Chuck Hagel​ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី​ជា​លេខាធិការ​ក្រសួង​ការពារជាតិ​បាន​ទទួល​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ដៃគូ​ពិភាក្សា​ខាង​ភាគី​រុ​ស្ស៊ី​លោក​Sergey Shoygu​កាលពី​ថ្ងៃ​ច័ន្ទ​លើ​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​នឹង​សន្តិសុខ​ពិភពលោក​និង​មាន​ការយល់​ព្រមព្រៀងគ្នា​លើ​បញ្ហា​ការការពារ​មី​ស៊ី​ល​ផងដែរ​។​ ​ក្នុង​ការរាយការណ៍​មួយ​ពី​មន្ទីរ​ប៉ង់​តា​ហ្គោន​របស់​អាមេរិក​បាន​និ​យាយ​ថា​លោក​Shouygu​បាន​ទួរស័ព្ទ​ទៅ​លោក​Hagel​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​នឹង​ការ​ឡើងកាន់តំណែង​ថ្មី​របស់​លោក​Hagel​។​ក្រៅ​ពី​បញ្ហា​មី​ស៊ី​ល​ភាគី​ទាំង​សងខាង​ក៏​បាន​ផ្តោះ​ប្តូរម​តិ​ទៅ​លើ​បញ្ហា​មួយចំនួន​ទៀត​ដូចជា​អាហ្គានីស្ថាន ស៊ី​រី អ៊ីរ៉ង់​និង​កូរ៉េខាងជើង​។​ ​លោ​ល​Shouygu​បាន​បញ្ជាក់​ពី​បំណង​របស់​គាត់​ក្នុង​ការពិភាក្សា​ឡើងវិញ​ជាមួយ​និង​អាមេរិក​លើ​បញ្ហា​គ្រាប់​មី​ស៊ី​លខ​ណះ​ដែល​លោក​Hagel​ក៏​បាន​យល់ព្រម​តាម​សំណើរ​ក្នុង​ការលើក​ការប្រជុំ​សា​ជា​ថ្មី​ជាមួយ​នឹង​រុ​ស្ស៊ី​ដោយ​នឹង​អនុញ្ញាតិឲ្យ​លោក​Jim Miller​ដែល​ជា​ជំនួយការ​និង​ទីប្រឹក្សា​ជា​អ្នកចូលរួម​។​ ​លោក​Hagel​ក៏​បាន​ប្រាប់​ទៅ​លោក​Shouygu​ផងដែរ​ថា​ខ​ណះ​ដែល​អាហ្គានីស្ថាន​ហាក់ដូចជា​មាន​ភាពប្រសើ​រ​បន្តិច​ហើយ អាមេរិក​នឹង​នៅតែ​ព្យាយាម​ឲ្យ​រុ​ស្ស៊ី​និង​ប្រទេស​ដទៃ​ទៀត​នូវ​ព័ត៌​មាន​ពី​ស្ថានភាព​និង​សភាពការណ៍​នានា​ដែល​អាមេរិក​ទទួលបាន​៕​ លោក Sergey Shoygu   លោក Chuck Hagel

ប្រ​ធា​នា​ធិ​ប​តី​​អា​មេ​រិ​ក​​បា​​​រ៉ា​ក់​​អូ​បា​​​ម៉ា​ធ្វើ​ដំ​ណើ​រ​ទៅ​កា​ន់​​អ៊ី​​ស្រា​​អ៊ែ​​ល​​​ជា​​លើ​ក​ដំ​បូង​​​​(មា​ន​វី​ដេ​អូ​​)​

ការធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អ៊ែល​របស់​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់​អូបា​ម៉ាជា​លើកដំបូង​តាំងតែ​ពី​ការឡើង​កាន់អំណាចអ​ស់​រយះពេល​4​ឆ្នាំ​។​ នេះ​ជា​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​Benjamin Netanyahu​ក្នុង​ប្រធានបទ​ពីភាក្សា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែ​ររបស់​អ៊ីរ៉ង់ ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី​និង​ជម្លោះ​របស់​អ៊ី​ស្រា​អ៊ែល​និង​ប៉ាលី​ស្ទី​ន​។​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា​រយះពេល​បី​ថ្ងៃនេះ​ក៏​មាន​ជំនួប​ជាមួយ​និង​មេដឹកនាំ​របស់​ប៉ា​លី​ស្ទីន​ផងដែរ​។​ ​យើង​នាំគ្នា​ទៅ​មើល​ការ​ធ្វើ​គេរ​វ​កិច្ច​របស់​អ៊ី​ស្រា​អ៊ែល​ចំពោះ​មេដឹកនាំ​អាមេរិក​ទាំងអស់គ្នា​៖

អ៊ីរ៉ង់ និង​​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )ពិភាក្សា​​ពី​​អាវុធ​នុយក្លេអ៊ែរ

អ៊ី​ស្តង់​ប៊ូ​ល​:​ក្រុម​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )នឹង​បើក​ការប្រជុំ​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃច័​ន្ទ​នេះក្នុង​ប្រទេស​តួ​គី​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដែល​បានអូសបន្លាយ​ជាមួយ​អ៊ីរ៉ង់​អស់​រយះ​ជា​យ៉ាង​យូរ​ហើយ​នោះ​។​ ​ការប្រជុំ​បាន​ចាប់ផ្តើម​តាំង​តែ​ពី​ម៉ោង​បួន​ល្ងាច​ម៉ោង​ក្នុង​ស្រុក​ខ្មែរ​នៅក្នុង​សណ្ឋាគារ​ស្វីស​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ក្រោយពេល​គណះប្រតិភូ​នៃ​ប្រទេស​ទាំង​ប្រាំមួ​យបាន​មកដល់​តួ​គី​តាំងតែ​ពី​ថ្ងៃ​អាទិត្យ​។​កិច្ចប្រជុំ​ដែល​មិន​អនុញ្ញាតិឲ្យ​អ្នកកាសែត​ចូលរួម​គឺ​មាន​គោលបំណ​ង​ផ្តោត​លើ​ការពិភាក្សា​លើ​សំណើរ​ចាស់​ដែល​ទាមទារ​ឲ្យអ៊ីរ៉ង់​​ពន្យា​ពេល​នៃ​ការបង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ប្រមាណ​២០​ភាគរយ​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ការបញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​ខ្លួន​ចំពោះ​សាកលលោក​។​ ​កិច្ចប្រជុំ​ក៏​មាន​រួមបញ្ចូល​ពី​របៀប​វា​រះ​សម្រាប់​ការពិភាក្សា​លើក​ក្រោយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នៅក្នុង​ប្រទេស​កា​ហ្សា​ស្ថាន​ហើយ​ត្រូវ​រំពឹងថា​នឹង​មាន​ការ​ថ្លែង​ប្រកាស​ជា​សារ​ធា​រណះ​ផង​ដែរ​ក្រោយ​ការពិភាក្សា​គ្នា​រយះពេល​ពី​រ​ថ្ងៃ​៕​