អ៊ីរ៉ង់​និង​មហាអំណាច​ទាំង 5 នៅ​បន្ត​ការពិភាក្សា​គ្នា​ដល់​ថ្ងៃ​ទី 2

​ទីក្រុង Geneva(21/11/13) ៖​ការពិភាក្សា​គ្នា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​រវាង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្ត​សុខ​អង្គការសហប្រជាជាតិ​រួម​ទាំង​អាល្លឺម៉ង់​ជាមួយនឹង​ភាគី​អ៊ីរ៉ង់​បាន​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី 2 នៃ​កិច្ច​ពិភាក្សា​ដែល​បាន​ធ្វើឡើង​តាំងតែ​ពី​ថ្ងៃ​ពុធ​។​ ​ប្រធាន​ផ្នែក​នយោបាយ​ការបរទេស​របស់​សហ​គ​មន៍​អ៊ឺរ៉ុប​លោក Catherine Ashton និង​ក៏​ត្រូវ​ជា​អ្នកតំណាង​ឲ្យ​ក្រុម​ប្រទេស P5+1 ដែល​មាន​ប្រទេស​មហាអំណាច​ទាំង 5 ដូចជា​អង់គ្លេស​ចិន​បារាំង​រូស្ស៊ី​អាមេរិក​និង​អាល្លឺម៉ង់​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​ភាគី​អ៊ីរ៉ង់​ដែលមាន​លោក Mohammad Javad-Zarif តំណាង​ឲ្យ​ក្រុម​ប្រតិភូ​។​ ​កិច្ច​ពិភាក្សា​គ្នា​សាជាថ្មី​កាលពី​ថ្ងៃ​ពុធ​នេះ​ជា​លើក​ទី 3 ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​មួយខែ​ចុងក្រោយ​នេះ​ហើយ​នៅ​ចាំបាន​ថា​កិច្ចប្រជុំ​ចុងក្រោយបង្អស់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 7…

រំដោះ​នារី 3 នាក់​បន្ទាប់​ពី​គេ​ចាប់​ធ្វើ​ជា​ទាសករ​អស់​រយៈពេល 30 ឆ្នាំ​នៅ​ទីក្រុង​ឡុង​ដ៍​

​ទីក្រុង​ឡុង​ដ៍ ( 21/11/13 ) ៖​បើ​យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ក្នុងស្រុក​បានឲ្យដឹង​ថា​នារី​បីនាក់​ដែល​បាន​ធ្វើ​ការតាមរ​បៀ​ប​ជា​ទាសក​រដាច់​ថ្លៃ​នៅក្នុង​ភាគខាងត្បូង​នៃ​ទីក្រុង​ឡុង​ដ៍​អស់​រយៈពេល​ជិត 30 ឆ្នាំ​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​មក​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​ ​ក្រុម​អជ្ញាធរ​បាន​រាយការណ៍​ថា​នារី​បី​នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ជា​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​មាន​អាយុ 69 ឆ្នាំ​ម្នាក់​នារី​ជនជាតិ​អ៊ីរ៉ង់​មាន​អាយុ 57 ឆ្នាំ​និង​នារី​ជនជាតិ​អង់គ្លេស​មាន​អាយុ 30 ឆ្នាំ​ម្នាក់​ផង​។​បី្ត​ប្រពន្ធដែល​មាន​អាយុប្រ​ហែល 67 ឆ្នាំ​ដែល​ត្រូវ​ជា​ម្ចាស់ផ្ទះ​មួយ​នៅ​តំបន់ Lambeth ត្រូវបាន​ចាប់ខ្លួន​ពី​បទ​បង្ខាំង​នារី​ទាំង​បី​នាក់​នោះ​។​ ​ក្រុម​អជ្ញាធរ​បាន​និយាយ​ប្រាប់​ថា​ខ្លួន​ធ្លាប់បាន​ទទួល​ទូរស័ព្ទ​មួយ​កាលពី​ខែតុលា​ពី​នារី​ម្នាក់​មុន​នឹង​ធ្វើការ​ប្រតិបត្តិកា​រ​ជួយ​រំដោះ​ដោយ​និយាយថា​នាង​និង​មនុស្ស​ផ្សេង​ទៀត​ដែល​ត្រូវបាន​គេ​បង្ខាំង​ឲ្យធ្វើ​ការការងារ​នៅក្នុង​ផ្ទះ​មួយ​អស់​រយៈពេល 30…

អនុ​រដ្ឋ​មន្រ្តី​ក្រសូង​ពាណិជ្ចកម្ម​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ធ្វើឃាត​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​​ CNN​​ បាន​​ឲ្យ​​ដឹង​​ថា​​អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​របស់​​អ៊ីរ៉ង់​​លោក​​ Safdar​ ​Rahmatabadi​​ ត្រូវ​​បាន​​គេ​​លួច​​បាញ់​​សម្លាប់​​នៅ​​ក្នុង​​រថយន្ត​​របស់​​លោក​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​នៅ​ក្នុង​ទីក្រុង​តេហរ៉ង់​។ លោក Safdar ត្រូវបាន​ឃាតករ​ដែលត្រូវ​បាន​ជឿជាក់​ថា​ជា​សមាជិក​​នៃ​ក្រុម​ប្រយុទ្ធ​ប្រ​ឆាំង​​នឹង​​រដ្ឋាភិបាល​​បាញ់​​ចំ​​ក្បាល​​និង​ដើម​ទ្រូង​។​មន្ត្រីប៉ូ​លិស​បាន​និយាយ​ថា​ខ្លួន​បានរកឃើញសំបក​គ្រាប់​ពីរដែលនៅក្នុង​រថយន្ត​ហើយ​មិន​មាន​ស្នាមបែ​ក​នៃ​កញ្ចក់​ទ្វារ​ឡាន​នោះទេ​ដែល​វា​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​ករណីបាញ់​សម្លាប់​នៅ​ក្នុង​ឡាន​ហើយ​ឃាតករ​និង​រូបលោក​រដ្ឋមន្ត្រី​រូប​នេះ​ទំនង​ជា​បាន​និយាយ​ពិភាក្សា​គ្នា​មុន​ការ​បាញ់​សម្លាប់​កើត​ឡើង៕​

ដំណើរ​ទស្សនៈកិ្ច​ច​របស់​ប្រធាន IAEA ទៅកាន់​អ៊ីរ៉ង់​អាច​នឹង​នាំឲ្យ​មាន​កិច្ចព្រមព្រៀង​គ្នា​

​ទី​ក្រុងតេហ​រ៉ង់ (05/11/13) ៖​ប្រធាន​ប្រតិបត្តិ​ទូទៅ​នៃ​ទីភ្នាក់ងារ​ឃ្លាំ​មើល​ថាមពល​អា​តូមិ​ក​អន្តរជាតិ IAEA(International Atomic Energy Agency ) លោក Yukiya Amano នឹង​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​មួយ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃទី 11 ខែ​វិច្ឆិកា​នេះ​ហើយ​វា​ហាក់ដូចជា​បង្ហាញ​ឲ្យឃើញ​ថា​នឹង​អាច​មាន​កិច្ចព្រមព្រៀង​មួយ​រវាង​ភាគី​ទាំង​ពីរ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​។​ ​លោក Amano បាន​ទទួលយក​ការអញ្ជើញ​របស់​ជាពិសេស​ពី​សំណាក់​លោក Ali-Akbar Salehi ប្រធាន​អង្គភាព​ថាមពល​អាណា​តូមិ​ក​របស់​អ៊ីរ៉ង់​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​គោលបំណង​ធ្វើ​ការពិភាក្សា​គ្នា​នៅក្នុង​ទី​ក្រុងតេហ​រ៉ង់​។​លោក…

រុស្ស៊ី​ និង​អ៊ឺរ៉ង់​ទំនង​ជា​ចុះកិច្ច​សន្យា​ដោះដូរ​ប្រេង​ឆៅ​

ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ទំនងជាចុះហត្ថលេខាលើកិច្ចសន្យាដោះដូរប្រេងឆៅ ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង។ នេះបើយោងតាមសារព៏ត៌មាន Tehran Times ចេញផ្សាយប្រចាំថ្ងៃ ឲ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប្រទេសទាំងពីរនេះ បានជួបពិភាក្សាគ្នា ហើយបើតាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថា ក្រសួង​​ប្រេង​របស់​អ៊ីរ៉ង់​បាន​ចុះ​កិច្ចសន្យាលើកិច្ច​ព្រមព្រៀងផ្លាស់ប្ដូរ​ប្រេង​ឆៅក្នុងរយៈពេលយូរ។ នៅមុននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងតែ​​ពិភាក្សា​ជា​មួយ​នឹង​ក្រុមហ៊ុន​ប្រេង​ផ្សេង​​ដើម្បី​ធ្វើការ​​ផ្លាស់​ប្ដូរ​ ហើយ​វា​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ប្រទេសអ៊ីរ៉ង់មានគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងតំបន់ឆ្នេរ​ខាងភាងជើងនៃកំពង់ផែ Keka…

អ៊ីរ៉ង់​នឹង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយនឹង IAEA

​ទីក្រុង​Tehran ( 23/10/13 )៖ អង្គការ​ថាមពល​អាណា​តូមិ​ក​របស់​អ៊ីរ៉ង់ The Atomic Energy Organization of Iran( AEOI ) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​អ៊ីស្លាម​មួយ​នេះ​នឹង​មាន​គម្រោង​ក្នុង​ការ​ធ្វើការ​សហប្រតិបត្តិ​ការរួម​ជាមួយនឹង​អង្គការ​យូ​អិន​លើ​កិច្ច​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​ ​លោក Ali-Akbar Salehi ប្រធាន​នៃ AEOI បាន​និយាយថា​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ថ្មី​មួយ​ដែល​នឹង​មាន​ការឃ្លាំមើល​ពី​សំណាក់​ក្រុម​អ្នក​ឃ្លាំ​កម្មវិធី​នុយក្លេអ៊ែរ​របស់​យូ​អិន​ដែល​គាត់​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជាង​នេះ​នៅឡើយ​។​នៅក្នុង​ផែនការ​នេះ​ផង​ដែរ​ដំណើរការ​នៃ​ការ​ចម្រាញ់​យក​ជាតិ​អ៊ុយ​រ៉ា​ញ៉ូមក៏​ត្រូវ​ចាប់ផ្តើម​នៅ​ក្នុងរយៈពេល…

អូ​បា​ម៉ា​និង​មេដឹកនាំ​អ៊ីរ៉ង់​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជា​លើកតំបូង​

​ទីក្រុង​វ៉ា​ស៊ិន​តោន ( 27/09/13 ) : លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់​អូបា​ម៉ា​បានប្រកាសប្រា​ប់កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​រូបលោក​បាន​ធ្វើ​ការទំនាក់ទំនង​គ្នា​ជាមួយនឹង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​តាម​ទូរស័ព្ទ​លើ​បញ្ហា​កិច្ច​ខំ​ប្រឹងប្រែង​លើ​វិបត្តិ​នុយក្លេអ៊ែរ​។​ ​នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា​មួយ​ដែល​លោក​អូ​បា​ម៉ា​បាន​លើកឡើង​ថា​កិច្ច​ពិភាក្សា​គ្នា​រវាង​មេដឹកនាំ​អាមេរិក​និង​អ៊ីរ៉ង់​តាមរយៈ​ទូរស័ព្ទ​នេះ​ជា​លើក​តំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជាង 30 ឆ្នាំ​មកហើយ​គិត​ចាប់ពី​ឆ្នាំ 1979 ដែល​បដិវត្ដ​អ៊ីស្លាម​បាន​គ្របដណ្តប់​ប្រទេស​មួយ​នេះ​។​លោក​អូ​បា​ម៉ាក​ក៏​បញ្ជាក់​ផងដែរ​ពី​ការសន្ទនា​គ្នា​លើក​នេះ​ដែល​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ដំណោះស្រាយ​ដ៏​ធំ​ទូលាយ​មួយ​ហើយ​លោក​នឹង​មេដឹកនាំ​អ៊ីរ៉ង់​បាន​សន្យា​ឲ្យ​ក្រុមការងារ​ដែល​កំពុង​មាន​ភារកិច្ច​លើ​បញ្ហា​នុយក្លេអ៊ែរ​បន្ត​កិច្ចការ​របស់​ខ្លួន​ជាមួយនឹង​ប្រទេស​ដទៃ​ទៀត​ដើម្បី​ឈាន​ទៅដល់​ការសម្រេចចិត្ត​រួមគ្នា​មួយ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​៕​

អូ​បា​ម៉ា​បញ្ជាក់​ពី​ជំហរ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​សន្តិភាព​

​អង្គការសហប្រជាជាតិ ( 24/09/13 ) : យោងតាម​ទីភ្នាក់ងារ​ស៊ីន​ហួរ បានឲ្យដឹងថា​លោក​ប្រធានាធិបតី​អាមេរិ​កកាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយថា​ប្រទេស​របស់​ខ្លួន​នឹង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​លើ​បញ្ហា​ការទូត​ក្នុង​ការដោះស្រាយ​ជម្លោះ​ដ៏​យូរអង្វែង​លើ​ករណី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយមាន​លោក​រដ្ឋា​លេខាធិការ John Kerry ជា​អ្នកតំណាង​ដើម្បី​ធ្វើការ​ជាមួយ​ទី​ក្រុងតេហ​រ៉ង់​។​ ​លោក​បាន​បន្ថែមទៀតថា​លោក​ជឿថា​ពួក​យើង​ពិតជា​អាច​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដោយ​សន្តិភាព​បាន​នឹង​ធ្វើឲ្យ​ភាព​តានតឹង​និង​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​ប្រសើរ​ឡើង​ជាង​នេះ​។​ពួក​យើង​មិន​ចង់​ផ្លាស់ប្តូរ​របប​នៃ​ប្រទេស​នេះ​ទេ​ពួក​យើង​គោរព​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ក្នុង​ការចង់បាន​ចង់​រស់នៅ​ក្នុង​សន្តិភាព​ដូចនេះ​យើង​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុងតេហ​រ៉ង់​បង្ហាញ​ពីភាព​ទទួលខុសត្រូវ​ឲ្យ​ខ្លាំង​ជាង​នេះ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នេះ​។​ ​លោក​អូ​បា​ម៉ា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ការសន្យា​ថ្មីៗ​នេះ​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ទៅលើ​ការបញ្ឈប់​ដំណើរការ​ផលិត​អាវុធ​នុយក្លេអ៊ែ​រថា​ជា​ការចាប់ផ្តើម​មួយ​ដ៏​ប្រសើរ​នៃ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ប៉ុន្តែ​លោក​អូ​បា​ម៉ា​បាន​និយាយថា​យើង​មិន​អាច​ប្រើ​រយៈពេល​មួយ​យប់​នឹង​អាច​ដោះស្រាយ​វា​បាន​នោះ​ដែរ​៕​

ប្រធានាធិបតី​អ៊ីរ៉ង់​សន្យាថា​នឹង​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​

​ទីក្រុង​វ៉ា​ស៊ិន​តោន ( 18/09/13 ) : លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​សារព័ត៌មាន​របស់​អាមេរិក​ថា​រដ្ឋបាល​របស់​លោក​នឹង​មិន​ដែល​ព្យាយាម​កសាង​និង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទេ​ហើយ​លោក​ជឿជាក់​ថា​ប្រទេស​អ៊ីរ៉ង់​មាន​សិទ្ធ​ពេញលេញ​ក្នុង​ការចចារ​ពិភាក្សា​គ្នា​ជាមួយ​ប្រទេស​លោកខាងលិច​លើ​បញ្ហា​កម្មវិធី​អា​តូ​មិក​។​ ​លោក Rouhani បានប្រកាស​បែបនេះ​នៅក្នុង​ជំនួប​សម្ភាស​ជាមួយ​នឹង​កាសែត NBC ។​គេ​បាន​និយាយ​ថា​ការប្រកាស​បែប​នេះ​គឺជា​ការ​ប្រតិកម្ម​ឆ្លើយតប​របស់​លោក​ទៅ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា​ដែល​ធ្លាប់បាន​ផ្ញើរ​សំបុត្រ​មួយ​ច្បាប់​ក្នុង​ការចូលរួម​អបអរ​ការ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក Rouhani ។​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​អាទិត្យ​មុន​ជាមួយនឹង​កិច្ច​សម្ភាស​រវាង​លោក​អូ​បា​ម៉ា​និង​កាសែត ABC News លោក​បាន​មាន​ប្រសា​ស​ថា​លោក​និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ធ្លាប់បាន​ផ្ញើរ​សំបុត្រ​ផ្លាស់ប្តូរ​យោបល់​និង​យោគយល់​គ្នា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​៕​

ប្រធានាធិបតី​អ៊ីរ៉ង់​និយាយ​ថា​មិត្តភាព​របស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​ជា​អ្នកដើរតួ​យ៉ាង​សំខាន់​នៅក្នុង​តំបន់​

​បា​ដា​ដ (18/07/13): លោក​ប្រធានាធិបតី Mahmoud Ahmadinejad ដែល​នឹង​ផុត​អាណត្តិ​នៅ​កំឡុង​ដើម​ខែ​សីហា​នេះ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​លោក​បាន​មាន​ប្រសា​ស​ថា​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​នឹង​ក្លាយជា​អ្នកដឹកនាំ​សន្តិសុខ​ដំណើរ​ស្ថេរភាព​នយោបាយ​ក្នុង​តំបន់​។​ ​លោក Mahmoud ដែល​បាន​ទៅ​ដល់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​អ៊ីរ៉ាក់​ហើយ​នៅ​ក្រោយ​ជំនួប​បាន​និយាយ​នៅក្នុង​ជំនួប​ជាមួយនឹង​អ្នកកាសែត​ថា​ការ​រឹតចំណង​មិត្តភាព​របស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​នឹង​ធ្វើឲ្យ​ដំណោះស្រាយ​នៅក្នុង​វិបត្តិ​ប្រចាំ​តំបន់​កាន់តែ​ប្រសើរ​ឡើង​។​នៅក្នុង​ទស្សនកិច្ច​ចំនួន​ពីរ​ថ្ងៃ​លោក​ក៏​បាន​ទទួល​ស្វាគមន៍​ផងដែរ​នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​របស់​អ៊ីរ៉ាក់ Nuri la-Maliki ។​ ​ស្របពេល​នឹង​ការបង្ហាញ​ពី​ជំហរ​ក្នុង​ការ​រឹតបន្តឹង​ចំណងមិត្តភាព​នេះ​លោក Miliki ក៏​បាន​ឆ្លើយតប​វិញ​ដែរ​ថា​ប្រទេស​អ៊ីរ៉ាក់​គាំទ្រ​ជា​និច្ច​ជាមួយនិង​ដំណោះស្រាយ​សន្តិភាព​ហើយ​អ៊ីរ៉ាក់​នឹង​ប្រើប្រាស់​គោលនយោបាយ​បើកចំហ​ទ្វារ​ក្នុង​ការទទួលយក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ដែរ​មាន​ការប្តេជ្ញា​ចិត្ត​ដូច​គ្នា​នេះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ប្រមាណ​ជា 8 ឆ្នាំ​នៅក្នុង​កំឡុង​ទស្សវត្ស​ន៍ 80 ដែល​ធ្វើឲ្យ​មនុស្សជិត…