សហរដ្ឋអាមេរិកច្រានចោល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ថា មានការយល់ព្រមក្នុងការដោះដូរទណ្ឌិត
(Reuter) សហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដែលបាននិយាយថា អាមេរិកនិងអ៊ីរ៉ង់បានឈានដល់ការធ្វើកិច្ចព្រមព្រៀងដោះដូរអ្នកទោសដើម្បីជាថ្នូរនឹងការលើកលែងការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ដែលមានទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសដទៃ។ កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងដោះលែងជនជាតិអាមេរិកចំនួន ០៤ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ដើម្បីជាថ្នូរនឹងការដោះលែងជនជាតិអ៊ីរ៉ង់ចំនួន ០៤ នាក់ ដែលបានឃុំឃាំងនៅសហរដ្ឋអាមេរិក និងការលើកលែងមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធថា មិនមានការយល់ព្រមទៅលើកិច្ចព្រមព្រៀងណាមួយ ឡើយ។…