ធនាគារជាតិ សម្រេចកំណត់ អត្រាការប្រាក់ឥណទានខ្ពស់បំផុតត្រឹម ១៨%ក្នុង១ឆ្នាំ

ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ពិដានអត្រាការប្រាក់ឥណទាន ដែលផ្តល់ឲ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ ហើយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧នេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ការដាក់ពិដានឥណទាននេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ អាចកំណត់អត្រាការប្រាក់ខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ…

សេវាទូទាត់វិក្កយបត្រតាមស្មាតហ្វូន Samsung Pay ចូលដល់ឥណ្ឌាហើយ!

ក្រុមហ៊ុន Samsung ទើបអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាចុះឈ្មោះប្រើសេវា Samsung Pay របស់ខ្លួននៅប៉ុន្មានថ្ងៃមុននេះ ហើយនេះសរឱ្យឃើញថា ក្រុមហ៊ុនចាប់បើកដំណើរការសេវាកម្មទូទាត់វិក្កយបត្រតាមទូរសព្ទចល័តនេះ នៅឥណ្ឌាជាផ្លូវការហើយ។ ដើម្បីអាចប្រើប្រាស់ Samsung Pay អ្នកប្រើប្រាស់ចាំបាច់ត្រូវមានឧបករណ៍ដែលអាចគាំទ្រជាមួយសេវាកម្មនេះបានដូចជាទូរសព្ទ Galaxy S7 Edge, Galaxy S7, Galaxy S6 Edge+, Galaxy Note 5, Galaxy…

IFAD ផ្តល់ឥណទានសម្បទាន៣៦លានដុល្លារ ជម្រុញទីផ្សារកសិកម្មខ្នាតតូចនៅកម្ពុជា

កម្ពុជា នឹងទទួលបានឥណទានសម្បទាន ៣៦លានដុល្លារអាមេរិក ពីមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ដើម្បីជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃនេះ។ គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនេះ មានគោលដៅលើកម្ពស់ជីវភាពកសិករខ្នាតតូច ឲ្យទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម ជាពិសេសការជម្រុញតភ្ជាប់ឲ្យដល់ទីផ្សារកសិកម្ម។ គម្រោងនេះ នឹងផ្តោតលើមុខទំនិញចំនួន ៥មុខ រួមមាន៖ ស្រូវ…

ក្នុងឆ្នាំ ២០១៦ អ្នកក្រុងភ្នំពេញ ២សែននាក់ ខ្ចីលុយសរុបលើស ១០០០លានដុល្លារ

ប្រជាជនរស់នៅទីក្រុងភ្នំពេញប្រមាណជា ២សែននាក់ បានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ​ប្រមាណជា ១០០០លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី របាយការណ៍ឥណទានកម្ពុជា ដកស្រង់ដោយ ធនាគារជាតិនៃកម្ពុជា។ សម្រាប់បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង មានបរិមាណឥណទានចន្លោះពី ៧០០លានដុល្លារអាមេរិក ទៅ ១០០០លានដុល្លារអាមេរិក។ រីឯចំនួនអតិថិជន…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចប្តូរនិមិត្តសញ្ញាថ្មី ជាផ្លូវការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានសម្រេចប្តូររូបសញ្ញា «៛» ជំនួសដោយរូបសញ្ញាជាអក្សរ ប្រាសាក់ វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រាសាក់ ធ្វើឡើងកាលពីម្សិលមិញនេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានបញ្ជាក់បន្ថែមដែរថា ប្រាសាក់ គឺជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋនោះទេ។ ការកែតម្រូវម៉ាកពាណិជ្ជកម្មនេះ គឺដោយសារមានលក្ខណៈស្រដៀងគ្នាទៅនឹង និមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា ដែលមាននិមិត្តសញ្ញាប្រាក់រៀល «៛»។…

គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវដាក់ Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»

គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវដាក់ខលធូន «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចៀសវាងមានការភ័ន្តច្រឡំតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីបញ្ហានេះ រួមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវរៀបចំខលធូន និង សារ…

ប្រាសាក់ ត្រូវប្តូរ Logo ថ្មីជាបន្ទាន់ ចៀសវាងច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវប្តូររូបសញ្ញា ប្រាក់រៀល ចេញ ដើម្បីចៀសវាងការច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា និងជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងនៅព្រឹកនេះ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់​ ដោយបានចាត់ទុកថា គ្រឹះស្ថានហិរញ្ញវត្ថុ ថាជាធនាគាររបស់រដ្ឋ ដូចជា…

កាត ATM អេស៊ីលីដា នឹងត្រូវប្តូរថ្មីទាំងអស់ ជូនអតិថិជនជិត ២លាននាក់ ដោយឥតគិតថ្លៃ

ធនាគារ អេស៊ីលីដា នឹងប្តូរកាត ATM ថ្មី ជូនអតិថិជនជិត ២លាននាក់ ដោយដាក់និមិត្តសញ្ញាថ្មី។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះ ពីលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។ ធនាគារ អេស៊ីលីដា គ្រោងនឹងចំណាយប្រមាណ ៣.៥លានដុល្លារអាមេរិក លើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ នៅតាមសាខាសរុប ២៥៩ទូទាំងប្រទេសកម្ពុជា…

កំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១០លានដុល្លារ

ខេត្តកំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានចាប់ផ្តើមសិក្សានូវគម្រោងបង្កើតកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ឲ្យបានប្រមាណ ១លាននាក់ ជារៀងរាល់ឆ្នាំ។ គម្រោងអភិវឌ្ឍន៍នេះ គឺទទួលបានកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី…

ធនាគារអេស៊ីលីដា សម្រេចប្តូររូបសញ្ញាថ្មីហើយ

ធនាគារអេស៊ីលីដា បានសម្រេចប្តូររូបសញ្ញា សត្វហង្សចេញ ជំនួសដោយរូបសញ្ញាជាអក្សរ អេស៊ីលីដា វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ធ្វើឡើងប្រមាណជា ១ម៉ោងមុននេះ។ ធនាគារអេស៊ីលីដា នៅតែមានប្រតិបត្តិការបម្រើអតិថិជន និងសាធារណជនជាធម្មតា។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថាសព្វថ្ងៃនេះ នៅទីជនបទ…