មនុស្ស២៧១នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាថ្មីមួយនៅស៊ូដង់ខាងត្បូង
ស៊ូដង់ខាងត្បូងៈក្រសួងសុខាភិបាលប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់ថាមនុស្ស ២៧១ នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្ររវាងក្រុមកងទ័ពប្រឆាំង នៅខាងក្រៅវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី ជូបា ជាទីកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរជាថ្មីនៅថ្ងៃអាទិត្យនេះ។នេះបើយោងតាមសារព័ត៌មានសិនហួចុះផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកស្លាប់រាប់បញ្ចូលទាំងជនស៊ីវិល ៣២នាក់ មន្រ្តីប៉ូលិសបាន៥នាក់ ទាហានរដ្ឋាភិបាល៤៤នាក់ និងទាហាន១៩០នាក់នៃបក្សប្រឆាំង ចលនារំដោះប្រជាជនស៊ូដង់(SPLM-IO)ដែលដឹកនាំដោយអនុប្រធានាធិបតីលោកRiek Machar។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈដែលទាំងនេះគឺជាតួលេខបឋម ។របាយការណ៍ បានបន្ថែមទៀតថាទាហានរដ្ឋាភិបាលចំនួន…