ពួកឧទ្ទាមបាញ់ផ្លោង សម្លាប់មនុស្ស ៣០ នាក់នៅទីក្រុងអាឡេប៉ូ
ស៊ីរីៈ ទូរទស្សន៍ជាតិរបស់ប្រទេសស៊ីរី បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនស៊ីវិល ៣០ នាក់បានស្លាប់ និង ២១០ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររយៈពេល ២៤ម៉ោង ដែលបង្កឡើង ដោយការបាញ់ផ្លោងរបស់ក្រុមឧទ្ទាម នៅតំបន់ដែលរដ្ឋាភិបាលត្រួតត្រា ភាគខាងជើងទីក្រុងអាឡេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។…