ក្រុមក្មេងទំនើងសុទ្ធតែដាវសាំម៉ូរ៉ៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤៥នាទីរសៀល ចំណុចក្នុងបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក…

Update៖ ស្រ្តីម្នាក់ជាពលករថៃ ចាប់សត្វល្អិតយកមកលីងហូប បណ្ដាលឲ្យពុលស្លាប់

បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ករណីពុលស្លាប់ នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ គីម សាគី អាយុ ៤១ឆ្នាំ និងប្ដីឈ្មោះ រុណ សម្បត្តិ អ្នកទាំង២ ជាពលករធ្វើការនៅប្រទេសថៃ…

កុំចេះតែហ៊ាន ឲ្យតែសត្វ កុំចេះតែឆី ប៉ះសត្វមិនប្រក្រតី ឆីដាច់សង្ខារ

បាត់ដំបងៈ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីពុលសត្វល្អិតស្លាប់ម្នាក់នៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ គីម សាគី អាយុ ៤១ ឆ្នាំ មានប្តីឈ្មោះ រុណ សម្បត្តិ និងមានកូននៅក្នុងបន្ទុកចំនួន ២ នាក់…

អ្នកបាត់ដំបងត្រៀមៗ ស្អែកនឹងមានការដាច់ភ្លើង

បាត់ដំបងៈ យោងតាមផេកអគ្គិសនីខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងចន្លោះពីម៉ោង ០៦ និង០០នាទីព្រឹក ដល់ម៉ោង ០៨ និង០០នាទីព្រឹក ក្រុមការងារនាយកដ្ឋានបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ចេញពីអនុស្ថានីយបាត់ដំបង CPTL ដែលបណ្ដាលឲ្យយដាច់ចរន្តអគ្គិសនី នៅផ្នែកខ្លះនៃសង្កាត់ស្វាយប៉ោ សង្កាត់វត្តគរ…

Update៖ ម្ដាយឪពុករវល់ទទួលភ្ញៀវកម្មវិធីឡើងផ្ទះថ្មី ភ្លេចចាប់អារម្មណ៍ពីកូនថាទៅណាមកណា លុះចាប់អារម្មណ៍ហួសពេលបាត់

បន្ទាយមានជ័យៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សពក្មេងស្រីរងគ្រោះមានឈ្មោះ ជា ដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់ សុជាតិ ប្តីឈ្មោះ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ប្រើប្រាស់អាវុធ បណ្ដាលឲ្យជនរងគ្រោះស្លាប់

បាត់ដំបងៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឯកភ្នំ បានបញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចក្រុមទី០១ ស្ថិតក្នុងវត្តសោមនស្សន៍ ភូមិឃុំពាមឯក ស្រុកឯកភ្នំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ។…

មុខសញ្ញាឆក់និងលួច ឆក់ទូរស័ព្ទដៃ នៅក្រុងបាត់ដំបង ពេលនេះឃាត់បាន៣នាក់

បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩…

ឃាត់ខ្លួនប្រុសស្រី២នាក់ករណីចែកចាយសារធាតុញៀន ដកហូតបានអាវុធ១ដើមរួមនឹងថ្នាំច្រើនកញ្ចប់

បាត់ដំបងៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងផ្នែកជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បង្ក្រាបករណីចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យ ២នាក់។ ជនសង្ស័យចំនួន ២នាក់៖ ១. ឈ្មោះ ព្រីម សីលា (ហៅផើង) អាយុ ៣៤ឆ្នាំ ប្រុស…

សាមណេរ ២អង្គ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យករណីគ្រឿងញៀន លោកអធិការក្រុងបាត់ដំបង មិនឆ្លើយតបសំណួរអ្នកកាសែត

បាត់ដំបងៈ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីសាមណេរ ២អង្គ ត្រូវបានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឃាត់ខ្លួន រួចប្រគល់ឲ្យចៅអធិការវត្ត ធ្វើការផ្សឹកភ្លាមៗ សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅកុដិលេខ៥ និងលេខ៨…

សមត្ថកិច្ចធ្វើការនាំខ្លួនព្រះសង្ឃមួយអង្គយកមកសាកសួរបន្ទាប់ពីមានការសង្ស័យថាអាចល្មើសនឹងវិន័យសង្ឃ

បាត់ដំបងៈ ព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកមកសាកសួរបន្ទាប់ពីមានការសង្ស័យថាអាចល្មើសនឹងវិន័យសង្ឃ លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានមានប្រសាសន៍ថាក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍និងបន្ទាប់ពីបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការស្នងការរងរួចមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទីរសៀលលោកបានដឹកនាំកម្លាំងចុះទៅកាន់ចំណុចសណ្ឋាគារមួយកន្លែងដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានស្នើសុំឲ្យបុគ្គលិកសណ្ឋាគារជួយសហការនិងធ្វើការបើកបន្ទប់លេខ៤០៦ដើម្បីពិនិត្យ។ លោកអធិការបានបន្តទៀតថាជាក់ស្តែងក្នុងការត្រួតពិនិត្យគឺក្នុងបន្ទប់គេសង្កេតឃើញមានភិក្ខុសង្ឃមួយអង្គជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ផងដែរដោយមិនមានសកម្មភាពអ្វីប្លែកនោះឡើយ។ទើបសមត្ថកិច្ចក៏បាននិមន្តភិក្ខុសង្ឃអង្គនោះរួមជាមួយនារីម្នាក់មកកាន់អធិការដ្ឋានដើម្បីសាកសួរ។ យោងតាមការសារភាពរបស់ភិក្ខុសង្ឃព្រះនាម ឡាយលីន មានព្រះជន្ម៣៦ព្រះវស្សាមានស្រុកកំណើតនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាតដំបង ដោយគង់នៅវត្តគណកុដិក្នុងភូមិរំចេក៣ សង្កាត់រតនៈ…