កម្លាំងប្រជាការពារឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ រួមទាំងវត្ថុតាង ប្រគល់ជូននគរបាល
បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាពលួចម៉ូតូត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារឃាត់ខ្លួនជាក់ស្តែងប្រគល់ឲ្យកម្លាំងនគរបាលស្រុកថ្មពួក ចាត់ការតាមនិតិវិធីច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក…