Huawei nova 2i ហៅអាភ្នែក៤ ដាច់ស្តុក៤ ដង មុនថ្ងៃដាក់សម្ពោធផ្លូវការ

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei ទទួលបានការពេញនិយមគាំទ្រខ្លាំងក្លា រហូតដល់ទទួលបានការកម្ម៉ង់ទិញមុនដាច់ស្តុក ៤ ដង មុនការបើកសម្ពោធជាផ្លូវការនៅកម្ពុជា ថ្ងៃនេះ។ នេះបើយោងតាមការថ្លែងរបស់លោក អែម យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន នាឱកាសថ្ងៃសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន Huawei nova 2i។ នៅក្នុងកម្មវិធីបើកសម្ពោធរយៈពេល ២ ថ្ងៃ ដ៏កក្រើកនាផ្សារទំនើបអីុអន…

អេក្រង់ទូរសព្ទអ្នកធំពេក ពិបាកប្រើដោយដៃតែម្ខាង? សូមសាកវិធីនេះទៅ!

ខណៈស្មាតហ្វូនត្រូវបានរចនាអេក្រង់កាន់តែធំឡើងៗ អ្នកប្រើប្រាស់មួយចំនួន ជាពិសេសអ្នកមានប្រអប់ដៃតូច តែងជួប​ការលំបាកនៅពេលត្រូវការ ឬចង់ចុចបញ្ជាមុខងារផ្សេងៗលើវាដោយប្រើដៃតែម្ខាង។ ទោះយ៉ាងណា មិនថ្វីទេ​សម្រាប់ស្មាតហ្វូនដើរលើប្រព័ន្ធ Android ជំនាន់ក្រោយៗ។ ព្រោះវាត្រូវបានភ្ជាប់មកជាមួយមុខងារពិសេសមួយ​ ដែលអាចជួយអ្នកប្រើប្រាស់ដោះស្រាយបញ្ហានេះបានយ៉ាងងាយ។ ដូច្នេះ ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តជ្រាប Post Tech សូមលើកយកពីរបៀបប្រើប្រាស់លើស្មាតហ្វូនស៊េរី Huawei និង Samsung មកបង្ហាញជូនដូចខាងក្រោម៖…

ពេលនេះ អស់បញ្ហារឿងរូបថតកម្រិតខ្ពស់ផ្ញើតាម FB Messenger ទៅធ្លាក់គុណភាពហើយ!

ក្រុមហ៊ុន Facebook ទើបបានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់កម្ម​វិធី Messenger របស់ខ្លួន លើទូរសព្ទដើរដោយប្រព័ន្ធ Android និង iOS រាប់​លាន​នាក់ នឹងអាចផ្ញើ និងទទួលរូបថតគុណភាពកម្រិតខ្ពស់ដល់ 4K ពីឧបករណ៍មួយទៅមួយហើយ។ អ្នកប្រើប្រាស់ដំបូងដែលនឹងទទួលបានប្រយោជន៍នេះ គឺនៅ​សហរដ្ឋអាមេរិក កាណាដា បារាំង…

ទីបំផុត Huawei nova 2i មកដល់កម្ពុជា ចុងសប្តាហ៍នេះហើយ!

ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei បំពាក់កាមេរ៉ាភ្លោះមុនដំបូងបង្អស់របស់ពិភពលោក នឹងមកដល់កម្ពុជា នាចុងសប្តាហ៍នេះហើយ តាមរយៈកម្មវិធីសម្ពោធមួយ ដែលនឹងប្រារព្ធឡើងនៅផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី។ នៅក្នុងកម្មវិធីដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥-២៦ វិច្ឆិកានោះ នឹងមានការចូលរួមពីសំណាក់ចម្រៀង បង្ហាញម៉ូដ និងពិធីករល្បីៗ ដូចជា ក ញ្ញា មាស សុខសោភា លោករ៉ូលីន…

Huawei ប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាល កាមេរ៉ា ៤ អេក្រង់ពេញគែម Honor 7X

បន្ទាប់ពីប្រកាសចេញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ Mate 10 ជាផ្លូវការមិនទាន់បានយូរប៉ុន្មានផង​ ក្រុមហ៊ុន Huawei ស្រាប់តែបញ្ចេញស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលត្រកូល Honor ស៊េរីថ្មីមួយម៉ូឌែលទៀត បំពាក់កាមេរ៉ា ៤ គ្រាប់ អេក្រង់ពេញគែមទំហំ ៥.៩៣ អីុញ និងបន្ទះឈីប Kirin 659។ ស្មាតហ្វូនត្រកូល Honor…

ចង់មិនឱ្យគេឃើញរូបថត-វីដេអូលើ iPhone មានអីទៅពិបាក លាក់បានតើ!

លោកអ្នកប្រហែលជាមានរូបថត-វីដេអូមួយចំនួននៅក្នុងទូរសព្ទដៃ ដែលមិនចង់ឱ្យអ្នកដទៃប៉ះពាល់ ឬបើកមើលហើយមែនទេ? បើដូច្នេះមែន​ ឈប់បារម្ភទៀតទៅ ព្រោះឯកសារទាំងនោះ គឺអាចលាក់កំបាំងបានដោយងាយតាមរយៈកម្មវិធី​ Private Photo Vault ដែលអាចទាញយកបានដោយសេរីពីក្នុង App Store (សម្រាប់ iPhone ឬ iPad) ឬ Play Store…

Samsung ធ្លោយចេញព័ត៌មានអំពី Galaxy X គូប្រជែង iPhone X ថ្ងៃអនាគត

ជាច្រើនឆ្នាំមកហើយដែលព័ត៌មានចចាមអារ៉ាស្តីអំពីស្មាតហ្វូនអេក្រង់អាចបត់ ឬពត់ចុះឡើងបានពីក្រុមហ៊ុន Samsung ដែលគេអះអាងថាមានឈ្មោះ Galaxy X។ ប៉ុន្តែ រហូតមកទល់ពេលនេះ វានៅតែមិនទាន់លេចចេញជារូបរាងពិតប្រាកដនៅឡើយ។ យ៉ាងណាក្តី លើកនេះព័ត៌មានរបស់ស្មាតហ្វូនដែលគេរំពឹងថានឹងចេញ​មកដើម្បីផ្តួល iPhone X នោះ ហាក់ត្រូវបានទម្លាយចេញជាផ្លូវការនៅលើគេហ​ទំព័ររបស់ក្រុមហ៊ុន Samsung ក្នុងផ្នែកទំព័រ Support មួយ។ យោងតាមគេហទំព័រ…

ស្មាតហ្វូន Android អេក្រង់វែង 18:9 ឥឡូវអាចមើល YouTube ពេញគែមបានហើយ!

កម្មវិធី YouTube នៅលើទូរសព្ទចល័តទើបត្រូវបានដាក់បន្ថែមមុខងារ “Pinch-to-Zoom” ដើម្បីអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក/បង្រួមរូបភាពវីដេអូឱ្យពេញផ្ទៃគែមសងខាងនៃអេក្រង់ទូរសព្ទដែលមានខ្នាតបណ្តោយថ្មី 18:9 ដែលកាន់តែមានច្រើនឡើងៗនៅលើទីផ្សារ។ មុខងារថ្មីនេះ គឺមាននៅលើកម្មវិធី YouTube v12.44 ដែលជាជំនាន់ថ្មីបំផុត និងអាចទាញយកទៅប្រើប្រាស់តាមរយៈ PlayStore។ បន្ទាប់ពីដំឡើងរួច ដើម្បីចង់បានវីដេអូដែលបង្ហាញឡើងនៅសល់គែមឆ្វេងស្តាំខ្មៅ លោកអ្នកគ្រាន់តែយកម្រាមដៃពីរប៉ះសង្កត់លើផ្ទៃអេក្រង់ខណៈវីដេអូកំពុងចាក់បញ្ចាំង រួចញែក​ម្រាមដៃចេញពីគ្នា ហើយដើម្បីបង្រួមវាមកវិញ គឺគ្រាន់តែយកម្រាមដៃពីរខ្ចិបប៉ុណ្ណោះ៕

Huawei ចេញលក់ Mate 10 រចនាបទ Porsche ថ្លៃកប់ iPhone X ទំហំ 256 GB

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ជាផ្លូវការនូវកំពូលស្មាតហ្វូន Mate 10 របស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេស ស្របតាមរចនាបទរថយន្តប្រណិតរបស់អាល្លឺម៉ង់ Porsche នៅ​លើ​ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិឆាប់ៗខាងមុខ។ Huawei Mate 10 Porsche Edition ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៥៨ ដុល្លារ…

ចង់ដឹងព័ត៌មានសេវាសាធារណៈរដ្ឋ ចាំបាច់ទៅសួរពីណាឆ្ងាយធ្វើអី!

សម័យបច្ចេកវិទ្យាចល័តស្មាតហ្វូនទៅហើយ ចង់ដឹងព័ត៌មានស្តីអំពីសេវាកម្មសាធារណៈផ្សេងៗ ចាំបាច់ទៅដើរសួរឯណាឆ្ងាយអីទៀត! ព្រោះថា កម្មវិធី Cambodia Public Services ដែលផ្តួចផ្តើមបង្កើតឡើងដោយក្រសួងមុខងារ​សាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អាចជួយលោកអ្នកបាន។ កម្មវិធីទូរសព្ទដៃមួយនេះ គឺជាប្រភពព័ត៌មានស្តីអំពីសេវាកម្មសាធារណៈនានារបស់រដ្ឋ ដែលមានដូចជា ការចុះបញ្ជី ការផ្តល់ផ្លាកលេខសម្គាល់យានយន្ត ការផ្តល់លិខិតឆ្លងដែន និងការធ្វើអាជីវកម្មផ្សេងៗជាដើម។ល។ មិនតែប៉ុណ្ណោះ…