របៀបលាក់រូបថត-វីដេអូ ឬឯកសារផ្សេងៗ នៅលើទូរសព្ទដៃប្រភេទ Android

រូបថត-វីដេអូ ឬឯកសារមួយចំនួននៅលើទូរសព្ទដៃ លោកអ្នកប្រហែលជាមិនចង់ឱ្យវាបែកធ្លាយទៅដល់ដៃ ឬភ្នែកអ្នកដទៃនោះទេ។ បើដូច្នេះមែន តើលោកអ្នកត្រូវធ្វើដូម្តេចទៅ? លុបវាចោល ទុកទូរសព្ទដោយប្រយត្នប្រយែង ជៀសវាងមាននរណាម្នាក់លួចឆែកមើល? មិនចាំបាច់ពិបាកដល់ម្លឹងទេ! ព្រោះបច្ចុប្បន្ន សម្រាប់ស្មាតហ្វូនដើរដោយប្រព័ន្ធ Android គឺមានកម្មវិធីច្រើនណាស់ដែលអាចជួយលោកអ្នកលើរឿងនេះបាន។ ដូច្នេះ Post Tech សូមណែនាំកម្មវិធីពិសេសមួយឈ្មោះ File Hide…

Android Oreo 8.1 នឹងឆ្លាតអាចចាប់ App ណាស៊ីថ្មទូរសព្ទខ្លាំងបាន!

Google តែងផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាថាមពលថ្មនៅលើឧបករណ៍ដំណើរលើប្រព័ន្ធប្រតិបត្តិការចល័តរបស់ខ្លួន។ ជាក់ស្តែង តាមរយៈ Android Oreo កំណែថ្មី ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីមួយ ដែលវាអាចរាយការណ៍ប្រាប់ឈ្មោះកម្មវិធី ឬ App ណាដែលកំពុងធ្វើឱ្យថាមពលថ្មទូរសព្ទឆាប់អស់។ បន្ទាប់មក លោកអ្នកនឹងអាចកំណត់ឱ្យកម្មវិធីនោះបន្ថយឥទ្ធពលរបស់វាចំពោះថ្មបាន ហើយបើមិនមានប្រសិទ្ធភាព លោកអ្នកអាចលុបវាចេញពីទូរសព្ទបាន។ មុខងារថ្មីនេះ ត្រូវបានដាក់បញ្ចូនទៅក្រុមអ្នកអភិវឌ្ឍកម្មវិធីពិនិត្យមើលហើយ។ ដូច្នេះ យើងសង្ឃឹមថា…

ស្ងាត់ៗ Samsung បើកបង្ហាញសមាសធាតុផ្សំដ៏សំខាន់មួយសម្រាប់ Galaxy S9

ដោយគ្មានការរៀបចំវេទិកា ឬសន្និសីទ្ធកាសែតអ្វីទាំងអស់ ក្រុមហ៊ុន Samsung ស្រាប់តែធ្វើការបើកបង្ហាញនូវគ្រឿងផ្សំដ៏សំខាន់បំផុតមួយសម្រាប់បំពាក់ឱ្យស្មាតហ្វូនលំដាប់កំពូលជំនាន់បន្ទាប់របស់ខ្លួន ក្នុងឱកាសទទួលពាន CES 2018 Innovation Award ដោយនោះគឺ បន្ទះឈីប Exynos 9810។ បន្ទះឈីប CPU នេះ គឺជាជំនាន់ក្រោយរបស់បន្ទះឈីបស៊េរី Exynos 9…

Oppo, Xiaomi គ្រោងអភិវឌ្ឍចេញ 3D Sensor ប្រជែងនឹង Apple ឆ្នាំក្រោយ

បច្ចេកវិទ្យា 3D Sensor ដែលក្រុមហ៊ុនអាមេរិក Apple យកទៅបំពាក់លើ iPhone X កំពុងក្លា​យជាគោលដៅ​ថ្មីមួយ ជំរុញឱ្យមានការប្រណាំងប្រជែងពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនដើរដោយប្រព័ន្ធ Android របស់ប្រទេសចិន។ យោងតាមប្រភពព័ត៌មានពីគេហទំព័រ Android Headline បង្ហោះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Oppo និង…

Huawei Nova 2i កាមេរ៉ា៤ បំបែកឯកត្តកម្មទីផ្សារស្មាតហ្វូនកម្ពុជា

ភ្នំពេញ៖ គិតមកទល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា៤ Huawei Nova 2i កំពុង​តែបំបែកឯកត្តកម្មទីផ្សារស្មាតហ្វូនកម្ពុជា បើទោះបីជាពុំទាន់បង្ហាញវត្តមានជាផ្លូវការក៏ដោយ។ គួរឲ្យកត់សម្គាល់ ស្តុកកម្ម៉ង់ទុកមុនលើទីមួយ និងទីពីររបស់ស្មាតហ្វូនស៊េរីថ្មី ជើងខ្លាំង Huawei Nova 2i ដាក់អស់ៗម៉ត់គ្មានសល់។ កញ្ញា សូវ សុខហ្គេច អ្នកចែកចាយបន្ត…

ជាង ១ លាននាក់ចាញ់បោក WhatsApp ក្លែងក្លាយក្នុង PlayStore

កម្មវិធីក្លែងក្លាយ បោកបញ្ឆោត និងភ្ជាប់ដោយមេរោគ កំពុងបង្កការឈឺក្បាលវិលមុខ​មិនថាចំពោះអ្នកប្រើប្រាស់ឧបករណ៍ប្រភេទ Android ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចំពោះក្រុមហ៊ុន Google ផងដែរ។ ជាក់ស្តែង កម្មវិធី WhatsApp ក្លែងក្លាយមួយ ត្រូវបានដាក់បង្ហោះក្នុងឃ្លាំងកម្មវិធី Play Store ដោយជ្រកក្រោមឈ្មោះ “Update WhatsApp…

របាយការណ៍ពីអ្នកប្រើប្រាស់ៈ Galaxy Note 8 ជួបបញ្ហាគាំងទាល់តែចុច Hard Restart

យោងតាមគេហទំព័រ Gadgets360 បានឱ្យដឹងថា មានអ្នកប្រើប្រាស់ Galaxy Note 8 មួយចំនួន​ បានចូលទៅកាន់វេទិកាពិភាក្សាតាមប្រព័ន្ធអនឡាយរបស់ក្រុមហ៊ុន Samsung និងលើកឡើងអំពីបញ្ហាទូរសព្ទស៊េរីថ្មីដ៏ទំនើបរបស់ពួកគេ ឧស្សាហ៍ជាប់គាំងពុំអាចឆ្លើយតបចំពោះការចុចបញ្ជាពីម្រាមដៃបាន។ ប្រភពដដែលឱ្យដឹងបន្ថែមថា មានអ្នកប្រើប្រាស់ជាច្រើនរាយការណ៍ពីភាពមិនប្រក្រតីនេះ ហើយថាវាចាប់ផ្តើមតាំងពីក្រោយថ្ងៃបើកសម្ពោធខែកញ្ញាមកម្លេះ​។ លើសពីនេះ គឺគ្មានកម្មវិធី ឬសេវាកម្មណាត្រូវបានដាក់ចេញដើម្បីជួសជុលនៅឡើយទេ។ បើតាមការលើកឡើងរបស់អ្នកប្រើប្រាស់ ទូរសព្ទរបស់ពួកគេគាំងនៅពេលប្រើប្រាស់កម្មវិធីដូចជា​ Speed…

HMD ប្រកាសចេញ Nokia 2 តម្លៃថោកខ្លាំង តែថាមពលថ្មមហិមា!

ក្រុមហ៊ុន HMD បន្តផលិតចេញស្មាតហ្វូន Android តម្លៃថោកបន្ថែមទៀត ដោយ​លើកនេះ ក្រុមហ៊ុនបានផ្តោតសំខាន់ខ្លាំងទៅលើលក្ខណៈសម្បត្តិរបស់ថ្ម និងតម្លៃ ខណៈខ្លួនសំឡឹងឃើញមានឱកាសច្រើនក្នុងការវាយលុកលើទីផ្សារស្មាតហ្វូនលំដាប់ថ្នាក់ទាប។ Nokia 2 ម៉ូឌែលថ្មីចុងក្រោយនេះ ត្រូវបានគេចាត់ទុកជាស្មាតហ្វូនតម្លៃថោកបំផុតរបស់ក្រុមហ៊ុន HMD ប៉ុន្តែ បានពាំនាំមកជាមួយថាមពលថ្មធំរហូតដល់ ៤១០០ មីល្លីអំពែរ ជាមួយតម្លៃត្រឹមតែប្រមាណ ១២០…

HUAWEI nova 2i តម្លៃត្រឹម $329 ថែមកាដូញាក់សាច់!

ភ្នំពេញ: គិតមកទល់ចុងខែតុលា ឆ្នាំ២០១៧ ស្តុកទី២ HUAWEI nova 2i ត្រូវបានកក់ទុកមុនជាង ៩០% ហើយនៅសល់តែ ១០% ទៀតតែប៉ុណ្ណោះសម្រាប់អតិថិជនចុងក្រោយ។ អាស្រ័យហេតុនេះ រាល់អតិថិជន ដែលពុំទាន់បានធ្វើការ កម្ម៉ង់ទុកមុន សូមអញ្ជើញរួសរាន់ឡើង ទៅកាន់សាខាលក់ទូរសព្ទដែលមានបុគ្គលិកលក់ រឺស្លាកសញ្ញា Huawei…

Samsung នឹងប្តូររចនាបទសម្បកក្រោយ Galaxy S9 ឱ្យខុសឆ្ងាយពី S8 បច្ចុប្បន្ន

ទូរសព្ទដៃ Samsung Galaxy S9/ S9+ ត្រូវគេរំពឹងថា នឹងមានការកែប្រែរចនាបទសម្បកខាងក្រោយឱ្យមានលក្ខណៈខុសប្លែកខ្លាំងពីម៉ូឌែលបច្ចុប្បន្ន បន្ថែមពីលើការបង្កើនសមត្ថភាពផ្នែកខាងក្នុងរបស់ទូរសព្ទ។ យោងតាមព័ត៌មានចចាមអារ៉ាមថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងធ្វើការផ្លាស់ប្តូររចនាបទចាស់នៃស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន លើសម្បកតួខាងក្រោយ។ ជាមួយគ្នានោះដែរ របាយការណ៍ថ្មីមួយពី Android Headlines…