ទូរសព្ទ Meizu ស៊េរីថ្មី អាចនឹងជាប់ជាស្មាតហ្វូនអេក្រង់គ្មានស៊ុមពិតប្រាកដដំបូងគេបង្អស់
ដូច្នេះ តើស្មាតហ្វូនម៉ូឌែលណាទៅដែលបំពាក់អេក្រង់គ្មានស៊ុមពិតប្រាកដ? កន្លងមកទូរសព្ទដៃ Samsung Galaxy S8 ឬ LG V30 តែងត្រូវបានគេហៅថាជាស្មាតហ្វូនបំពាក់អេក្រង់គ្មានស៊ុម (bezel-less display)។ ប៉ុន្តែ បើពិនិត្យឱ្យមែនទែនទៅ គឺមិនដូច្នោះទេ ដោយសារតែអេក្រង់ស្មាតហ្វូនទាំងពីរស៊េរី មានបន្សល់នូវគែមសងខាងប្រហែលមួយមីល្លីម៉ែត្រទៀត។ យោងតាមរូបភាពថ្មីមួយ ដែលត្រូវបានតម្លាយឱ្យឃើញនៅលើបណ្តាញសង្គម Weibo…