ធ្លាយរាង Huawei Mate 10 រចនាបទ Porsche អេក្រង់កប់ស៊េរី!

នៅមិនដល់មួយខែទៀតទេ ក្រុមហ៊ុន Huawei នឹងប្រកាសចេញកំពូលស្មាតហ្វូនត្រកូលអេក្រង់ធំស៊េរី Mate 10 របស់ខ្លួនហើយ។ ស្របពេលជាមួយគ្នានោះ Mate 10 រចនាបទ Porsche ដ៏ប្រណិត បំពាក់អេក្រង់ធំលាតស្ទើរគ្មានបន្សល់គែមលើ​ក្រោម និងមានគែមសងខាងកោងខុបបន្តិច ត្រូវបានបែកធ្លាយ ព្រមជាមួយលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន និងតម្លៃទៀតផង។ មិនខុសពីម៉ូឌែលធម្មតារបស់វាដែលត្រូវគេរាយការណ៍កន្លងមកនោះទេ Mate…

ថៅកែ Microsoft ដាច់ចិត្តដូរស៊េរីទូរសព្ទថ្មី តែមិនមែនជា iPhone

បន្ទាប់ពីស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការ Windows បរាជ័យក្នុងទីផ្សារស្មាតហ្វូន ប្រធានក្រុមហ៊ុន Microsoft គឺលោក Bill Gates បានសម្រេចចិត្តប្តូរទូរសព្ទស៊េរី Windows Phone ចេញ ហើយងាកមកប្រើទូរសព្ទដើរដោយប្រព័ន្ធ Android វិញ ដោយមិនជ្រើសយកទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple។ នេះបើយោងតាមការថ្លែងរបស់លោកប្រាប់សារព័ត៌មាន…

Samsung អាចនឹងប្រញាប់ចេញ Galaxy X ដើម្បីទប់ទល់ជាមួយ iPhone X

ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Samsung ធ្វើការទៅលើស្មាតហ្វូនបំពាក់កញ្ចក់អេក្រង់អាចបត់ចុះឡើងបាន​នោះ ហើយវាសមល្មមនឹងដល់ពេលដែលក្រុមហ៊ុនត្រូវបញ្ចេញអាវុធដ៏ពិសេសមិនធ្លាប់មាននេះ ដើម្បីប្រជែង​ទល់នឹង iPhone X ដ៏កក្រើករំជួយពីក្រុមហ៊ុន Apple ហើយ។ យោងតាមប្រភពពីគេហទំព័រព័ត៌មានបច្ចេកវិទ្យា LetsGoDigital បានឱ្យដឹងថា ឧបករណ៍ចល័តបំពាក់អេក្រង់បត់របស់ Samsung បានទទួលអាជ្ញាបណ្ណពីភ្នាក់ងារស្រាវជ្រាវវិទ្យុជាតិ នៃគណកម្មការទូរគ​មនា​គមន៍កូរ៉េហើយនាពេលថ្មីៗនេះ រួចវាត្រូវគេហៅឈ្មោះថា Galaxy X…

ដូចសន្យា Huawei ផ្តល់ដំណើរកម្សាន្តពិសេសទៅឌូបៃ ដល់ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតថតរូប Huawei វគ្គ៣

ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុនស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ Huawei​ និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញពីស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការ Android បានផ្តល់ដំណើរកម្សាន្តពិសេសទៅឌួបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី ដូចការសន្យា។ លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei…

HTC មិនទាន់ចុះចាញ់ទេ តែនឹងបញ្ចេញអាវុធថ្មី ប្រជែង iPhone X និង​ Note 8

ក្រោយពីជួបការលក់ធ្លាក់ចុះជាបន្តបន្ទាប់ រហូតនាំឱ្យកើតមានបញ្ហាផ្នែកហិរិញ្ញវត្ថុ និងបន្ទាប់ពីទទួលបានជំនួយទឹកប្រាក់ ១.១ ពាន់លានដុល្លារ ពីក្រុមហ៊ុន Google ជាថ្នូរនឹងអាជ្ញាបណ្ណបច្ចេកវិទ្យា IP របស់ខ្លួនមក ក្រុមហ៊ុន HTC មិនទាន់បោះបង់សង្វៀនស្មាតហ្វូនដែលខ្លួនបានចាប់ប្រឡូកតាំងពីឆ្នាំ ២០០៨ មកនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់មួយនេះ អាចនឹងបញ្ចេញកំពូលស្មាតហ្វូនស៊េរីថ្មីមួយម៉ូឌែលឈ្មោះ U11 Plus…

ចង់សៗ ចង់ខ្មៅៗ ដូចធម្មជាតិពិតៗ ជាមួយ Sweet Selfie!

Sweet Selfie គឺជាកម្មវិធីកែកុនរូបថត Selfie ដ៏ចំណាន និងល្អបំផុតសម្រាប់ទូរសព្ទដៃដើរលើប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពជួយឱ្យពណ៌សម្បុរ ​ឬរូបឆោមលើផ្ទៃមុខរបស់លោកអ្នកប្រែក្លាយជាស្រស់ស្អាតបែបធម្មជាតិតាមចិត្តចង់មួយរំពិច និងបានយ៉ាងងាយស្រួលដោយគ្រាន់តែចុចតែម្តង ជាមួយមុខ​ងារ Smart Auto Beautify របស់វា។ បន្ថែមពីលើនេះ វាក៏មាន Filter…

បែកធ្លាយស្មាតហ្វូន Huawei ស៊េរីថ្មី បំពាក់កាមេរ៉ា ៤ គ្រាប់ តែមិនមែនជា Mate 10

ក្រោយពីបែកធ្លាយពាក្យចចាមអារ៉ាម និងរូបភាពជាច្រើនរបស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មី​ថា Huawei មានស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលនឹងបំពាក់នូវកាមេរ៉ារហូតដល់ទៅបួនគ្រាប់។ យោងតាមព័ត៌មានបែកធ្លាយលើប្រពន្ធ័អ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ២ និងក្រោយ២) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova…

មាន Google Play Protect ហើយ មិនបាច់ខ្លាច App មេរោគក្នុង PlayStore ទៀតទេ

ក្រោយពីបានប្រកាសដាក់ឱ្យដំណើរការជាបឋមកាលពីខែមុនមក មុខងារ Google Play Protect នៅក្នុង PlayStore ឥឡូវត្រូវបានបញ្ចេញសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Android កាន់តែច្រើនគ្នាហើយ។ មុខងារថ្មីនេះ ត្រូវបានអភិវឌ្ឍបន្តពីមុខងារការពារសន្តិសុខដែលមានស្រាប់នៅក្នុងកម្មវិធី Play Services របស់ក្រុមហ៊ុន Google ដោយបន្ថែមនូវសមត្ថភាពកាន់តែខ្លាំង និងផ្តាច់វាចេញដោយឡែកតែម្តង ហើយវាអាចផ្ទៀងផ្ទាត់មើលកម្ម​វិធីដែលត្រឹមត្រូវ និងឆែករកកម្មវិធីណាដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់…

អាជីវកម្មស្មាតហ្វូន HTC អាចនឹងលក់ឱ្យ Google ខណៈការចរចារឈានដល់ដំណាក់កាលចុងក្រោយ

យោងតាមរបាយការណ៍ព័ត៌មានថ្មីមួយចេញផ្សាយដោយកាសែត Commercial Times របស់តៃវ៉ាន់ បានឱ្យដឹងថា កិច្ចចរចារទិញអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC ពីសំណាក់ក្រុមហ៊ុន Google បានឈានដល់ដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីការប៉នប៉ងនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមក។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនយក្ស Google កំពុងពិចារណា​លើ​ជម្រើសពីរគឺ ថាតើគួរតែក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនផលិតស្មាត​ហ្វូនរបស់តៃវ៉ាន់ ឬក៏ទិញយកអាជីវកម្មស្មាតហ្វូនរបស់គេទាំងស្រុងតែម្តង។ កាលពីខែសីហា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន…

ស្ងាត់ៗ Vivo ចេញស្មាតហ្វូនស៊េរីថ្មីនៅឥណ្ឌា ជាមួយកាមេរ៉ាមុខខ្លាំងកប់

នៅឯព្រឹត្តិការណ៍ជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយនាទីក្រុង Mumbai ប្រទេសឥណ្ឌា ក្រុមហ៊ុន Vivo បានប្រកាសចេញស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ខ្លួនមួយម៉ូឌែលគឺ V7+ ជាមួយការរចនាអេក្រង់គែមស្តើង និងការបំពាក់កាមេរ៉ា មុខរហូតដល់ទំហំ ២៤ MP។ Vivo V7+ ថ្មីនេះ ត្រូវបានផលិតឡើងដោយផ្តោតសំខាន់ទៅលើគុណភាពកាមេរ៉ា ភាពស្តើង និងថ្មកាន់បានយូរ ហើយមានតម្លៃធូរថ្លៃ។ ក្រៅពីសមត្ថភាពកាមេរ៉ាមុខដ៏ខ្លាំង V7+…