Vrij អាចនឹងចាកចេញពី Inter Milan បានទៅចូលរួមជាមួយនឹង Barcelona

បរទេស៖ The Fichajes នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona កំពុងតែធ្វើការទំនាកទ៉នងជាមួយនឹងក្លឹបអ៊ីតាលីInter Milan ដើម្បីអាចធ្វើការដោះដូរកីឡាករ Stefan de Vrij។ ប្រភពដដែលបានបន្តដែរថាកីឡាករខ្សែការពាររូបនេះគឺជាម្ចាស់ពានរង្វាន់លីគកំពូលអ៊ីតាលីកាលពីរដូវកាលមុននៅកីឡាដ្ឋាន San Siro ប៉ុន្តែមកដល់ពេលនេះគាត់មានកុងត្រាដែលមានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះគេបានដឹងដែរថាកីឡាករហូឡង់រូបនេះមិនមានបំណងក្នុងការបន្តកុងត្រាថ្មីឡើយហើយ Inter Milan ក៏កំពុងបើកទ្វាស្វាគមន៍រាល់សំណើរទាំងឡាយដែលនឹងផ្តល់ឲ្យនាពេលខាងមុខនេះ៕

Barcelona ត្រៀមបាត់បង់ Memphis វិញនៅរដូវក្តៅខាងមុខនេះ!

បរទេស៖ The Sport នៅថ្ងៃនេះបានចេញផ្សាយថាក្រោយរយៈពេលទើបតែបានមួយឆ្នាំក្តីជាមួយនឹង Camp Nou ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Memphis Depay ទំនងជានឹងអាចទាមទារក្នុងការចាកចេញពីក្លឹប Barcelona ហើយោនៅរដូវក្តៅខាងមុខ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាមូលហេតុនៃការចាកចេញរបស់ Memphis នៅរដូវក្តៅនេះគឺមានបញ្ហារតែមួយគត់ដោយសារតែក្លឹបបានបន្តទិញខ្សែប្រយុទ្ធជួរថ្មីជាច្រើនរូបខណៈដែលក្លឹបមានកីឡាករខ្សែប្រយុទ្ធជាច្រើនរួចទៅហើយក្តី។ បច្ចុប្បន្នក្រៅតែពីខ្សែប្រយុទ្ធចំណូលថ្មីដូចជា Ferran Torres , Adama…

កីឡាករវ័យក្មេងមានសក្តានុពលនិងត្រូវតាមចែចង់ដោយ Real Madrid ម្នាក់សម្រេចចិត្តចូលរួមជាមួយនឹងBarcelona

បរទេស៖ កីឡាករវ័យទើបតែ១៧ឆ្នាំ Fabio Blanco ទីបំផុតគឺអាចធ្វើដំណើរពីក្លឹប Eintracht Frankfurt របស់អាល្លឺម៉ង់ហើយមកចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelonaខណៈដែលអ្នកជំនាញជាច្រើននៅអេស្បាញជឿជាក់ថាកីឡាករវ័យក្មេងរូបនេះគឺជាកីឡាករដ៏មានសក្តានុពលបំផុតមួយរូបរបស់ប្រទេស។ ទោះបីជាបច្ចុប្បន្នមានការមកដល់របស់កីឡាករ Ferran Torres, Adama Traore និង Aubameyang ក្តីប៉ុន្តែគ្រូបង្វឹកក្លឹបលោក Xavi នៅតែបន្តធ្វើការងារយ៉ាងខ្លាំងក្នុងការទាក់ទាញយកកីឡាករវ័យក្មេងៗកីឡាករល្អៗឆ្នើមៗមករួមក្លឹបបន្ថែមទៀត។ គួរឲ្យដឹងដែរថា…

១០ឆ្នាំចុងក្រោយនេះ Man UTD ឈរលំដាប់កំពូលក្លឹបដែលខាតបង់ដោយសារការដោះដូរកីឡាករច្រើនជាងគេដល់ទៅជាង ១០០០លានផោន

បរទេស៖ ក្លឹបបិសាចក្រហម Man UTD នៅថ្ងៃនេះបានធ្វើការបង្ហាញពីទីន្នន័យរបស់ខ្លួនក្នុងនាមជាក្លឹបដែលមានការខាតបង់ខ្លាំងចំពោះការដោះដូរកីឡាករជាមួយនឹងក្លឹបអង់គ្លេសចំនួន១៣ផ្សេងទៀតដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍នោះបិសាចក្រហម Man UTD បានបង្ហាញថាខ្លួនគឺជាក្លឹបដែលមានការខាតបង់ខ្លាំងជាងគេបំផុតផងដែរក្នុងចំណោមក្លឹបធំទាំងអស់នៅលីគកំពូលអឺរ៉ុបទាំង ៥គឺមានទំហំរហូតទៅដល់ជាង១០០០លានផោនឬប្រមានជា១១៤០លានដុល្លារ។ គិតចាប់តាំងតែពីរដូវកាល២០១២-២០១៣ជាគ្រាដែល Man UTD បានលើកពានរង្វាន់កំពូលអង់គ្លេសចុងក្រោយក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson មកក្លឹបបានវិនិយោគទៅលើកីឡាករនិងគ្រូបង្វឹកថ្មីរាប់សិបលានដុល្លារហើយជាលទ្ធផលពួកគេលើកពានរង្វាន់សំខាន់ៗបានចំនួនតែ៣ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីនោះគេសង្កេតឃើញថាក្លឹបដែលស្ថិតនៅក្នុងចំណាត់ថ្នាក់បន្តបន្ទាប់ពី Man…

លោក Klopp ទទួលបានឱកាសក្នុងការចរចាកីឡាករគោលដៅដ៏ធំមួយពី Barcelona

បរទេស៖ Liverpool ត្រូវបាន The Express ចេញផ្សាយថាកំពុងបានផ្តល់ក្តីសង្ឃឹមតាមរយៈកញ្ចប់ប្រាក់មួយចំនួនសម្រាប់គ្រូបង្វឹកលោក Jurgen Klopp ក្នុងការដោះស្រាយតម្រូវការបច្ចុប្បន្ននិងក្នុងឱកាសដែល Barcelona ឯណោះក៏កំពុងមានបញ្ហាហិរញ្ញវត្ថុផង។ កីឡាករអេស្បាញ Gavi មកដល់ពេលនេះនៅមិនទាន់បានសម្រេចចិត្តក្នុងការចុះកុងត្រាក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona នៅឡើយទាំងដែលរយៈពេលនៃកុងត្រាចាស់នៅសល់តែ១៨ខែទៀតប៉ុណ្ណោះហើយក្លឹបនិងកីឡាករនៅមិនទាន់អាចរកចំណុចរួមគ្នាបាននៅឡើយ។ ប្រភពដដែលបានឲ្យដឹងដែរថាគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen…

Xavi៖ សុំបញ្ចប់ការមិនគោរពទាំងឡាយចំពោះ Dembele

បរទេស៖ គ្រូបង្វឹកលោក Xavi បានបញ្ជាក់អពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់ក្លឹប Barcelona ដែលបានបង្ហាញការមិនគោរពទាល់តែសោះចំពោះកីឡាករ Ousmane Dembele ដោយមានទាំងការស្រែកចំអកនៅកីឡាដ្ឋាន Camp Nou ទៀតផងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ កីឡាករ Dembele បានត្រឹមអង្គុយកៅអីបម្រុងក្នុងពេលដែលក្រុមប្រកួតជាមួយនឹង AT Madrid និងថែមទាំងទទួលបានជ័យជំនះក្នុងលទ្ធផល៤ទល់នឹង២ប៉ុន្តែបែរជាត្រូវបានអ្នកគាំទ្រនាំគ្នាស្រែកឌីដងនិងមើលងាយយ៉ាងខ្លាំងទៅវិញ។ លោក Xavi…

នាទីចុងក្រោយAubameyang សម្រេចចិត្តចូលរួម Barcelonaដោយគ្មានតម្លៃខ្លួន

  បរទេស៖ នាទីចុងក្រោយកាលពីយប់ថ្ងៃចន្ទម្សិលមិញទីបំផុតកីឡាករខ្សែប្រយុទ្ធហ្គាបុង Aubameyang គឺបានសម្រេចចិត្តក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona ហើយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនឡើយ។ កិច្ចចរចាគ្នារវាងក្លឹប Barcelona និង Arsenal បានជួបបញ្ហារាំងស្ទះពេញមួយសប្តាហ៍កន្លងមកហើយក្រោយពេលដែលរកមិនឃើញថាអ្នកណានឹងត្រូវរ៉ាប់រងប្រាក់កម្រៃ៣៤ម៉ឺនផោនរបស់កីឡាករ។     ប៉ុន្តែនៅនាទីចុងក្រោយកុងត្រាខ្ចីជើងបានប្រែទៅជាកុងត្រាថ្មីសម្រាប់កីឡាករវ័យ៣២ឆ្នាំរូបនេះផ្ទេរមកចូលរួមជាមួយនឹង Camp Nouតែម្តងដោយគ្មានតម្លៃខ្លួនឡើយ៕

ផុតកំណត់ថ្ងៃចរចាផ្ទេរចេញពេលនេះក្លឹបBarcelona កំពុងពិចារណាលប់ចោលកុងត្រាជាមួយនឹង Dembele

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ក្រោយព្យាយាមស្វែងរកក្លឹបមិនបាននៅក្នុងពេលកំណត់នៃការដោះដូរខែមករានេះទៅហើយនោះទំនងជានឹងនៅសល់ជម្រើសមួយទៀតជាមួយនឹង Barcelona។ ជម្រើសតែមួយគត់នោះគឺក្លឹប Barcelona បានទំនងជាសម្រេចទៅហើយគឺការកាត់ផ្តាច់កុងត្រាដែលនៅសេសសល់ទាំងអស់ជាមួយនឹងកីឡាករចោលតែម្តងដោយសុខចិត្តខាតបង់ប្រាក់ជំងឺចិត្តមួយចំនួនទៅឲ្យកីឡាករជាជាងការបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ច្រើន។ កន្លងមកមុនបញ្ចប់ខែមករាកីឡាករបារាំងរូបនេះធ្លាប់មានលេចឬថាបានទាក់ទងជាមួយនឹងក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀតដែរប៉ុន្តែមិនបានសម្រេចចិត្តឡើយរហូតដល់ព្រឹកថ្ងៃអង្គារនេះហើយជឿជាក់ថា Barcelona នឹងកាត់ផ្តាច់កុងត្រាដែលនៅសល់ចោលសង្ឃឹមថានឹងអាចបង្វែរប្រាក់ចំណាយទៅលើកីឡាករចំណូលថ្មីជំនួសវិញ៕

ច្បាស់ហើយថា Morata នឹងមិនចាកចេញពី Juventus ឡើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអេស្បាញ Alavaro Morata ត្រូវបាន AS ចេញផ្សាយថានឹងបន្តរស់នៅជាមួយនឹង Juventusដដែលក្នុងលក្ខខណ្ឌខ្ចីជើងទោះបីជាមានការព្យាយាមប៉ុនប៉ង់សុំចរចាទិញពីសំណាក់ក្លឹបជាច្រើនក្តី។ ក្លឹបដើមរបស់កីឡាករគឺ AT Madrid ត្រូវបានគេជឿជាក់ថានឹងមិនសម្រេចចិត្តនិងអនុញ្ញាតិឲ្យកីឡាកររូបនេះរបូតទៅចូលរួមជាមួយនឹងក្លឹប Barcelona ឬ Arsenal ឡើយខណៈដែលបច្ចុប្បន្នមិនទាន់អាចប្រើប្រាស់ Morata បានវិញក្តីក្នុងកុងត្រាខ្ចីជើងជាប់ជាមួយនឹង Juventus នៅឡើយ។…

បើ Dembele ពិតជាចាកចេញ! នោះ Aubameyang នោះនឹងអាចចូលរួមជាមួយនឹង Barca

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចទៅហើយដើម្បីអនុញ្ញាតិឲ្យកីឡាករខ្សែប្រយុទ្ធ Aubameyang ក្នុងការចាកចេញដើម្បីចូលរួមលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Barcelona ។ ទោះបីជាយ៉ាងណាក្តីគេដឹងដែរថាកិច្ចព្រមព្រៀងខ្ចីជើងនេះនឹងអាចកើតឡើងប្រសិនបើក្នុងករណីណាដែលកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele នឹងអាចផ្ទេរចាកចេញពី Camp Nouទៅកាន់ក្លឹបណាមួយជាមុនសិន។ កីឡាករវ័យ៣២ឆ្នាំសញ្ជាតិហ្គាបុងរូបនេះមកដល់ពេលនេះកំពុងជាប់គាំងទាំងទំរង់លេងនិងការប្រកួតដោយសារតែមិនអាចបង្ហាញខ្លួនក្នុងការប្រកួតជាធម្មតាវិញនៅឡើយហើយកំពុងស្វែងរកទ្រនំថ្មីដើម្បី អាចត្រឡប់ចូលរួមការប្រកួតជាញឺកញាប់ឡើងវិញ៕