ច្បាស់ហើយ Barca នឹងនាំយក Azpilicueta នៅរដូវក្តៅនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona គឺនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដោយមិនមានតម្លៃខ្លួននោះទេនៅរដូវក្តៅនេះ។ Azpilicueta វ័យ៣២ឆ្នាំបានបង្ហាញស្នាដៃយ៉ាងខ្លាំងប៉ុន្មានរដូវកាលចុងក្រោយនិងតែងតែមានឈ្មោះជាកីឡាករឈុតធំរហូតមកទោះបីជាមានវត្តមានរបស់កីឡាករវ័យក្មេងៗជាច្រើនក្តីគិតចាប់តាំងតែពីឆ្នាំ២០១២។ ទោះបីជាមកដល់ពេលនេះកីឡាកររូបនេះមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីនៅឡើយហើយដែលវាបានក្លាយទៅជា ឱកាសទៅឲ្យក្លឹបBarcelona ដើម្បីចរចាផ្ទេរយកកីឡាកររូបនេះចេញពីអង់គ្លេស៕

Barca ធ្លាក់ចេញពី Copa ខណៈ Fati រងរបួសសាជាថ្មី

បរទេស៖ កីឡាករអេស្បាញវ័យក្មេង Ansu Fati ក្នុងការប្រកួតពានរង្វាន់ Copa de Rey កាលពីយប់មិញនេះត្រូវបានគេមើលឃើញថាបានដើរចេញពីទីលានទាំងស្រក់ទឹកភ្នែកដោយសាររបួសហើយលទ្ធផលបានត្រឹមចាញ់ក្រុម Athletic Club ទាំងប្រផិតប្រផោយនៅម៉ោងបន្ថែម។ Barcelona បានធ្លាក់ចេញពីពាន Copa ត្រឹមវគ្គ១៦ក្រុមចុងក្រោយខណៈដែលកីឡាករ Fati ត្រូវបានទទួលរងរបួសសាជាថ្មីក្រោយពេលដែលកីឡាករវ័យ១៩ឆ្នាំរូបនេះទើបតែបានជាសះស្បើយពីរបួសកាលពីពេលថ្មីៗនេះប៉ុណ្ណោះដោយសារបញ្ហាក្បាលជង្គង់និងធ្លាប់បានសម្រាកព្យាបាលអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ។ ក្រោយចប់ការប្រកួតគ្រូបង្វឹកក្លឹបលោក Xavi…

Sevilla, Barca ពេលនេះថែម Juventus មួយទៀតតាមចង់បានកុងត្រាជាមួយនឹង Martial

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial កំពុងតែព្យាយាមស្វែងរកក្លឹបថ្មីដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD ជាពិសេសនៅក្នុងអំឡុងខែមករានេះ។ មកដល់ពេលនេះមានក្លឹបជាច្រើនទាំងនៅអង់គ្លេសផ្ទាល់និងជាពិសេសអ៊ីតាលីផងកំពុងដាក់សំណើរសុំចរចាក្នុងនោះ Juventus បានធ្វើការបញ្ជាក់ច្បាស់ហើយពីផែនការរបស់ខ្លួនដើម្បីអាចធ្វើការជាមួយនឹងកីឡាកររូបនេះខណៈដែលដំណើរការចរចាគឺកំពុងចាប់ផ្តើមរួចទៅហើយ។ ក្នុងលក្ខខណ្ឌស្របតាមតម្រូវការច្បាស់លាស់ Man UTD នឹងត្រៀមខ្លួនដើម្បីស្តាប់ការផ្តល់ឲ្យទាំងឡាយសម្រាប់ Martial ហើយជឿជាក់ថា Juventus នឹងហ៊ានចំណាយប្រាក់មួយផ្នែកនៃប្រាក់កម្រៃរបស់ Martial…

ក្លឹប២ ដែលBarca ជឿជាក់ថា Dembele បានយល់ព្រមក្នុងការទទួលយកកុងត្រាថ្មីរួចទៅហើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Ousmane Demebele ត្រូវបាន The Sport ជឿជាក់ថានឹងធ្វើការចាកចេញពីក្លឹបBarcelona ដើម្បីចូលរួមជាមួយនឹងក្លឹប Man UTD ឬ Juventus។ Barca បានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះគឺបានព្រមព្រៀងរួចទៅហើយក្នុងការចូលរួមជាមួយនឹងក្លឹបមួយក្នុងចំណោមក្លឹបទាំងពីរខាងលើនេះបន្ទាប់ពីបានបដិសេធមិនទទួលយកកុងត្រាថ្មីជាមួយនឹង Camp Nou។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹបទាំងពីរនេះក៏មានក្លឹបធំៗផ្សេងទៀតដែលមានបំណងចង់បាន Dembele ដូចគ្នាមានដូចជាChelsea…

Arthur វ័យ ២៥ឆ្នាំ ក្លាយជាគោលដៅរបស់ Arsenal

បរទេស៖ The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ននៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។ ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសមទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេសរបៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំគឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។ មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹបJuventus លោក Max Allegri ប៉ុណ្ណោះ។…

កីឡាករប្រេស៊ីល Oscar មានឱកាសវិលត្រឡប់មកលីគអ៊ឺរ៉ុបវិញ

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប ShanghaiPort ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែលមានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕  

ទាំងកីឡាករ Dembele និងភ្នាក់ងារអះអាងការបន្តកុងត្រាថ្មីមិនសំដៅតែលុយនោះទេ

បរទេស៖កីឡាករម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក Ousmane Dembele នៅពេលនេះកំពុងតែបន្តិចម្តងកាន់តែខើចទៅនៃកុងត្រាដែលនៅសេសសល់ជាមួយនឹងក្លឹប Barcelona ហើយខណៈដែលការបន្តកុងត្រាថ្មីហាក់ដូចជាមិនទាន់មានពន្លឺនៅឡើយ។ ទោះបីជាយ៉ាងណាក្តីអនាគតរបស់ Dembele នៅតែជាប្រធានបទចោទសម្រាប់គ្រប់គ្នានៅ Barcelona នៅឡើយខណៈដែលភ្នាក់ងារកីឡាករបានចេញមុខមកបញ្ជាក់សាជាថ្មីថាពិតជាមិនទាន់មានលទ្ធផលអ្វីមែនប៉ុន្តែបញ្ហារបស់កីឡាករគឺមិនស្ថិតនៅលើលុយនោះទេ។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានសម្រាកព្យាបាលរបួសជាបន្តបន្ទាប់ហើយចុងក្រោយនេះគឺកូវីដផងកាលពីចុងខែធ្នូប៉ុន្តែក្រោយការវិលត្រឡប់ភ្លាមដោយមិនទាំងបានហ្វឹកហាត់ផងកីឡាករអាចរកគ្រាប់បាល់បានហើយថែមទាំងអាចជួយឲ្យទំរង់លេងមានភាពល្អប្រសើរទៀតផងក្រោមការដឹកនាំរបស់លោក Xavi៕

Cavani នៅតែចង់បន្តកុងត្រាទោះបីជិតសុពលភាពចប់នៅរដូវកាលនេះទៅហើយក្តី

បរទេស៖ កីឡាករខ្សែប្រយុទ្ធ Cavani មកដល់ពេលនេះកុងត្រារបស់គាត់គឺមានសុពលភាពត្រឹមតែចុងរដូវកាល នេះប៉ុណ្ណោះប៉ុន្តែកីឡាករផ្ទាល់ក៏បានបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ជាមួយនឹងក្លឹបផងដែរទៅកាន់គ្រូបង្វឹក លោក Ralf Rangnick ។ តាមការបញ្ជាក់ដោយគ្រូបង្វឹករូបនេះដែលបានពន្យល់ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថាកីឡាករអ៊ុយរ៉ាហ្គាយ រូបនេះមិនបានព្យាយាមក្នុងការបង្ខំចិត្តចាកចេញនៅក្នុងខែមករានេះឡើយដែលមានន័យថាគាត់បានទុកឱកាសក្នុងការពិភាក្សាគ្នាបន្ថែមទៀតនាពេលខាងមុខ។ កន្លងមកតែងតែមានលេចឬថា Cavani វ័យ៣៤ឆ្នាំរូបនេះនឹងផ្ទេរទៅចូលរួមជាមួយនឹង Barcelona ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមកគ្រូបង្វឹកលោក Rangnick បានអះអាងថាកូនក្រុមរបស់លោករូបនេះមានបំណងចង់បន្តរស់នៅ Old Trafford…

Fernandes គ្មានផែនការចាកចេញឡើយទោះបីជាជួបបញ្ហាទំរង់លេងយ៉ាប់ខ្លាំងរដូវកាលនេះក្តី

បរទេស៖ កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាបាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញទំរង់លេងមិនល្អប្រសើរឡើយដោយនៅរដូវកាល២០២១-២០២២។ ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់បានចេញមកធ្វើការឆ្លើយតបទៅនឹងដំណឹងនេះថាសុទ្ធតែជាអ្នកកាសែតមិនល្អឡើយទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ពាក់កណ្តាលរដូវកាលនេះពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១៤ដងនៅក្នុងលីគហើយជឿជាក់ថា Fernandes ពេលនេះកំពុងមានឈ្មោះជាកីឡាករដែលមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបឡើយខណៈដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ក្នុងតារាង៕  

Bayern Munich ចង់បាន Dembele តាមរយៈការដោះដូរជាមួយនឹង Coman

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងធ្វើការពិចារណាក្នុងុការផ្លាស់ប្តូរវិធីសាស្ត្រនៃការរកចំណូលមកវិញខ្លះតាមរយៈកុងត្រារបស់កីឡាករឆ្នើមម្នាក់ដែលខិតជិតដល់ចុងបញ្ចប់នៃកុងត្រាទៅហើយនោះ។ Bayern Munich ត្រូវបានគេជឿជាក់ថានឹងធ្វើការពិចារណាទៅលើការដោះដូរកីឡាករ Kingsley Coman ជាមួយនឹងតារាឆ្នើមរបស់ Barcelona គឺកីឡាករ OusmaneDembele នៅក្នុងរដូវក្តៅខាងមុខនេះ។ Coman បច្ចុប្បន្នមានកុងត្រានឹងត្រូវផុតកំណត់ត្រឹមឆ្នាំ២០២៣ខាងមុខនេះហើយនៅសល់ពេលប៉ុន្មានទៀតប៉ុណ្ណោះដែលក្លឹបអាចធ្វើការសម្រេចចិត្តបានចំពោះអនាគតកីឡាករនិងដើម្បីអាចប្រមូលលុយបានខ្លះពីតម្លៃខ្លួនកីឡាករជាជាងអនុញ្ញាតិឲ្យកីឡាកររូបនេះចាកចេញទៅទាំងគ្មានតម្លៃខ្លួន។ Bayern…