Barcelona, Liverpool ប្រជែងជាមួយនឹង Bayern Munich ដើម្បីដណ្តើមខ្សែប្រយុទ្ធវ័យក្មេង Adeyemi

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្រៅតែពីក្លឹប Bayern Munich ហើយនោះក៏នៅមានក្លឹបផ្សេងៗទៀតនៅអ៊ឺរ៉ុបដូចជានៅលីគកំពូលអេស្បាញនិងអង់គ្លេសជាដើមសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធវ័យក្មេង Adeyemi ដែលកំពុងលេងឲ្យ RB Salzburg។ កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាកំពុងមានតម្លៃខ្លួនប្រមាណជា២០លានអ៊ឺរ៉ូហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ជាគោលដៅរបស់ក្លឹបយក្សដូចជាអ្នកមានបុណ្យ Barcelona និងក្លឹបហង្សក្រហម Liverpool នៅអង់គ្លេសនោះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅតែមានក្តីសង្ឃឹមថានឹងអាចប្រជែងឈ្នះក្លឹកបផ្សេងទៀតដើម្បី…

ផ្លូវការកីឡាករខ្សែប្រយុទ្ធ Mandzukic ប្រកាសចូលនិវត្តហើយ!

បរទេស៖ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិក្រូអាតក្នុងសម័យកាលជើងឯករងពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨កីឡាករ Mario Mandzukicនៅថ្ងៃនេះបានប្រកាសព្យូរស្បែកជើងរបស់គាត់ហើយបន្ទាប់ពីបានបងបង្ហាញខ្លួនជាកីឡាករអាជីពអស់រយៈពេល១៧ឆ្នាំកន្លងមកនេះ។ អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich, Juventus និង AT Madrid រូបនេះបានប្រកាសចូលនិវតិ្តក្នុងពេលដែលគាត់មានអាយុ៣៥ឆ្នាំនិងក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតរបស់ក្រូអាតដែលបានជួយឲ្យក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យក្នុងប្រវត្តិសាស្ត្រនិងក្នុងពេលដែលគាត់បានលេងឲ្យ AC Milan បានពាក់រដូវកាលកន្លងមកនេះផងដែរ។ កីឡាករ Mandzukic រូបនេះបានប្រកាសដំណឹងនេះនៅលើបណ្តាញសង្គម Instagram របស់គាត់និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍សោកសៅជាមួយនឹងបុរសជនជាតិក្រូអាតនេះយ់ាងខ្លាំងផងដែរ។…

PSG ចាប់គូប៉ះនឹង Man City ក្នុងក្របខណ្ឌ Champion League វគ្គចែកពូល

បរទេស៖ កីឡាករឆ្នើមអាហ្សង់ទីន Lionel Messi ត្រូវបានគេដឹងថានឹងត្រូវប្រកួតទល់នឹងអតីតគ្រូបង្វឹកដ៏ជិតស្និទ្ធលោក Pep Guardiola ក្នុងនាមជាកីឡាករនៅក្លឹបថ្មី PSG ក្នុងក្របខណ្ឌ Champion League។ PSG នឹងត្រូវប្រកួតប៉ះនឹង Man City ជាការប្រកួតជម្រុះក្នុងគ្រុបដ៏ធំបំផុតខណៈដែលតោខៀវ Chelsea នឹងប្រកួតប៉ះនឹងក្រុម Juventus…

Bayern Munich បន្តបរាជ័យប្រកួតមិត្តភាព, Nagelsmann សារភាពថាក្រុមមានបញ្ហាមែន

  បរទេស៖ ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich បានទទួលបរាជ័យលើកទឹ២ ហើយក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលហើយលើកនេះគឺកាន់តែធ្ងន់ធ្ងរទៀតគឺនៅក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផលដល់ទៅ២ ទល់នឹង០ ចាញ់ទៅលើក្រុម Gladbach។ គ្រូបង្វឹកក្លឹប Bayern Munich លោក Julian Nagelsmann នៅចប់ការប្រកួតបានសារភាពថារដូវកាលថ្មីខាងមុខនេះ ២០២១-២០២២ សម្រាប់ក្លឹបគឺពិតជានឹងមានភាពយឺតយ៉ាវជាមិនខានជាពិសេសខណៈដែលក្រុមតែងតែទទួលបានការបរាជ័យជាប់គ្នាដល់ទៅ២ដងបែបនេះទៀតផងនោះ។ លោក…

Alaba និយាយថាចង់ចាប់ដៃគូគ្នាខ្លាំងជាមួយនឹង Varane

  បរទេស៖ កីឡាករខ្សែការពារអូទ្រីស David Alaba ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយក្នុងការចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid កាលពីថ្ងៃម្សិលមិញនេះ។ សំដែងក្តីរីករាយខ្លាំងចំពោះការប្រកាសនេះកីឡាករផ្ទាល់ក៏ត្រូវបានគេដឹងដែរថាបានលើកឡើងអំពីកីឡាករឆ្នើមម្នាក់ដែលគាត់តែងតែចង់ចាប់ដៃគូលេងពេលមានវត្តមាននៅ Real Madrid នេះ។ Alaba បានបញ្ជាក់ថាកីឡាករបារាំង Raphael Varane គឺជាកីឡាករម្នាក់ដែលគាត់តែងតែស្រម៉ៃនិងរំពឹងទុកថានឹងអាចចាប់ដៃគូគ្នាលេងពេលមកដល់ទឹកដី Santiago Bernabeu។…

Man UTD មើលឃើញកីឡាករម្នាក់នៅអាល្លឺម៉ង់ដើម្បីជំនួស Pogba ដែលគ្រោងនឹងចាកចេញពីក្លឹប

  បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែបម្រើឆ្នើមបារាំង Paul Pogba សាជាថ្មីត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នាមួយដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហមMan UTD ទៀតហើយឲ្យបានក្នុងរដូវក្តៅនេះ។ ជាការត្រៀមទុកបិសាចក្រហម Man UTD ទោះបីជាក៏កំពុងព្យាយាមចរចាសុំបន្តកុងត្រាក្តីប៉ុន្តែក៏បានចាប់ផ្តើមកំណត់យកគោលដៅកីឡាករថ្មីម្នាក់ហើយដើម្បីទុកជំនួសតំណែងរបស់ Pogba នាពេលខាងមុខដោយក្នុងនោះកីឡាករ Leon Goretzka ដែលបច្ចុប្បន្នកំពុងលេងឲ្យ Bayern…

Bayern Munich សង្ឃឹមអាចយក Sergi Roberto ពី Barcelona បាន

  បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងដាក់ចិត្តដាក់កាយខ្លាំងមែនទែនដោយសង្ឃឹមថានឹងអាច សុំចរចាទិញយកកីឡាករខ្សែការពារស្លាបស្តាំម្នាក់ចេញពី Barcelona មកបំពេញតំណែងដែលមានភាពខ្វះខាត។ ប្រភពដដែលបានសរសេរទៀតថា Bayern Munich បានឈានទៅដល់ការចរចាគ្នាហើយជាមួយនឹង Barcelona ដើម្បីពីនិត្យមើលលទ្ធភាពនៃការ ដោះដូរកីឡាករឆ្នើមបទពិសោធ Sergi Roberto…

Bayern Munich ស៊ើបសួរ Dest ពី Barcelona

  បរទេស៖ ក្លឹបយក្សអេស្បាញ Bayern Munich ត្រូវបាន The Goal អះអាងថាបានដាក់សំណើរមួយទៅដល់ក្លឹបអេស្បាញ Barcelona ហើយក្នុងការសុំពិនិត្យតម្លៃខ្លួននិងលក្ខខណ្ឌ មួយចំនួនទៀតសង្ឃឹមថានឹងអាចនាំយកកីឡាករខ្សែការពារស្លាបស្តាំ Sergino Dest មករួមក្លឹបបាន។ ប្រភពរបស់ Mundo Deportivo ក៏បានអះអាងដូចគ្នាដែរថាក្លឹបអាល្លឺម៉ង់មួយនេះបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងទីផ្សារកីឡាករហើយដើម្បីអាចស្វែងរកកីឡាករខ្សែការពារស្លាបស្តាំ ម្នាក់។…

Man City មើលឃើញ Lewandowski ប្រសិនបើទិញ Kane មិនបាន

  បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធ Lewandowski របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មកដល់ពេលនេះត្រូវបានគេជឿជាក់ថានឹងឈានទៅដល់ការសម្រេចចិត្តក្នុងការចាកចេញពីក្លឹបរបស់ខ្លួនហើយ។ ក្លឹបថ្មីក្នុងចំណោមក្លឹបដែលកីឡាករនឹងអាចជ្រើសរើសនោះក៏មាន Man City ផងដែរខណៈដែលក្លឹបអង់គ្លេសមួយនេះនៅកំពុងបន្តតាមដានស្ថានភាពរបស់កីឡាករនៅឡើយពីព្រោះថាក្លឹបក៏កំពុងធ្វើ ការងារចរចាសុំទិញយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ផងដែរចេញពី Spurs។  …

Bayern Munich ត្រៀមកោះហៅអ្នកចាំទីវ័យក្មេង Nubel ពីបារាំងវិញភ្លាម

  បរទេស៖ អ្នកចាំទីវ័យក្មេង Nubel ត្រូវបានគេជឿជាក់ថានឹងអាចក្លាយទៅជាកីឡាករដែលក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កោះហៅត្រឡប់ឲ្យមកចូលរួមក្លឹបភ្លាមៗទោះបីជាកំពុងមានកុងត្រាខ្ចីជើងជាមួយនឹងក្លឹបបារាំង Monaco ក្តី។ Bayern Munich បានរក្សាសិទ្ធមួយនៅក្នុងកុងត្រាខ្ចីជើងថាអាចនឹងផ្តាច់កុងត្រាភ្លាមៗនៅពេលដែលត្រូវការកីឡាកររូបនេះនេះបើយោងតាមការចេញផ្សាយរបស់ Sport1ទោះបីជាកន្លងមកគាត់ហាក់ដូចជាមិនសូវមានឱកាសបង្ហាញខ្លួនក្តី។ នៅ Bayern Munich កីឡាករអ្នកចាំទីដៃធំ Manuel Neuer…