មិនអាចលើកពាន Ballon d’Or តែ Lewandowski លើកពានខ្សែប្រយុទ្ធឆ្នើមបំផុតប្រចាំឆ្នាំ

បរទេស៖ កីឡាករឆ្នើមលេខ៩របស់ក្លឹប Bayern Munich បានបញ្ចប់ទៅនៃក្តីសុបិន្តរបស់ខ្លួននៅក្នុងឆ្នាំនេះដើម្បីលើកពាន Ballon d’Or ទៅឲ្យកីឡាករអាហ្សង់ទីន Lionel Messiប៉ុន្តែទោះបីជាយ៉ាងណាក្តីគាត់នៅតែអាចលើកពានរង្វាន់កីឡាករខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំផងដែរពីកម្មវិធីយប់មិញនេះ៕ ក្រោយព្រឹត្តិការណ៍នេះកីឡាករ Lewandowski មិនបានធ្វើការលាក់អារម្មណ៍ទេថាគាត់គួរតែជាអ្នកលើកពានរង្វាន់ដ៏ធំមួយនេះ Ballon d’Or ប៉ុន្តែការជួយឲ្យក្លឹប Bayern Munichលើកពានរង្វាន់ដល់ទៅ៣ក្នុងមួយសម័យកាលមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់កីឡាករដែលមានវ័យ៣៣ឆ្នាំទៅហើយរូបនេះ។ Messi លើកពានរង្វាន់…

តារាឆ្នើម Bayern Munich ម្នាក់ធ្វើតេស្តវិជ្ជមានកូវីដមុនពេលទៅទទួលវ៉ាក់សាំង

បរទេស៖ កីឡាករអន្តរជាតិអាល្លឺម៉ង់ Joshua Kimmich ត្រូវបានគេដឹងថាបានត្រៀមខ្លួនរួចទៅហើយដើម្បីអាចទទួលយកការចាក់វ៉ាក់សាំងនៅក្នុងសប្តាហ៍នេះ តារាឆ្នើមវ័យ២៦ឆ្នាំរបស់ក្លឹប Bayern Munich រូបនេះបែរជាបានធ្វើតេស្តវិជ្ជមានកូវីដកាលពីថ្ងៃពុធម្សិលមិញនេះបើយោងតាមការប្រកាសជាផ្លូវការដែលធ្វើឡើងដោយវេបសាយរបស់ក្លឹប។ ការឆ្លងកូវីដរបស់គាត់ត្រូវបានប្រកាសភ្លាមក្រោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Hansi Flick បាននិយាយថានឹងអនុញ្ញាតិឲ្យកីឡាករខ្សែបម្រើរូបនេះទៅចាក់វ៉ាក់សាំងទាំងដែលកីឡាកររូបនេះបានទទួលបានពាក្យរិះគន់ជាច្រើនអំពីភាពយឺតយ៉ាវក្នុងការទៅទទួលវ៉ាក់សាំងការពារកូវីដ៕

Bayern Munich ត្រៀមបំបែកកំណត់ត្រាចរចា Pedri នៅខែមករានេះ

បរទេស៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបាន The Goal ចេញផ្សាយថានឹងដាក់ផែនការដ៏ធំមួយក្នុងការចំណាយលុយដល់ទៅជាង៨០លានអ៊ឺរ៉ូដែលស្មើទៅនឹងទំហំដែលខ្លួនធ្លាប់បានចំណាយទៅលើកីឡាករ Lucas Hernandez នាពេលកន្លងមកដើម្បីអាចនាំយកកីឡាករឆ្នើមវ័យក្មេងម្នាក់មករួមក្លឹបបាន។ ប្រភពដដែលព្រមទាំង AS ផងបានរាយការណ៍ថា Bayern Munich បានកំពុងចាប់ផ្តើមព្យាយាមក្នុងការចុះកុងត្រានាំយកកីឡាករឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona ដែលមានឈ្មោះថា Pedriនិងត្រៀមខ្លួនដើម្បីបំបែកកំណត់ត្រារបស់ក្លឹបធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតែម្តង។…

ក្រុម Bayern Munich ចាញ់ធ្ងន់ធ្ងរប្រកួតយប់មិញ!

បរទេស៖ បរាជ័យក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០ទៅលើក្រុម Borussia Monchengladbach បានធ្វើឲ្យវាក្លាយទៅជាបរាជ័យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល៤៣ឆ្នាំចុងក្រោយរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ DFB-Pokal កាលពីយប់ថ្ងៃពុធម្សិលមិញ។ Monchenglabach អាចនាំមុខបានមុន១គ្រាប់ដំបូងតាំងតែពី៣នាទីដំបូងហើយបន្តរកបាន២គ្រាប់ទៀតក្នុងរយៈពេលត្រឹមតែ២១នាទីនៃការប្រកួតដែលធ្វើឲ្យចប់ការប្រកួតត្រឹមវគ្គទី១ក្រុមBayern Munich គឺបានចាញ់ក្នុងលទ្ធផល៣ទល់នឹង០រួចទៅហើោយ។ ទោះបីជាយ៉ាងណាក្តីបរាជ័យទៅលើក្រុម Monchengladbach លើកនេះគឺបានក្លាយទៅជាបរាជ័យផ្ទួនៗចំនួន២រដូវកាលជាប់គ្នាហើយសម្រាប់ពានរង្វាន់ DFB-Pokal ហើយរដូវកាលនេះត្រឹមវគ្គ៣២ក្រុមចុងក្រោយប៉ុណ្ណោះ៕

PSG, Real Madrid និងBayern Munich ចង់បាន Rudiger របស់ Chelsea

បរទេស៖ ម្ចាស់ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថាកំពុងតែធ្វើការពិចារណានិងស្វែងរកជម្រើសមួយសម្រាប់រដូវកាលក្រោយដែលមានន័យថាក្លឹបនឹងអាចចរចានាំយកកីឡាករខ្សែការពារម្នាក់មកចួលរួមក្លឹបនៅខែមករានេះប្រសិនលក្ខខណ្ឌទាំងអស់នឹងគ្រប់គ្រាន់។ The Goal បានអះអាងថា Bayern Munich គឺបានក្លាយទៅជាក្លឹបចុងក្រោយមួយដែលបានសុំធ្វើការចរចាជាមួយនឹងតោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការដោះដូរកីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ។ ក្រៅតែពីក្លឹប Bayern Munich ហើយនោះសូម្បីតែក្លឹបអ្នកមានបារាំង…

Barcelona នឹងសាកល្បងខ្ចីជើង Sterling នៅក្នុងខែមករានាពេលខាងមុខនេះ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona ក្រោយបានបន្តបាត់បង់ខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមករដូវកាលនេះហាក់ដូចជាមិនទទួលបានភាពជោគជ័យនៅឡើយចំពោះតំបន់ប្រយុទ្ធជាពិសេសចុងក្រោយនេះចាញ់ Bayern Munich នៅក្នុងទឹកដីខ្លួនឯងទាំងដែលមិនមានគ្រាប់បាល់បញ្ចូលទីសូម្បីបាល់ចំគោលដៅទៀតផង។ បញ្ហាតំបន់ប្រយុទ្ធនឹងក្លាយទៅជាការដោះស្រាយចំបងរបស់ក្លឹបនៅក្នុងរដូវកាលដោះដូរខាងមុខជាពិសេសខែមករានេះដែលក្នុងនោះគេជឿជាក់ថាក្លឹបបានសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់របស់អង់គ្លេសដើម្បីជួយក្លឹបនៅពាក់កណ្តាលរដូវកាលនេះ។ The Goal ជឿជាក់ថា Raheem Sterling គឺបានក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបសម្រាប់ការទិញលក់កីឡាករនៅខែមករានេះប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះខណៈដែលក្លឹបមានវត្តមានរបស់ Sergio Aguero ទៅហើយក្តី៕

Klopp ចង់ធ្វើការជាមួយនឹង Lewandowski ម្តងទៀតនៅអង់គ្លេស

បរទេស៖ The goal នៅថ្ងៃនេះបានចេញផ្សាយថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញពីផែនការរបស់លោកហើយក្នុងការបន្ថែមកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់នារដូវក្តៅក្រោយ។ គ្រូបង្វឹករូបនេះត្រូវបានគេដឹងថាបានដាក់ផែនការដើម្បីនាំយកកីឡាករឆ្នើមរបស់ Bayern Munich កីឡាករ Robert Lewandowski មកកាន់ទឹកដី Anfield ដើម្បីអាចធ្វើការងារជាមួយគ្នាសាជាថ្មីបន្ទាប់ពីពួកគេធ្លាប់បានធ្វើការជាមួយគ្នាយ៉ាងជិតស្ទិទ្ធកាលពីពេលលេងនៅ Dortmund។ លោក…

Adeyemi ចង់ទៅ Bayern Munich វិញទោះកន្លងមកក្លឹបជាអ្នកលក់គាត់ចេញក្តី

បរទេស៖ កីឡាករ Karim David Adeyemi នៅសប្តាហ៍នេះបានបញ្ជាក់ថាគាត់ពិតជាចង់វិលត្រឡប់ទៅកាន់ក្លឹប Bayern Munich ពិតមែនពីក្លឹប RB Salzburg ប្រសិនបើមានសំណើរណាមួយមែននោះ។ កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេទើបតែបានជាប់ឈ្មោះជាកីឡាកររបស់ជម្រើសជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំនេះប៉ុណ្ណោះបន្ទាប់ពីបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យហើយបើនិយាយពីតម្លៃខ្លួនរបស់គាត់ក៏កំពុងហក់ឡើងខ្លាំងផងដែរ។ Adeyemi បាននិយាយថាប្រសិនបើមានសំណើរមែននោះគាត់ប្រាកដជាជ្រើសយកផ្លូវនេះវិញចូលរួមជាមួយនឹង Bayern Munich សាជាថ្មីដើម្បីបង្ហាញថាគាត់អាចធ្វើបានកម្រិតណាហើយនឹងមិនខ្វល់ទេថាទោះបីជាក្លឹបធ្លាប់បានឲ្យគាត់ចាកចេញពីគ្រាមុនក្តី៕

Bayern Munich លត់ Barcelonaក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង ០

បរទេស៖ ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅក្នុងការប្រកួតពានរង្វាន់ Champion Leagues កាលពីយប់មិញនេះបានធ្វើបាបក្រុមអេស្បាញ Barcelona សាជាថ្មីទៀតហើយក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០នៅក្នុងទឹកដីប្រទេសអេស្បាញតែម្តង។ ក្រុមអ្នកគាំទ្របាននាំគ្នាអន់ចិត្តនិងខឹងសំបារយ៉ាងខ្លាំងសម្រាប់ការបរាជ័យលើកនេះនៅក្នុងទឹកដី Camp Nou ខ្លួនឯងផងពិសេសនោះគឺថាការប្រកួតកន្លងមកនាពេលចុងក្រោយ Bayern Munich គឺបានលត់ Barcelona ដូចគ្នានេះដែរក្នុងលទ្ធផលដល់ទៅ៨ទល់នឹង២ផងដែរ។ មានអ្នកគាំទ្រម្នាក់ក្នុងចំណោមនោះបានថែមទាំងធ្វើការលើកបដាដែលនិយាយថា៖…

Timo Werner ដោះដូរជាមួយនឹង Sane តែ Bayern Munich នឹងបដិសេធសំណើរនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានកំពុងតែព្យាយាមក្នុងការដោះស្រាយបញ្ហាមួយនៅក្នុងតំបន់ខ្សែប្រយុទ្ធតាមរយៈការយកកីឡាករអាល្លឺម៉ង់ Timo Werner ទៅដោះដូរជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលកំពុងលេងនៅអាល្លឺម៉ង់។ Chelsea បានបង្ហើបអំពីផែនការនេះទៅក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ដោយសង្ឃឹមថានឹងអាចដោះដូរកីឡាករ Werner ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Leroy Sane ជំនួសវិញមកកាន់ទឹកដីអង់គ្លេសប៉ុន្តែ Bayern…