ជម្លោះប្រធានាធិបតីជិតផុតអាណត្តិ និងប្រធានាធិបតីជាប់ឆ្នោត កាន់តែទ្បើងកម្ដៅ

អាមេរិកៈ លោកបារ៉ាក់ អូបាម៉ា​ អញ្ជើញទៅ​កាន់វិមាន Capitol កាលពី​ថ្ងៃ​ពុធ ដើម្បី​ប្រមែប្រមូល​ពួក​សមាជិកសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ឲ្យការពារ​សេចក្តី​ព្រាង​ច្បាប់​របស់​លោក ស្តី​ពី​ការ​ថែរក្សា​សុខភាព​ដែល​គួរកត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រមានឈ្មោះថា Obamacare។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ លោកអនុប្រធានាធិបតី​ជាប់ឆ្នោត Mike Pence មកពីគណបក្សសារធារណរដ្ឋ ក៏​នឹង​អញ្ជើញ​ទៅ​កាន់សភា​ដែរ ​ដើម្បី​ពិភាក្សា​ជាមួយសមាជិកខ្លួន​អំពី​របៀបវារៈរបស់ពួកគេ​…

ការប្រឈរមុខដាក់គ្នារវាងប្រទេសមាននុយក្លេអ៊ែរពីរ ធ្វើឲ្យសកលលោកភ័យព្រួយ!

បរទេសៈ ប្រទេសឥណ្ឌា និងប៉ាគីស្ថានមានទំនាក់ទំនងជាមួយគ្នា កាន់តែអាក្រក់ឡើងនៅក្នុងឆ្នាំ ២០១៦ ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើង បានធ្វើឲ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភ ដោយមើលឃើញថា ឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសជិតខាងគ្នា តែបែរមកវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាម ជាច្រើនលើកច្រើនសារកាលពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ ស្របពេលដែលប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។…

លោក ត្រាំ៖ កូរ៉េខាងជើងគ្មានសមត្ថភាព ធ្វើគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីប មកដល់អាមេរិកទ្បើយ

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «កូរ៉េខាងជើងនឹងមិនអាចផលិតគ្រាប់មីស៊ីលបាញ់ផ្លោងឆ្លងទ្វីប (ICBM) ទៅដល់សហរដ្ឋអាមេរិកនោះទ្បើយ»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ៣ ខែមករា ឆ្នាំ២០១៧។ លោក ត្រាំ បានលើកទ្បើងកាលពីថ្ងៃចន្ទថា «កូរ៉េខាងជើងគ្រាន់តែបានបញ្ជាក់ថា ខ្លួនគេកំពុងស្ថិតនៅក្នុងដំណាក់កាល…

ប៉ូលិសតួកគី បង្ហាញមុខឃាតក ដែលបានបាញ់សម្លាប់មនុស្សនៅក្លឹបរាត្រី

តួកគីៈ ប៉ូលិសក្រុងអ៊ីស្តង់ប៊ុល បានបង្ហាញមុខឃាតក ដែលជាសមាជិកក្រុមភេរវករ ISIS ដែលបានបើកការបាញ់ នៅឯក្លឹបរាត្រីមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅមុនថ្ងៃចូលឆ្នាំសកលថ្មី ដោយបង្កឲ្យមនុស្ស យ៉ាងហោចណាស់ ៣៩ នាក់ បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយ: សារព័ត៌មាន BBC…

អង់គ្លេស និងអ៊ឺរ៉ុប កំពុងភ័យខ្លួន ខណៈ ISIS មានបំណងចង់វាយប្រហារខ្លួន

អង់គ្លេសៈ ក្រុមភេរវករ ISIS មានមហិច្ឆតាយ៉ាងខ្ពស់ ដើម្បីវាយប្រហាសម្លាប់មនុស្សជាច្រើន នៅចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប ទោះបីជាប្រើវិធីសាស្រ្តណាក៍ដោយ។ នេះ​បើយោងតាមរយៈ សារព័ត៌ំមាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។ រដ្ឋាភិបាលបានព្រមានថា ក្រុម ISIS អាចនឹងប្រើអាវុធគីមី ដើម្បីអនុវត្តការវាយប្រហារធំមួយ នៅលើទឹកដីអង់គ្លេស…

អ្នកផលិតភាពយន្ដតុក្កតា​ “Bambi” របស់ក្រុមហ៊ុន Disney​ បានទទួលមរណៈភាពហើយ

ដោយយោងតាមសារព័ត៌មាន BBC បានរាយការណ៍មកថា នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧ លោក Tyrus Wong សិល្បករនៅពីក្រោយការផលិតករភាពយន្ដតុក្កតា​ ” Bambi ” របស់ក្រុមហ៊ុន Disney បានទទួលមរណៈភាព ក្នុងអាយុ ១០៦…

ស្លាប់ ៣៥ នាក់ និងរបួស ៤០ នាក់ នៅក្នុងការវាយប្រហារភេរវកម្មមួយ ស្ថិតនៅក្លឹបរាត្រីទីក្រុងអ៊ីស្តង់ប៊ុល

តួកគីៈ អភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់នៅឯក្លឹបរាត្រីមួយ ក្នុងក្រុងអ៊ីស្តង់ប៊ុលនៅមុនថ្ងៃចូលឆ្នាំសកលថ្មី ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។…

តើលោកពូទីន រំពឹងអ្វីពីរដ្ឋាភិបានថ្មីលោក ត្រាំ? ខណៈធ្វើព្រងើយមិនឆ្លើយតបអ្វីសោះ ពាក់ព័ន្ធនឹងការបណ្តេញអ្នកការទូតរុស្ស៊ី៣៥ នាក់របស់អាមេរិក

រុស្ស៊ីៈ រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​មិន​បណ្តេញ​អ្នក​ការទូត​អាមេរិក ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក អូបាម៉ា ដោយបណ្តេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិក​នោះទេ ក្នុងករណីអាមេរិកចោទប្រកាន់រុស្ស៊ីថា បាន​ជ្រៀត​ជ្រែក​ចូល ក្នុង​ការ​បោះ​ឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេត​នៅទូទាំង​​សហរដ្ឋអាមេរិក កាល​ពី​ខែ​វិច្ឆិកា។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៦។ ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុង​សេចក្តី​ថ្លែង​ការណ៏​មួយ ​របស់​រដ្ឋាភិបាល​​ក្រឹម​ឡាំងថា «​យើង​នឹង​មិន​បង្កើត​បញ្ហា​សម្រាប់​អ្នក​ការទូត​អាមេរិកទេ…

ដំណឹងម្ចាស់ក្សត្រីអង់គ្លេសសុគតក្លែងក្លាយលើ Twitter ឈ្មោះ BBC ផ្អើលចែកចាយតៗគ្នា

គណនី BBC ក្លែងក្លាយមួយនៅលើបណ្តាញសង្គមប្លុក Twitter បានធ្វើឱ្យមានការភ័យបារម្ភពេញប្រទេសអង់គ្លេស នៅយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រោយពីគណនីនោះផ្សាយដំណឹងថា ម្ចាស់ក្សត្រី Elzabeth II បានសុគត។ ដំណឹងបោកបញ្ឆោតនេះ ត្រូវបានបង្ហោះដាក់លើគណនី Twitter មួយឈ្មោះ @BBCNewsUKI ហើយវាមានរចនារូប Profile មើលទៅដូចគ្នាទៅនឹងគណនីប៉ុស្តិ៍ទូរទស្សន៍ BBC…

ប៉ូលិសប្រេស៊ីល ជាអ្នកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក

ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា ឯកអគ្គរដ្ឋទូតក្រិក លោក Kyriakos Amiridis ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសក្នុងតំបន់ ដែលជាសាហាយជាមួយប្រពន្ធរបស់គាត់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ លោក Kyriakos Amiridis បានបាត់ខ្លួនតាំងពីថ្ងៃចន្ទ ហើយសាកសពរបស់គាត់ ត្រូវបានរកឃើញនៅក្នុងរថយន្តដុតឆេះមួយ…