អាមេរិកនិរទេសមន្ត្រីការទូតរុស្ស៊ី ៣៥នាក់ ដោយទុកពេលឲ្យចាកចេញ ៧២ម៉ោង

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣៥នាក់ និងបានបិទទីស្នាក់ការពីរកន្លែង ដើម្បីឆ្លើយតបចំពោះការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិក​ កាលពីខែមុន ដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាជាចាំបាច់និងសមស្រប ប្រឆាំងនឹងរុស្ស៊ី ក្រោយពីរុស្ស៊ី លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក…

ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាភ័យខ្លួន ! ក្រោយកូរ៉េខាងជើងបង្កើតនុយក្លេអ៊ែដ៏អស្ចារ្យនៅឆ្នាំ២០១៧

បរទេសៈ ការព្រួយបារម្ភកាន់តែខ្លាំង ខណៈដែលប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួនកាន់តែខ្លាំង ដោយសារតែ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ លោក Thae Yong-ho ដែល​ធ្លាប់​ជាអតីត​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទី​ពីរ​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា ដោយសារតែ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សហរដ្ឋ​អាមេរិក​កំពុង​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ កូរ៉េ​ខាង​ជើង​សម្លឹង​ឃើញ​ថា…

លោក John Kerry ព្រមានអ៊ីស្រាអែលលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយប៉ាឡេស្ទីន

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននិយាយថា « សេចក្ដីរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ គឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦។ លោកអះអាងថា ការសាងសង់អគារលើដីប៉ាទ្បេស្ទីន របស់អ៊ីស្រាអែលដោយខុសច្បាប់ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យ…

រុស្ស៊ីផ្ទុះកំហឹងដាក់អាមេរិក ក្រោយផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាមនៅស៊ីរី

រុស្ស៊ី​ក្តៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បានសម្រេចចិត្ត ​ក្នុង​ការបន្ធូរ​បន្ថយ​ការដាក់​កម្រិត​លើ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ស៊ីរី​ គឺ​ជា​សកម្មភាព​បង្ករឿង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​ និង​ផលប្រយោជន៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​រិះគន់​ការកែប្រែ​គោល​នយោបាយ​របស់​អាមេរិក​​ជុំវិញ​ការផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាម ដោយ​រួម​មាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវ​បាន​សរសេរ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថ្មី​នេះ។ លោក​ស្រី​សំដៅ​ទៅ​លើ​វិធានការ​ការពារ​មួយ​…

តើទីក្រុងមច្ចុរាជអាទ្បេប៉ូ ប្រទេសស៊ីរី បានសន្តិភាពទេ​ ក្រោយសម្តេចប៉ាបបួងសួង ?

អង់គ្លេសៈ មេដឹកនាំសាសនាគ្រិស សម្តេច​ប៉ាប Francis បាន​បួងសួង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ សុំ​ឲ្យ​ពិភពលោក​ដែល​ធ្លាប់​មាន​សង្គ្រាម​​ ​និង​ការគំរាមកំហែង​ភេរវកម្ម​ឲ្យមានសន្តិភាពវិញ។ ​នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ ដោយ​ថ្លែង​នៅខាង​មុខ​នៃ​ព្រះវិហារ Saint Peter’s Basilica សម្តេច​ប៉ាប Francis បាន​និយាយ​អំពី​ជនរងគ្រោះ​នៅ​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី ជា​ពិសេស​សមរភូមិ​ដ៏​សាហាវ​នៅ​ក្នុង​ទីក្រុងអាទ្បេប៉ូ…

បំផ្ទុះគ្រាប់បែកកណ្តាលទីក្រុងបាដាដ បង្កឲ្យមនុស្ស ៤៥ ស្លាប់ និងរបួស

អ៊ីរ៉ាក់ : ការបំផ្ទុះគ្រាប់បែកនៅជុំវិញទីក្រុងបាដាដបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១១ នាក់ និងរងរបួស ៣៤ នាក់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់នេះ កើតឡើងនៅស្រុក Nahrawan និងស្រុក Suwaib ភាគអាគ្នេយ៍នៃទីក្រុងបាដាដ…

យន្តហោះរុស្ស៊ី បានបាត់ពីរ៉ាដា

រុស្ស៊ីៈ យន្តហោះរុស្ស៊ី មួយគ្រឿង បានបាត់ចេញពីរ៉ាដា បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយកន្លែង ពីសមុទ្រខ្មៅ។ នេះបើតាមសេចក្តីរាយការណ៍ពី BBC ចេញផ្សាយមុននេះបន្តិច៕

អនាម័យហួស! នៅជប៉ុន សូម្បីតែទូរស័ព្ទក៏មានក្រដាសសម្រាប់កិតដែរ

មានរឿងគួរឱ្យហួសចិត្តមួយសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិ Narita នាទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបានប្រើប្រាស់បន្ទប់ទឹកនៅទីនោះ។ ជារឿងហួសចិត្ត គឺដោយសារពួកគេឃើញមានការដាក់ក្រដាសអនាម័យសម្រាប់កិត (ជូតសម្អាត) ទូរស័ព្ទ ក្បែរក្រដាសអនាម័យក្នុងបង្គន់ធម្មតា ព្រមជាមួយសារក្រើនរំឭកមួយថា៖ «សូមកុំភ្លេចកិតទូរស័ព្ទរបស់អ្នកមុនពេលចាកចេញ»។ ក្រដាសបង្គន់សម្រាប់ជូតសម្អាតទូរស័ព្ទនេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនទូរស័ព្ទចល័តយក្សរបស់ជប៉ុនឈ្មោះ NTT Docomo ក្នុងគោលបំណងដើម្បីរក្សាអនាម័យតាមទីសាធារណៈ ជូនដល់អ្នកដំណើរដែលចូលចិត្តប្រើទូរស័ព្ទដៃខណៈពួកគេកំពុងបន្ទោបង់។ គួររំឭកថា នៅក្នុងប្រទេសនៃតំបន់អាស៊ីដ៏ស៊ីវីឡៃមួយនេះ…

ហ៊ានប្លន់ដល់យន្តហោះ ប៉ុន្តែខ្លាចប៉ូលិសបាញ់!

​ម៉ាល់ត៍ៈ ចោរ​ប្លន់យន្តហោះ​លីប៊ី​ពីរ​នាក់ ​បានចូល​ប្រគល់​ខ្លួន​ឲ្យប៉ូលិស​ កាល​ពី​ថ្ងៃ​សុក្រ ​បន្ទាប់​ពី​យន្តហោះ​បាន​ចុះ​នៅ​លើកោះម៉ាល់ត៍​ ហើយ​បាន​ដោះ​លែងចំណាប់​ខ្មាំង​ទាំងអស់ ​នៅលើ​យន្តហោះ​នោះ ​នេះ​តាម​ការ​បញ្ជាក់​របស់នាយករដ្ឋ​មន្រ្តី​​ប្រទេស​ម៉ាល់ត៍ ​លោក Joseph Muscat ។ លោក Muscat បាននិយាយថា កាល​ពី​ពេល​ថ្មីៗនេះ ​ចោរ​ប្លន់​យន្តហោះ​ពីរនាក់ បាន​គំរាម​កំហែង​បំផ្ទុះ​យន្តហោះ​ដោយ​គ្រាប់​បែក​ដៃ មកទល់ពេលនេះ ​ត្រូវប៉ូលិស​ចាប់បានហើយ…

អ្នកដំណើរម្នាក់ប្រើឈ្មោះ “Galaxy Note 7” ធ្វើជា Wi-Fi hotspot បណ្តាលឲ្យយន្តហោះយឺតយ៉ាវទៅដល់គោលដៅ

ជើងហោះហើរមួយត្រូវបានលេងសើចដោយអ្នកដំណើរម្នាក់ ខណៈពេលធ្វើដំណើរចេញពីអាកាសយាន្ត​ដ្ឋាន​ Virgin America ហោះឆ្ពោះទៅកាត់ទីក្រុង San Francisco ជិតដល់ទីតាំងដែលយន្តហោះចុះចត ក៏មានការប្រកាសស្វែងរកទូរស័ព្ទ Galaxy Note 7។ បើយោងតាមសារព័ត៌មាន BBC ថា មានអ្នកដំណើរណាម្នាក់ បានប្រើឈ្មោះ “Galaxy Note 7_1097”…