អ៊ីរ៉ង់ហៅការចោទប្រកាន់របស់អាមេរិកថា គ្មានមូលដ្ឋាន

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានច្រានចោលការអះអាងរបស់អាមេរិកថា របបខ្លួននៅពីក្រោយការវាយប្រហារ លើនាវាដឹកប្រេងពីរគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ ការលើកទ្បើងនេះ បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានស្តីបន្ទោសអ៊ីរ៉ង់គ្មានមូលដ្ឋាន ទាក់ទងនឹងការវាយប្រហារខាងលើ។ ដោយលោក Pompeo…

លោក ត្រាំ៖ សង្គ្រាមនឹងនាំទៅរកផ្លូវបញ្ចប់នៃអ៊ីរ៉ង់ នៅពេលភាពតានតឹងកើនឡើង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញសេចក្ដីព្រមាន យ៉ាងខ្លាំងក្លាចំពោះប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា វានឹងត្រូវបំផ្លាញទាំងស្រុង ប្រសិនបើជម្លោះ រវាងប្រទេសទាំងពីរផ្ទុះឡើងនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ ដោយនៅក្នុង tweet កាលពីថ្ងៃអាទិត្យ លោកបាននិយាយថា ប្រសិនបើអ៊ីរ៉ង់…

អាមេរិក បញ្ជូនប្រព័ន្ធមីស៊ីល និងនាវា ទៅកាន់ប្រទេសមជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងខ្លាំងឡើង ជាមួយអ៊ីរ៉ង់

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់មជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ នាវាចម្បាំងមួយគ្រឿង យានយន្តបើកក្នុងទឹក និងលើគោក រួមជាមួយយន្តហោះជាច្រើនគ្រឿង នៅលើនាវា USS Arlington នឹងចូលរួមជាមួយក្រុមវាយប្រហារនាវា USS…

លោកគីម កំពុងធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក ពូទីន

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា លោក គីម កំពុងធ្វើដំណើរតាមរថភ្លើងឯកជនរបស់លោក។…

កូរ៉េខាងជើង ធ្វើតេស្តសាកល្បងអាវុធថ្មីដ៏មានអានុភាព

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់សាកល្បងអាវុធយុទ្ធភ័ណ្ឌថ្មី ជាមួយក្បាលគ្រាប់ដ៏មានអានុភាព ដែលជាតេស្តអាវុធលើកដំបូង ចាប់តាំងពីមានកិច្ចចរចា រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ទាក់ទងនឹងព័ត៌មាននេះ…

វាយប្រហារតាមអាកាស នៅព្រលានយន្តហោះលីប៊ី មនុស្សរាប់ពាន់នាក់ បានគេចចេញពីការប៉ះទង្គិចនេះ

UN: អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារតាមអាកាស ដែលបានធ្វើឲ្យបិទអាកាសយានដ្ឋាន នៅរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។ ករណីនេះ បានបង្ខំឲ្យជើងហោះហើរនៅព្រលានយន្តហោះ Mitiga ត្រូវបានផ្អាក ហើយអ្នកដំណើររាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញ តែសំណាងល្អ ពុំបង្កឲ្យមនុស្សរងរបួសនោះទេ។…

ប៉ាគីស្ថានប្តេជ្ញាឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់ឥណ្ឌា

ប៉ាគីស្ថានៈ រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាដ បាននិយាយថា ខ្លួននឹងឆ្លើយតប តាមពេលវេលា និងទីកន្លែងនៃការជ្រើសរើសរបស់ខ្លួន បន្ទាប់ពីឥណ្ឌា បានធ្វើការវាយប្រហារដែនអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅក្នុងទឹកដីប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយប្រទេសឥណ្ឌា បាននិយាយថា ពួកគេបានសម្លាប់ពួកសកម្មប្រយុទ្ធមួយចំនួនធំ ខណៈដែលប៉ាគីស្ថាន បានហៅការអះអាងនេះថា…

លោក ត្រាំ មើលឃើញថា រដ្ឋ Caliphate ដែលគ្រប់គ្រង ដោយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី-អ៊ីរ៉ាក់ នឹងត្រូវរំដោះបានទាំងស្រុង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា តំបន់ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់ អាចនឹងត្រូវបានរំដោះ ១០០% នៅដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ដោយលោក ត្រាំ បានប្រាប់ដល់ការប្រមូលផ្ដុំនៃដៃគូចម្រុះរបស់ខ្លួនថា «វាគួរតែត្រូវបានប្រកាស…

បេសកពិសេសអាមេរិក លោក Stephen Biegun បង្ហាញជំហរសន្យារបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ

អាមេរិកៈ ប្រេសិតពិសេសអាមេរិក បាននិយាយថា កូរ៉េខាងជើង បានសន្យាថា នឹងបំផ្លាញមូលដ្ឋានសម្ភារៈនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក Stephen Biegun បាននិយាយថា លោកគ្រោងនឹងពិភាក្សាគ្នា អំពីវិធានការដែលសមស្រប ដែលអាចឲ្យអាមេរិក ធ្វើការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ ហេតុដូច្នោះហើយជំហានដំបូងអាមេរិក…

របាយការណ៍សម្ងាត់របស់អាមេរិក ថារបបដឹកនាំកូរ៉េខាងជើង នៅតែបន្តរក្សាអាវុធនុយក្លេអ៊ែរ

អាមេរិកៈ របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បាននិយាយថា កូរ៉េខាងជើង ទំនងជាមិនបានបោះបង់ចោល នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន ទាំងស្រុងនោះទេ បើទោះជារដ្ឋបាលលោក ត្រាំ មានក្តីសង្ឃឹមថា របបនេះ នឹងបោះបង់វាចោលក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ តាមរបាយការណ៍វាយតម្លៃការគំរាមកំហែង នៅទូទាំងពិភពលោក ក៏បាននិយាយផងដែរថា…