មាស ១២​ដុំ ត្រូវបាន​យកចេញ​ពី​ក្រពះ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​

​មាស ១២​ដុំ ទម្ងន់ ៤០០​ក្រាម ត្រូវបាន​វះកាត់​យក​ចេញពី​ប្រពះ​របស់​ពាណិជ្ជករ​ម្នាក់​រស់នៅ​ក្នុង​រាជធានី​ដេលី​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC​។​ ​បុរស​វ័យ ៦៣​ឆ្នាំ​ម្នាក់​ត្រូវបាន​បញ្ជួន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​បាន​ត្អួ​ញ​ត្អែរ​ថា​ចេះ​តែ​ចង់​ក្អួត និង​បាក​ក្នុងការ​បន្ទោ​របង់​។ គាត់​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា គាត់​បាន​លេប​គំរប​ដប​មួយ ខណៈពេល​ដែល​គាត់​វាយ​បត់​គ្នា​ជាមួយ​ប្រពន្ធ​។ ប៉ុន្តែ​ជា​លទ្ធផល​ក្រោយ​ពី​ប្រតិបត្តិ​ការវះកាត់​រួចមក វេជ្ជបណ្ឌិត​បាន​រកឃើញ​ដុំ​មាស​ទម្ងន់​ជិត ៤០០​ក្រាម នៅក្នុង​ប្រពះ​របស់​គាត់​ជំនួស​គំរ​ប​ដប​នោះ​ទៅវិញ​។ ​ ​ហេតុការណ៍​នេះ…

សភា Crimea ស្នើ​ចូលរួម​ជាមួយ​រុស្ស៊ី​

BBC៖ សមាជិក​សភា​នៅ​តំបន់ Crimea បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ អនុញ្ញាត​ឲ្យ​តំបន់​ភាគខាងត្បូង​អ៊ុយ​ក្រែន​មួយនេះ ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធរុស្ស៊ី​។​ ​គ្រី​មេ តំបន់​មួយ​ដែល​ពលរដ្ឋ​របស់​ខ្លួន​ជា​ជនជាតិ​រុស្ស៊ី​ភាគច្រើន បាន​ក្លាយ​ជា​ស្នូល​នៃ​ភាព​តានតឹង​ក្រោយពី​ការដួលរលំ​នៃ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ដែល​គាំទ្រ​ក្រុង​ម៉ូស្គូ ហើយ​សភា​បាន​និយាយថា បើ​សំណើ​នេះ​ត្រូវបាន​ទទួល ពលរដ្ឋ​គ្រី​មេគួរ​ផ្តល់ទស្សនៈ​រប​ស់​គេ​នៅក្នុង​ការបោះ​ប្រជាមតិ​មួយ​នៅ​ថ្ងៃ​១៦​មីនា តែ​រដ្ឋ​មន្ត្រី​ម្នាក់​នៅ​ក្រុង​កៀវ បាន​និយាយថា វា​នឹង​អ​ធម្មនុញ្ញ​ដែល​Crimea ចូលរួម​ជាមួយ​រុស្ស៊ី​។​ ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​ប្រធានាធិបតី​ពូ​ទីន បានដឹង​អំពី​ការវិវត្តន៍​សភាពការណ៍​នៅក្នុង​សភា Crimea តែ​មិន​ទាន់​ធ្វើការ​ឆ្លើយតប​ជា​សាធារណៈ​នៅឡើយ​ទេ​៕​

អ៊ុយ​ក្រែន ជា “​វិបត្តិ​ធំ​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​សតវត្ស​ទី​២១​នេះ​”

​រដ្ឋមន្ត្រី​បរទេស​អង់គ្លេស លោក William Hague បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ភាពចលាចល​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​គឺជា “​វិបត្តិ​ធំ​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​សតវត្ស​ទី​២១​នេះ​” ព្រមទាំង​បាន​ព្រមាន​ប្រទេស​រុស្ស៊ី​ឲ្យ​ដកទ័ព​ចេញពី​តំបន់ Crimea សមុទ្រ​ខ្មៅ​។​ “​វា​ជា​ការពិត​បាក​ក្នុង​ការកំណត់​ចំណាត់ថ្នាក់ ប៉ុន្តែ​វា​ជា​ពិតណាស់ នេះ​គឺជា​វិបត្តិ​ធំ​បំផុត​នៅក្នុង​ទ្វីប​អឺរ៉ុប​សម្រាប់​សតវត្ស​ទី​២១​នេះ ហើយ​វា​នឹង​តម្រូវឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​កា​រទូ​តរបស់​យើងទាំងអស់គ្នា​”​។ នេះ​ជា​សំដី​របស់​លោក Hague ថ្លែង​ប្រាប់​វិទ្យុ BBC ពី​ទី​ក្រុងកៀវ ដែល​ជា​ទី​កន្លែង​របស់​លោក​ជួប​ជាមួយនឹង​រដ្ឋាភិបាន​បណ្ដោះអាសន្ន​របស់​អ៊ុយ​ក្រែន​។​…

Matteo Renzi ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្មេង​ជាង​គេ​របស់​អ៊ីតាលី​

​លោក Matteo Renzi អភិបាលក្រុងប្ល័​រិន​ត្រូវបានជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​អ៊ីតាលី ជំនួស​លោក Enrico Letta ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​ ​យោង​តាម​ការចុះផ្សាយរ​បស់ BBC បានឲ្យដឹងថា លោក Enrico Letta ត្រូវ​បាន​បណ្ដេញចេញ​ក្នុង​ការបោះឆ្នោត នៃ​កិច្ចប្រជុំ​របស់​គណបក្ស​កណ្ដាល​ឆ្វេង​ប្រជាធិបតេយ្យ ហើយ​បាន​ជ្រើសតាំង​លោក Renzi ឲ្យ​ជំនួស​តំណែង​នេះ​។​ ​លោក…

កង់​ដ៏​ទំនើប​ផលិត​ដោយ​លោក Oscar Navarro

​តើ​អ្នក​ចូលចិត្ត​ជិះ​កង់ ឬក៏​ប្រណាំ​កង់​ដែរ​ឬទេ​? ដើម្បី​ជំនួស​នូវ​ការ​ធាក់​កង់​ដោយ​បញ្ចេញ​កំលា​ងំ​ខ្លាំងពេក លោក Oscar Navarro មានគំនិត​ច្នៃប្រឌិត​ទាំង​ការ​រចនា​ម៉ូត​ដ៏​គួរឲ្យ​ទាក់ទាញ និង​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​ជិះ​ទាំង​អស់​។ កង​នេះ​ខុស​គ្នា​ទាំងស្រុង​ពី​កង​ជំនាន់​មុន ទាំង​រូបរាង និង​ឧបករណ៍​សុទ្ធតែ​ទំនើប​ទាំងអស់​៕ https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Bikes3_zpsaba4bbcf.png https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Bikes1_zps735be9a6.png https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Bikes4_zps783c1d46.png https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Bikes2_zps28308c63.png

NSA របស់​អាមេរិក​លួចបាន 200 លាន​សារ​ទូរស័ព្ទ​ក្នុង​មួយ​ថ្ងៃ​

​ប្រភព​ព័ត៌មាន​របស់ BBC បានឲ្យដឹង​ថា​ទីភ្នាក់ងា​រ​សន្តិសុខ​ជាតិ National Security Agency(NSA) បាន​ប្រមូល​ទិន្នន័យ​សារ​ទូរស័ព្ទ​ពី​ក្នុង​ពិភពលោក​បាន​ជាង 200 លាន​សារ​ក្នុង​មួយ​ថ្ងៃ​។​ការប្រកាស​ចេញ​នូវ​រឿង​សម្ងាត់​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​បុគ្គល​ដដែល Edward Snowden ដែល​គ្រប់​គ្នា​បានដឹង​ថា​ជា​អតីត​បុគ្គលិក​ធ្វើការ​នៅ​ទីភ្នាក់ងារ​នេះ​និង​ក្រោយ​មក​ធ្លាប់​ត្រូវបាន​អាមេរិក​ប្រកាស​ចាប់ខ្លួន​បុរស​រូប​នេះ​។​ ​នៅក្នុង​សេចក្តីប្រកាស​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ដែល​សារព័ត៌មាន​កាសែត​ជា​ច្រើន​បាន​ចុះ​ពី​ករណី​លួច​យក​សារ​ទូរស័ព្ទ​នេះ NSA បាន​និយាយថា​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ជា​រឿង​ដែល​ស្រប​ទៅតាម​ច្បាប់​ទាំងអស់​។​នៅ​ថ្ងៃ​សុក្រ​នេះ​លោក​អូ​បា​ម៉ា​នឹង​ត្រូវ​រៀបចំ​ឲ្យមាន​ការ​ថ្លែង​សន្ទរកថា​មួយ​ដែល​នឹង​ប្រកាស​ជា​ទូទៅ​ពី​ការផ្លាស់ប្តូរ​ខ្លះ​នៃ​កម្មវិធី​ឃ្លាំ​មើល​អន្តរជាតិ​របស់​ខ្លួន​នៅ​ពេល​ដែល​លោក​ក៏​ធ្លាប់​បាន​បកស្រាយ​នូវ​បញ្ហា​ទាំងនេះ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​៕​

សត្វ​ចម្លែក​ទាំង ៩ ដែល​មាន​ធ្មេញ​គួរឲ្យខ្លាច​

​នៅក្នុង​ពិភពលោក​មាន​រឿង​អាថ៌កំបាំង​ជាច្រើន​ដែល​មនុស្ស​មិន​ទាន់​ដឹង ជាពិសេស​គឺ​នៅក្នុង​បាតសមុទ្រ​ដ៏​សែន​ជ្រៅ​ដែល​អ្នកវិទ្យាសាស្ត្រ​មិនទាន់​ស្រាវជ្រាវ​ឃើញ​អស់​នៅ​ឡើយ​។ ដូច​សត្វ​ចម្លែក​មួយ​ចំនួន​ដែល​ចេះ​តែ​បង្ហាញខ្លួន​ជា​រឿយៗ​មាន​ទាំង​សត្វ​ក្នុង​ទឹក និង​លើគោក​ដែល​គេ​មិនដឹង​ថា​ពិភព​រស់នៅ​ពិត​ប្រា​ដក​របស់​វា​យ៉ាងណា​នោះទេ​។ ១ មឹក​ធ្មេញ​មនុស្ស​ https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/scaryteeth1_zpsa98990ec.jpg ២ សត្វ Jawless មាន​ធ្មេញ​ស្រួច​ជាង​គេ​នៅ​សម័យ​បុរេប្រវត្តិ​ https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/scaryteeth2_zps98065abe.jpg ៣ ត្រី​នាគ​ https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/scaryteeth3_zps9f0378df.jpg ៤ ត្រី​ឆ្លាម​សម័យ​បុរេប្រវត្តិ​ https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/scaryteeth9_zps784fe0a0.jpg ៥ ខ្យង​មាន​ធ្មេញ​ច្រើន​…

អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​លី​ប៊ី ត្រូវ​គេ​បាញ់សម្លាប់​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​នូវ​សំដីរ​មន្ត្រី​អាជ្ញាធរ​ថា មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​ទៅលើ​លោក Hassan al-Droui អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​របស់​ប្រទេស​លី​ប៊ី នៅ​ក្បែរ​ផ្សារ​មួយកន្លែង​។ នេះ​បើ​យោង​តាម​គេហទំព័រ BBC​។​ ​ហេតុ​ការ​នេះ​ត្រូវ កើតឡើង​ខណៈពេល​ដែល​លោក អនុ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុកកំណើត​នៅក្នុង​ទីក្រុង Sirte​។ ការស្លាប់​នេះ​គឺជា​ការធ្វើឃាត​លើកដំបូង​នៃ​សមាជិក​រដ្ឋាភិបាល បើ​គិត​ចាប់តាំងពី​ការដួលរលំ​របប Moamer Kadhafi កាលពី​ឆ្នាំ ២០១១។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា Sirte…

Hacker ​ស៊ីរី ព្រ​មាន​​មិន​​ឲ្យ​​ប្រើ ​​Hotmail​​ និង​​ Outlook​

ក្រុមហ៊ុន Hacker របស់ស៊ីរី ដែលតាំងនាម​ខ្លួន​ឯង​ថា​ជា ​កងទ័ព​អេឡិចត្រូនិក​ស៊ីរី​ (SEA)​បាន ​Hack​​ ចូល​គណនី ​Twitter​ របស់​ក្រុមហ៊ុន​ Skype​ ព្រម​ទាំង​បាន​បង្ហោះ​ថា ​មិន​ឲ្យ​អ្នក​ប្រើប្រាស់ ​ប្រើ​សេវា​កម្ម ​Hotmail​ និង​ Outlook​ របស់​ Microsoft​។​ បន្ទាប់ពីមាត់មុខអស់មួយរយៈ…

ធ្លាយ​រូបភាព​តារា​ម៉ូ​ដែល​ចិន Mac Lo Lo ឲ្យ​ប្រុស​ប៉ៅ​ដោះ កំពុង​រង​ការព្រមាន​ពី​ក្រសួង​វប្បធម៌​

​ចិន​៖​នាយកដ្ឋាន​វប្បធម៌​ចិន បាន​ដាក់​ទណ្ឌកម្ម​ទៅលើ តារា​ម៉ូ​ដែល​សិច​ស៊ី​នាង Mac Lo Lo ជាមួយនឹង​សកម្មភាព​ដែល​មិន​សាក​សម​របស់​ខ្លួន​ដែល​ត្រូវបាន​គេ​ចែកចាយ​ពេញ​អន​ឡាញ និង​ផ្សព្វផ្សាយ​លើ​បណ្តាញសារព័ត៌មាន​ចិន​។​ ​ថ្មីៗ​នេះដែរ នាង រូបភាព​ជា​ច្រើន​សន្លឹក​របស់ Mac Lo Lo បាន​ចូលរួម​ព្រឹត្តិការណ៍​មួយ ដែល​អង្គុយ​នៅ ជាំ​ង​ស៊ី ជាមួយនឹង​សកម្មភាព​ដ៏​អាក្រក់ ត្រូវបាន​ផ្សព្វផ្សាយ​ចេញ​តាម​រយៈ​បណ្តាញណិត​វឹក ។…