ឧបទ្ទវហេតុ​លេច​លើ​លេច​ក្រោម​របស់​តារា​ម៉ូ​ដែល​ លើ​សង្វៀន​

​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ផ្សេងៗ ជាពិសេស​កីឡាប្រដាល់ សិល្បៈ​ក្បាច់គុណ ឬក៏​ការប្រណាំង​សត្វ​ជា​ញឹកញាប់​តែងតែ​មាន​វត្តមាន​របស់​ក្មេងស្រី​ស្លៀក​ខ្លី ដែល​មាន​នាទី​កាន់​ទង់​ជា​អ្នក​ជូនដំណឹង​មុនពេល​ប្រកួត មិនតែប៉ុណ្ណោះ​ក្មេងស្រី​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​នៅក្នុង​ការប្រកួត​នោះ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នកសារព័ត៌មាន​តែងតែ​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​តាមដាន និង​ថត​ក្មេងស្រី​ដ៏​ស្រស់​ស្អាត​ទាំងនោះ​៕ ​សូម​ទស្សនា​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​តារាង​ម៉ូ​ដែល​ទាំងនោះ​ដូចខាងក្រោម​៖ https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring2_zpsdc618b47.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring3_zpsc303b887.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring4_zps2c384b57.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring5_zps7e7d36ee.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring6_zps65d582d8.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring7_zps5da6e2b6.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring8_zpsb5c165a7.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring9_zpsed40c9b2.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring10_zps891fb145.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring11_zps1a2bbea5.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Ring12_zpsb0e1e5ad.jpg…

Courtney Stodden ទើប​តែ​បែកប្តី​បង្ហាញសុដន់​មូលក្លំ​

តារាទូរទស្សន៍នាង Courtney Stodden ថ្មីៗនេះ ​​ទើបតែមានពេលឈប់សំរាក ​នៅឆ្នេរ សមុទ្រ Ventura បន្ទាប់ពី​ធ្វើការលែងលះប្តីរបស់នាង ។​ស្រីស្រស់សុដន់ធំ​ដែលមានវ័យ ១៩ ឆ្នាំ បាន​រៀបកា​រជាមួយនឹង ​តារាសម្តែង​វ័យ ៥១ ឆ្នាំ ​ដែល​ជា​តារាសម្តែង​ឈ្មោះថា Doug Hutchison ។​តាមប្រភពព័ត៌មានបានបង្ហាញ​ឲ្យដឹងថា…

តារា​សម្ដែង​ក្នុង​រឿង​ Fast ​& ​Furious​ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

តារា​សម្ដែង​នៅក្នុងខ្សែភាពយន្ត​រឿង​ Fast​ & ​Furious​ លោក ​Paul Walker​ បាន​​ទទួល​​ម​​រណ​​ភាព​ក្នុ​ង​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​ក្នុង​រដ្ឋកាលីហ្វញ៉ា​ ក្នុងវ័យ​ ៤០ឆ្នាំ​ នៅរ​លៀល​ម៉ោង​ ៣កន្លះ​ម៉ោង​​ក្នុង​តំបន់​ ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៣​(ប្រហែល​ជា​​ម៉ោង១​រសៀល​ ម៉ោង​នៅ​ស្រុក​ខ្មែរ​ ថ្ងៃ​ទី​០១​ខែ​ធ្នូ​ ឆ្នាំ ​២០១៣)​។​ លោក…

អ្នកចម្រៀង​បែប​រ៉េ​ប​ស្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូង​ដែល​ឡើង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី Arab’s Got Talent

Mayam Mahmoud​ គឺជា​ស្ត្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូងបង្អស់​ដែល​បាន​ឡើង​ប្រឡង​ក្នុង​កម្មវិធី Arab’s Got Talent ហើយ​មក​ទល់​នឹង​ពេលនេះ​នាង​បាន​ឡើង​ដល់​ជុំពាក់​កណ្តាល​ផ្តាច់​ព្រាត់​ហើយ​។​ Mayam មាន​អាយុ​ទើបតែ 18 ឆ្នាំ​ហើយ​នាង​បាន​បង្ហាញ​ពី​សមត្ថភាព​និង​ភាព​មិន​ខ្លាច​រអារ​ទៅ​នឹង​ប្រពៃណី​របស់ខ្លួន​នោះទេ​។​ការឡើង​ប្រឡង​បង្ហាញ​ពី​សមត្ថភាព​ច្រៀង​បែប​រ៉េ​ប​របស់​នាង​ទាំង​មាន​ស្បៃ​មុខ​ផង​បាន​ធ្វើ​ឲ្យមាន​ការតិះ​ទៀន​ជាច្រើន​ពី​សំណាក់​ប្រជាជន​អេ​ហ្ស៊ី​បដ​ទៃ​ទៀត​ប៉ុន្តែ​នាង​ធ្លាប់​ប្រាប់​ទៅ​កាន់​អ្នកកាសែត​របស់ BBC ថា​ទាំង​ឪពុក​ម្តាយ​និង​បងប្អូន​របស់​នាង​ម្នាក់​ណា​ក៏​លើកទឹកចិត្ត​ដល់​នាង​ក្នុង​ការ​ច្រៀង​នេះដែរ​។​ ​នាង​បាន​និយាយ​បញ្ជាក់​រឿង​មួយ​ចុងក្រោយ​ថា​នាង​សង្ឃឹមថា​នៅ​ពេល​ណា​ដែល​នាង​បញ្ឈប់​អាជីព​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ប្រភព​ដូចគ្នា​ធ្វើ​ដូច​រូប​នាង​ដែរ​៕ ​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មាស​ដុំ តម្លៃ​ជាង $១​លាន ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក​យន្តហោះ​

​មាស​ចំនួន ២៤​ដុំ ដែល​មាន​តម្លៃ​ប្រមាណ​ជា ១,១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក​របស់​យន្តហោះ​មួយ​នៅ​អាកាសយានដ្ឋាន Kolkata ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។​ ​យោង​តាម​សារព័ត៌មាន BBC បានបញ្ជាក់​ថា ក្រុម​អ្នក​សម្អាត​បាន​ប្រទះ​ឃើញ​កាបូប​ចំនួន​ពីរ​នៅក្នុង​បន្ទប់ទឹក​យន្តហោះ Jet Airways ក្នុង​អាកាសយានដ្ឋាន Kolkata ប្រទេស​ឥណ្ឌា​។ បើ​តាម​សេចក្ដីរាយការណ៍​បានបញ្ជាក់​ថា យន្តហោះ​បាន​ហោះ​មកពី​ទីក្រុង​បាងកក់ មុន​ពេល​ឈប់​នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​ប្រធាន​គ្រប់គ្រង​អាកាសយានដ្ឋាន…

អាមេរិក​សម្រេច​កម្ទេច​ចោល​ភ្លុក​ខុសច្បាប់​ជិត 6 តោន​

​ភ្លុក​និង​គ្រឿង​ប្រដាប់ប្រដា​ធ្វើ​ពី​ភ្លុក​រាប់ពាន់​ដែល​បាន​ប្រមូល​ទុក​អស់​រយៈពេល 25 ឆ្នាំ​មកហើយ​ត្រូវ​បាន​កិន​កម្ទេចចោល​នៅ​នឹង​ទីក្រុង Denver ប្រទេស​អាមេរិក​។​ភាគច្រើន​នៃ​របស់របរ​ទាំងនោះ​ដែល​ត្រូវ​បាន​ប្រមូល​បាន​ខុសច្បាប់​ពី​ក្រុម​ចោរ​លួច​អ្នកជំនួញ​និង​ភ្ញៀវទេសចរ​ជាដើម​ចាប់តាំងពី​ឆ្នាំ 1989 នៅពេល​ដែល​របរ​ពាណិជ្ជ​កម្ម​ភ្លុក​នេះ​ត្រូវបាន​រីក​រាលដាល​ឡើង​។​ ​សត្វ​ដំរី​រាប់សិប​ក្បាល​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​ដើម្បី​យក​ភ្លុក​ជា​ថ្នូរ​នឹង​ប្រាក់កម្រៃ​ដ៏​ច្រើន​លើសលប់​ដែល​មាន​នៅក្នុង​ទីផ្សារ​លក់ដូរ​ទំនិញ​ប្រភេទ​នេះ​បើទោះបីជា​ការហាមឃាត់​ជា​សាកល​បាន​ធ្វើឡើង​យ៉ាង​តឹងរឹង​យ៉ាងណាក្តី​។​អ្នកជំនាញ​បាន​និយាយ​ថា​ជំនួញ​និង​ទីផ្សារ​ភ្លុក​ដំរី​ខុស​ច្បាប់​កំពុង​តែ​បាន​គម្រាមកំហែង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​សត្វ​ដំរី​នៅ​ទ្វីបអាហ្វ្រិក​ដែល​ជា​ទឺកដី​ដ៏​ពិសិដ្ឋ​នៃ​ជម្រក​របស់​សត្វ​ដំរី​៕​ https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile2_zps04b5b56a.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile3_zpsbc846b53.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile1_zpsfe392d7f.jpg ប្រភព៖ BBC

ឆេះ​ឡានក្រុង​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស 7 នាក់​

​ឡានក្រុង​មួយ​ដែល​បាន​ធ្វើដំណើរ​ពី​ទីក្រុង Bangalor ទៅ​កាន់​ទីក្រុង Mumbai ជាមួយនឹង​អ្នកដំណើរ​ជាង 40 នាក់​បាន​ជួប​គ្រោះថ្នាក់​អកុសល​មួយ​ដោយ​អគ្គិ​ស​ភ័យ​បាន​ឆាបឆេះ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​អ្នកដំណើរ​ជាច្រើន​នាក់​និង​អ្នកបើកបរ​បាន​ព្យាយាម​រត់​ចេញពី​រថយន្ត​ដែល​កំពុង​ឆេះ​នៅពេលដែល​មនុស្ស 7 នាក់​ចុងក្រោយ​មិន​អាច​រត់​រួច​ពី​គ្រោះថ្នាក់​នេះ​នោះ​ទេ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ពេល​ដែល​ឡានក្រុង​មួយ​នេះ​បាន​បើក​ទៅ​បុក​ពំនុះ​ទ្រូងផ្លូវ​ហើយ​បាន​ធ្វើឲ្យ​ធុងសាំង​ឆាបឆេះ​តែម្តង​។​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ធ្លាប់បាន​កើតឡើង​ម្តង​ដែរ​កាលពី​ចុងខែ​មុន​ដែល​បាន​សម្លាប់​មនុស្ស 42 នាក់​។​អ្នកដំណើរ​ភាគច្រើន​កំពុងតែ​លង់លក់​នឹង​មិន​បានដឹង​ពី​ហេតុការណ៍​នោះ​ទេ​រហូត​ទាល់តែ​ដល់​ពេលលឺ​សម្លេង​វាយ​បំបែក​កញ្ចក់​បង្អូច​នៃ​អ្នកដំណើរ​ផ្សេង​ទៀត​។​ ​គួរ​រំលឹកថា​នៅ​ឆ្នាំ 2008 មនុស្ស 60 នាក់​ក៏​បាន​ស្លាប់​ដោយសារ​ការ​អគ្គិ​ស​ភ័យ​ឆាបឆេះ​ឡានក្រុង​មួយ​ដែរ​នៅ​រដ្ឋ Uttar Pradesh ៕​…

​ផ្កាយ​​រណប​​ទី​​ភ្នាក់​ងារ​​អវកាស​​អឺរ៉ុប​​ធ្លាក់​​មក​​ដល់​​ផែនដី​​

ផ្កាយរណប​​​ដែល​​មាន​​ឈ្មោះ​​ថា​​ “Goce” ​របស់​​​ទីភ្នាក់​ងារ​​អវកាស​​​អឺរ៉ុប​​(Esa)​ បាន​​ធ្លាក់​​មក​​ចូល​​បរិយាកាស​​របស់​​ផែនដី​​។​ នេះ​បើ​យោង​តាម​សារ​ព័ត៌មា​ន​ BBC​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៣។​ ​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ តាម​​ការ​វាយ​តម្លៃ​​ពី​ដំបូង​ បំណែក​​នៃ​​ផ្កាយ​រណប​​នេះ​ អាច​​នឹង​​ធ្លាក់​​នៅ​​តំបន់​​ណា​​មួយ​​គឺ​​ចាប់​ពី​​អាស៊ី​​ខា​ងកើត​ និង​​ពី​​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិ​ច​​ទៅ​ដល់​​ទ្វីប​​អង់​តា​កទិច។​ ​នេះជា​លើក​ទី​មួយហើយ សម្រាប់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​មិន​អាច​គ្រប់គ្រង​បានការ​ធ្លាក់​មក​វិញ​នៃ​ផ្កាយរណប​នេះ​ក្នុង​រយៈពេល​ជាង​ ២៥​ឆ្នាំ​ចុងក្រោយ​នេះ​។​ ការ​ធ្លាក់​មក​ផែនដី​នៃ​ផ្កាយរណប​សម្រាប់​បេសកកម្ម​ថត​ផ្តិត​រូបភាព​ផែនដី​នេះ គឺ​ជៀស​មិន​ផុត​នោះ​ទេ នៅពេល​ណា​វា​បាន​អស់​ប្រេងឥន្ធនៈ​នោះ​។…

ព្យុះ​ទី​ហ្វុងដ៏​ខ្លាំង​បំផុ​តដែល​មក​ដល់​ហ្វីលីពីន​អាច​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​១២​លាន​នាក់​

​ខ្យល់ព្យុះ​មួយ​ក្នុងចំណោម​ខ្យល់ព្យុះ​ផ្សេង​ទៀត​ដែល​ត្រូវបាន​ជឿជាក់ថា​ជា​ខ្យល់ព្យុះ​មាន​កម្លាំង​ខ្លាំងក្លា​បំផុត​មិន​ធ្លាប់​មាន​កាលពី​មុន​បាន​ឆក់យក​ជីវិត​ប្រជាជន​ហ្វី​លី​ពី​ន​៤​នាក់​ហើយ​មកទល់ពេលនេះ​ជាមួយនឹង​ល្បឿន​ជិត​៣២០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។​ ​វា​បាន​បោកបក់​ឲ្យ​បាក់​ផ្នែក​ខ្លះ​នៃ​អគារ​មួយ​ចំនួន​ធ្វើឲ្យ​មាន​ការបា​កដី​នៅ​តាម​បណ្តាល​តំបន់​កណ្តាល​នៅ​ប្រទេស​ដែន​កោះ​មួយ​នេះ​។​មន្ត្រី​អ្នកនាំពាក្យ​បាន​និយាយថា​មនុស្ស​១២​លាន​នាក់​អាច​ប្រឈម​មុខ​នឹង​ការគ្រោះថ្នាក់​ប៉ុន្តែ​មាន​ការកំណត់​ព្រោះថា​ល្បឿន​លឿន​នៃ​ព្យុះ​មួយ​នេះ​អាច​ធ្វើឲ្យ​ពេលវេលា​នៃ​ការ​បោកបក់​កាន់តែ​ខ្លី​។​ ​ភ្លើងអគ្គិសនី​ទំនាក់ទំនង​និង​ផ្លូវ​តូច​ធំ​ជា​ច្រើន​ខ្សែ​ត្រូវបាន​កាត់ផ្តាច់​ហើយ​ទីក្រុង​ធំ​ទី​ពីរ​របស់​ភី​លី​ពី​ន​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​ក៏​ត្រូវ​ទទួល​ការរង​ការខូចខាត​ខ្លាំង​ដែរ​នៅពេលដែល​កម្រិត​ព្យុះ​នៅ​មិនទាន់​បាន​ឡើង​ដល់​កម្រិត​កំពូល​ផង​៕ ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖ ​ប្រភព​៖ BBC​

ប្រែក្លាយ​ហ្គេម​ទៅ​ជា​កម្មវិធី​អប់រំ​នា​ពេល​អ​នា​គត់​

​ស្របពេល​ជាមួយនឹង​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ការអភិវឌ្ឍន៍​កម្មវិធី​ហ្គេម​កំសាន្ត​ជាច្រើន​ដែល​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​វា​បាន​ធ្វើឲ្យ​គុណភាព​នៃ​កម្មវិធី​អប់រំ​ដូច​ជា​កិច្ចការ​សាលា​ជាដើម​ត្រូវ​បាន​ថយចុះ​។​បើ​ទោះបីជា​យ៉ាងណាក្តី​អ្នកជំនាញខាង​ប្រព័ន្ធ​អប់រំ​និង​អ្នកជំនាញ​ខាង​កម្មវិធី​បច្ចេកទេស​ហ្គេម​កំពុងតែ​បាន​ពិភាក្សាគា្ន​លើ​ការច្នៃប្រឌិត​មួយដែល​អាច​ឲ្យ​ការលេង​ហ្គេម​និង​ការអប់រំ​បាន​ដើរ​ផ្លូវ​ជាមួយគ្នា​ហើយ​កម្មវិធីសិក្សា​មេរៀន​ជាច្រើន​នឹង​បញ្ចូល​ទៅក្នុង​ហ្គេម​ដែល​នឹង​ផលិត​ឡើង​ថ្មី​។​ SimCityEDU ៖​ជា​កម្មវិធី​ប្រឡងប្រជែង​ស្តីពី​ការបំពុល​បរិស្ថាន​បាន​ផលិត​នូវ​ហ្គេម​ថ្មី​មួយ​ដែល​ត្រូវបាន​ហៅថា SimCity ជា​កម្មវិធី​ហ្គេម​សម្រាប់​មនុស្ស​ជំទង់​។​កម្មវិធី​ហ្គេម​នេះ​នឹង​តម្រូវឲ្យ​អ្នកលេង​ក្លាយ​ជា​ម្ចាស់​នៃ​ទីក្រុង​មួយ​ហើយ​ពួកគេ​នឹង​ត្រូវ​ដំណើរការ​រៀបចំ​ក្រុង​ជាមួយ​វិធី​ការពារ​ថែរក្សា​ក្រុង​ឲ្យ​ជៀសផុត​ពី​ការបំពុល​បរិស្ថាន​។​ Jessica Lindl ប្រធាន​ផ្នែក GlassLab នៅក្នុង​ក្រុមហ៊ុន​ផលិត​ហ្គេម Silicon Valley-based gaming company បាន​និយាយប្រាប់​កាសែត BBC Future ថា​ហ្គេម​ហ្គេម​ជាច្រើន​ទៀត​កំពុងតែ​ស្ថិតនៅក្រោម​ការអភិវឌ្ឍ​ដោយ​មាន​បញ្ចូល​ជាមួយ​នូវ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​អប់រំ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ​ផងដែរ​៕​