ច្បាស់ហើយ Barca នឹងនាំយក Azpilicueta នៅរដូវក្តៅនេះ

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona គឺនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដោយមិនមានតម្លៃខ្លួននោះទេនៅរដូវក្តៅនេះ។ Azpilicueta វ័យ៣២ឆ្នាំបានបង្ហាញស្នាដៃយ៉ាងខ្លាំងប៉ុន្មានរដូវកាលចុងក្រោយនិងតែងតែមានឈ្មោះជាកីឡាករឈុតធំរហូតមកទោះបីជាមានវត្តមានរបស់កីឡាករវ័យក្មេងៗជាច្រើនក្តីគិតចាប់តាំងតែពីឆ្នាំ២០១២។ ទោះបីជាមកដល់ពេលនេះកីឡាកររូបនេះមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីនៅឡើយហើយដែលវាបានក្លាយទៅជា ឱកាសទៅឲ្យក្លឹបBarcelona ដើម្បីចរចាផ្ទេរយកកីឡាកររូបនេះចេញពីអង់គ្លេស៕

Christensen ក្លាយជាគោលដៅរបស់ Bayern Munich ដើម្បីជំនួស Sule

បរទេស៖ កីឡាករខ្សែការពារកណ្តាលឆ្នើម Sule នឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយនារដូវក្តៅខាងមុខនេះក្រោយកីឡាករបានបញ្ជាក់ច្បាស់ហើយថាគ្មានបំណងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគ្នាឡើយ។ ទោះបីជាយ៉ាងណាក្តី Bayern Munich ក៏បានសម្លឹងមើលឃើញកីឡាករម្នាក់របស់ក្លឹបតោខៀវ Chelsea ទុកសម្រាប់ជំនួសតំណែងនេះទៅហើយដែរហើយ The Goal ជឿជាក់ថានោះគឺជាកីឡាករដាណឺម៉ាក Andreas Christensen។ Sule មកដល់ពេលនេះកំពុងត្រូវបានចែចង់ដោយក្លឹបជាច្រើនបូករួមទាំងអង់គ្លេសនិងអេស្បាញផងដែរហើយការពិភាក្សាគ្នាគឺអាចធ្វើទៅបានដោយសេរីនៅក្នុងខែនេះពីព្រោះថាកីឡាករនឹងអាចចាកចេញពីអាល្លឺម៉ង់ដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅ៕

កីឡាករ Werner នៅតែមានទំនុកចិត្តជាមួយអ្នកគាំទ្រទោះសារភាពថាខ្លួនឯងទំរង់លេងអន់ក្តី

បរទេស៖ ទោះបីជាមានទំរង់លេងអន់ខ្លាំងរយៈពេលចុងក្រោយនេះដែលបានផ្ទេរមកចូលរួមជាមួយនឹងតោខៀវ Chelsea ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner បានបញ្ជាក់ថាគាត់ពីជាមានអារម្មណ៍មោទនភាពនិងសប្បាយចិត្តខ្លាំងណាស់ដោយសារតែអ្នកគាំទ្រនៅ Stamford Bridge។ ឆ្លើយតបទៅនឹងទំរង់លេងដែលមិនសូវល្អតបតាមការរំពឹងទុកប៉ុន្តែ Werner បែរបាននិយាយបែបនេះថា៖ខ្ញុំពិតជាមិនដឹងថាហេតុអ្វីនោះទេដែលអ្នកគាំទ្ររបស់ក្លឹប Chelsea នៅតែពេញចិត្តនិងបន្តគាំទ្រខ្ញុំខ្លាំងបែបនេះ។ Werner បានផ្ទេរមក Chelsea កាលពីឆ្នាំ២០២០ពីក្លឹប RB Leipzig…

Lewandowski ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតរបស់ FIFA ឆ្នាំ២០២១

បរទេស៖ ទីបំផុតកីឡាករ Robert Lewandowski គឺអាចលើកពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ដែលមានឈ្មោះថា Best FIFA Men’s Player Award ចំនួន២ឆ្នាំជាប់គ្នាដោយយកឈ្នះទៅលើកីឡាករល្បីៗដូចជា Lionel Messi និង Mohamed Salah ផង។ ការប្រកាសពានរង្វាន់ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទចំពោះកីឡាករអន្តរជាតិប៉ូឡូញខណៈដែលពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ជាស្ត្រីវិញគឺបានលើកីឡាករ…

ក្លឹប២ ដែលBarca ជឿជាក់ថា Dembele បានយល់ព្រមក្នុងការទទួលយកកុងត្រាថ្មីរួចទៅហើយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Ousmane Demebele ត្រូវបាន The Sport ជឿជាក់ថានឹងធ្វើការចាកចេញពីក្លឹបBarcelona ដើម្បីចូលរួមជាមួយនឹងក្លឹប Man UTD ឬ Juventus។ Barca បានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះគឺបានព្រមព្រៀងរួចទៅហើយក្នុងការចូលរួមជាមួយនឹងក្លឹបមួយក្នុងចំណោមក្លឹបទាំងពីរខាងលើនេះបន្ទាប់ពីបានបដិសេធមិនទទួលយកកុងត្រាថ្មីជាមួយនឹង Camp Nou។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹបទាំងពីរនេះក៏មានក្លឹបធំៗផ្សេងទៀតដែលមានបំណងចង់បាន Dembele ដូចគ្នាមានដូចជាChelsea…

កីឡាករប្រេស៊ីល Oscar មានឱកាសវិលត្រឡប់មកលីគអ៊ឺរ៉ុបវិញ

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប ShanghaiPort ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែលមានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕  

អតីតកីឡាករឆ្នើមរូបនេះជឿជាក់ថា Newcastle នឹងអាចគេចផុតពីការកាត់ចោលរដូវកាលក្រោយ

បរទេស៖ អតីតកីឡាករឆ្នើមគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលអង់គ្លេសលោក Alan Shearer នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ទុកនូវលទ្ធផលមួយចំនួនសម្រាប់រដូវកាលនេះដែលក្នុងនោះ លោកជឿជាក់ថាកាំភ្លើងធំ Arsenal នឹងគ្មានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ។ លោកបន្តថា Spurs នឹងអាចយកឈ្នះ Arsenal ដើម្បីដណ្តើមយកលេខរៀងទី៤ទោះបីជាបច្ចុប្បន្ន Arsenal កំពុងឈរនៅលេខរៀងទី៤មាន២ពិន្ទុលើក្រុម Spur ក្តីហើយលើសពីនោះ…

Newcastle និង Chelsea បន្តចង់បាន Digne តែ Villa កំពុងនាំមុខគេ

បរទេស៖ កីឡាករគោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Lucas Digne នៅសប្តាហ៍នេះត្រូវបាន The Goal ជឿជាក់ថាបែរជាបានកំពុងធ្វើការចរចាជាមួយនឹងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Aston Villa ជំនួសទៅវិញ។ កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Everton រូបនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសដូចជា Chelsea,…

Digne អាចនឹងចាកចេញក្នុងខែមករានេះទៅក្លឹប ៣របស់អង់គ្លេស

បរទេស៖ The Sky Sports នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ Digne ជំនាញខ្សែការពារស្លាបឆ្វេងនៅពេលនេះកំពុងក្លាយទៅជាគោលដៅដ៏គួរឲ្យទាក់ទាញបំផុតពីសំណាក់ក្លឹបខ្លាំងៗនិងក្លឹបសេដ្ឋីរបស់អង់គ្លេសជាច្រើន។ កីឡាករ Lucas Digne បច្ចុប្បន្នកំពុងឡើងទំរង់លេងខ្លាំងជាមួយនឹងក្លឹប Everton ប៉ុន្តែជឿជាក់ថាកំពុងតែធ្វើការសម្រេចចិត្តក្នុងការចាកចេញទៅជាមួយនឹងក្លឹបចំនួន៣ដែលបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកុងត្រារបស់គាត់ដូចជាក្លឹប Chelsea, West Ham និង Newcastle ផងដែរ។ Digne…

Tchouameni ក្នុងវ័យទើបតែ ២១ឆ្នាំកំពុងក្លាយជាគោលដៅរបស់ Chelsea

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំណត់បានកីឡាករគោលដៅសម្រាប់ចំណាយនៅរដូវកាលដោះដូរខាងមុខនេះហើយដែលក្នុងនោះមានម្នាក់ជាកីឡាករវ័យក្មេងរបស់ក្លឹបបារាំង Monaco ផងដែរ។ ប្រភពដដែលបានសរសេរទៀតថាក្លឹបបានធ្វើការតាមដានយ៉ាងកៀកកិតបំផុតចំពោះកីឡាករវ័យទើបតែ២១ឆ្នាំ Aurelien Tchouameniដោយវិភាគទាំងអត្តចរិតនិងជីវិតផ្ទាល់ខ្លួនរបស់កីឡាករផងមុនពេលដែលការដោះដូរនឹងអាចធ្វើឡើងនៅរដូវក្តៅខាងមុខ។ ទោះបីជាយ៉ាងណាក្តីក្លឹបក៏បានបញ្ជាក់អំពីផែនការរបស់ខ្លួនក្នុងការបន្តចង់បានកីឡាករ Declan Rice របស់ក្លឹបញញួរធំ West Ham នៅឡើយពីព្រោះថាបញ្ជីកីឡាករជាច្រើនដែលមិនទាន់អាចវិលត្រឡប់មកជួយក្លឹបវិញបាននៅឡើយ៕