ក្លឹប៣ កំពុងពិភាក្សាជាមួយនឹងខ្សែការពារតោខៀវ Rudiger

បរទេស៖ កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយមុនពេលដែលកុងត្រាត្រូវផុតកំណត់។ Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍និងក៏បានពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។ កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ហើយកីឡាករមានជម្រើសកាន់តែច្រើនឡើងនៅពេលដែលពេលវេលាកាន់តែជិតមកដល់បែបនេះដោយសូម្បីតែ…

គ្រូបង្វឹក AT Madrid មើលឃើញ Azpilicueta សម្រាប់ជំនួស Trippier

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែការពារ Cesar Azpilicueta ដើម្បីអាចមកជំនួសតំណែងរបស់កីឡាករអង់គ្លេស Trippier ប្រសិនបើកីឡាកររូបនេះនឹងចាកចេញពីអេស្បាញនៅក្នុងខែមករានេះ។ គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះកីឡាករ Trippier ផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថាគាត់ចង់ចាកចេញពី AT Madrid ឲ្យបាននៅក្នុងខែមករានេះដែលក្នុងនោះមានក្លឹបនៅអង់គ្លេសNewcastle គឺជាអ្នកតាមប្រមាញ់គាត់បំផុត។…

របួសតាំងតែពិខែវិច្ឆិកាតែ Chiwell ទើបសម្រេចចិត្តវះកាត់ពេលនេះនិងត្រូវសម្រាកពេញមួយរដូវកាល

បរទេស៖ ក្រោយជួយឲ្យក្រុមតោខៀវ Chelsea យកឈ្នះលើក្រុម Juventus ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០កាលពីខែវិច្ឆិកាកន្លងមកកីឡាករខ្សែការពារ Ben Chiwell ត្រូវបានគេដឹងថានឹងទទួលយកការវះកាត់ដ៏ធំមួយទៅលើរបួសក្បាលជង្គង់របស់គាត់។ អតីតកីឡាកររបស់ Leicester City វ័យ២៥ឆ្នាំរូបនេះធ្លាប់បង្ហាញក្តីសង្ឃឹមថានឹងជៀសផុតពីការវះកាត់ប៉ុន្តែការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីរបួសនេះហាក់ដូចជាមិនមានភាពល្អប្រសើរឡើងសោះ។ នេះមានន័យថា Chiwell នឹងត្រូវចំណាយពេលដែលនៅសេសសល់នៅក្នុងរដូវកាលនេះដើម្បីធ្វើការវះកាត់និងសម្រាកព្យាបាលសិនទើបអាចវិលត្រឡប់មកប្រកួតជួយក្រុមបាន៕  

ខ្សែប្រយុទ្ធមាឌធំLukaku ត្រឡប់ពីរបួសភ្លាមរកបាន ២គ្រាប់ភ្លាម

បរទេស៖ កីឡាករខ្សែប្រយុទ្ធ Lukaku ដែលជាកីឡាករតម្លៃខ្លួនកំណត់ត្រារបស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានប្តុរចូលភ្លាមអាចរកគ្រាប់ដំបូងក្នុងលីគរបស់ខ្លួនភ្លាមហើយថែមទាំងអាចបន្ថែមគ្រាប់បាល់១១ម៉ែត្រមួយទៀតជួយឲ្យក្រុមរបស់លោក Tuchel យកឈ្នះងាយៗលើAston Villa។ ខណៈដែល Chelsea និងក្តីសុបិន្តក្នុងការលើកពានរង្វាន់អង់គ្លេសកាន់តែខិតឆ្ងាយទៅហើយនោះ Lukaku ហាក់ដូចជាបានក្លាយទៅជាវិរៈបុរសថ្មីម្នាក់ដើម្បីជួយជម្រុញក្រុមសាជាថ្មីនៅក្នុងពេលវេលាដែលនៅសេសសល់ក្នុងរដូវកាលនេះ។ គិតចាប់តាំងតែពីខែកញ្ញាមកដល់ពេលនេះមានរយៈពេលជាង៦សប្តាហ៍ហើយដែលកីឡាកររូបនេះបានបន្តសម្រាកព្យាបាលរបួសប៉ុន្តែក្រោយការប្រកួតយប់មិញនេះមានន័យថា Lukaku នឹងអាចបង្ហាញវត្តមានជាប់ជាប្រចាំជួយក្រុមវិញជាមិនខាន៕ គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២៨ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយ Reece James…

ម្ចាស់ផ្ទះ Liverpool យកបាន ៣ពិន្ទុងាយៗពីក្រុមបាតតារាង Newcastle

បរទេស៖ ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួនដដែលដោយបន្តយកជ័យជំនះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ ៣ទល់នឹង១។ វាបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណៈដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។ ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy…

Christensen ក្លាយជាគោលដៅរបស់ក្លឹបយក្ស Barca និង Milan

បរទេស៖ យោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano និងត្រូវបានយកមកចេញផ្សាយដោយ The Goalបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona និងតោខៀវ Chelsea របស់អង់គ្លេសបានដាក់សំណើរដូចគ្នាដើម្បីសុំចរចាកីឡាករ Andreas Christensen ក្នុងលក្ខខណ្ឌឥតមានតម្លៃខ្លួននៅចុងរដូវកាលនេះហើយ។ កីឡាករខ្សែការពារជនជាតិដាណឺម៉ាករូបនេះគិតមកដល់ពេលនេះក្រៅតែពីមិនទាន់អាចបានបន្តកុងត្រាថ្មីជាមួយនឹងStamford Bridge ប៉ុណ្ណោះទេថែមទាំងអាចមានសិទ្ធក្នុងការចុះកុងត្រាជាមុនជាមួយនឹងក្លឹបដទៃផងដែរក្នុងលក្ខខណ្ឌមិនមានតម្លៃខ្លួនឡើយចាប់ពីខែក្រោយ។ ទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរនៅតែមានការព្រួយបារម្ភថាកីឡាកររូបនេះនឹងអាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ខណៈដែលកុងត្រារបស់ពួកគេបានត្រៀមរួចទៅហើយនៅលើតុសម្រាប់កីឡាកររូបនេះចុះហត្ថលេខា៕

Man UTD, Spurs និងReal Madrid កំពុងតាមចែចង់ខ្សែការពារ Rudiger

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងតែស្ថិតនៅជួរមុខគេក្នុងការចុះកុងត្រាជាមួយនឹងកីឡាករខ្សែការពារ Antonio Rudiger ខណៈដែលកីឡាកររូបនេះហាក់ដូចជាមិនសូវច្បាស់លាស់ឡើយជាមួយនឹងអនាគតរបស់ខ្លួននៅនឹងក្លឹបតោខៀវChelsea។ មកដល់ពេលនេះកុងត្រារបស់កីឡាករអាល្លឺម៉ង់រូបនេះនឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលទៅហើយខណៈដែលមិនទាន់មានពន្លឺណាមួយអំពីលទ្ធភាពក្នុងការបន្តកុងត្រាថ្មីនៅឡើយលើសពីនេះគេជឿជាក់ថាបងប្រុសរបស់កីឡាករ Sahr Senesie គឺបានឈានទៅដល់ការព្រមព្រៀងក្រៅផ្លូវការរួចហើយជាមួយនឹង Real Madrid ដើម្បីទទួលយកកុងត្រាបន្ទាប់ពី Chelsea។ ទោះបីជាយ៉ាងណាក្តីមិនត្រឹមតែ Real…

Liverpool ត្រៀមកញ្ចប់លុយបំបែកកំណត់ត្រា ៩០លានផោនទិញ កីឡាករម្នាក់ពីអាល្លឺម៉ង់

បរទេស៖មកដល់ពេលនេះក្លឹបមិនតិចនោះទេដែលកំពុងតាមចង់បានកីឡាករ Jude Bellingham ដែលក្នងនោះមានទាំងក្លឹបហង្សក្រហម Liverpool ក្លឹបតោខៀវ Chelseaក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man City ផងដែរ។ ហង្សក្រហម Liverpool ក្រៅតែពីចង់ចាយលុយទិញយកកីឡាករមិត្តរួមក្លឹប Dortmund កីឡាករ Erling Haaland…

Szalai តម្លៃ ២០លានផោននឹងផ្ទេរចូលរួម Chelsea ផ្លូវការក្នុងខែមករា

បរទេស៖ យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalaiទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែមករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជាថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគកំពូលរបស់អ៊ីតាលី។ លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះទោះបីជាកីឡាករផ្ទាល់ Szalai នៅមិនទាន់មានផែនការក្នុងការស្វែងរកក្លឹបធំៗនៅអ៊ឺរ៉ុបដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្តី។ កន្លងមកមិនត្រឹមតែតោខៀវ Chelsea នោះទេសូម្បីតែក្លឹប…

លោក Pep Guardiola បំបែកកំណត់ត្រាថ្មីក្នុងការដឹកនាំទី២០៤ របស់គាត់យប់មិញ

បរទេស៖ ជាការប្រកួតជ័យជំនះម្តងទៀតរបស់លោក Pep Guardiola ក្នុងការប្រកួតយប់មិញនេះទៅលើក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard ទាំងលទ្ធផលប្រផិតប្រផោយ២ទល់នឹង១ប៉ុន្តែនៅតែត្រូវតាមពីក្រោយក្រុមលេខតោខៀវ Chelsea ដដែលក្នុងតារាង។ ទោះបីជាយ៉ាងណាក្តីប្រកួតនេះគឺជាការប្រកួតបំបែកកំណត់ត្រាថ្មីមួយទៀតរបស់លោក Pep ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City ពីព្រោះថាវាគឺជាការប្រកួតជ័យជំនះលើកទី១៥០របស់លោកក្នុងចំណោមការប្រកួតទាំង២០៤ហើយវាគឺជាការដឹកនាំទទួលបានជ័យជំនះលឿនបំផុតរបស់គ្រូបង្វឹកនៅអង់គ្លេស។ ១គ្រាប់ដំបូងយប់មិញនេះរកបានដោយកីឡាករ…