ខែមករាខាងមុខនេះ! Chelseaនឹងចាយលុយបន្ថែមយកខ្សែការពារ Koulibaly
បរទេស៖ តោខៀវ Chelsea ក្រោយបញ្ចប់ទៅនៃរដូវកាលដោះដូរកីឡាកររដូវក្តៅកន្លងទៅនេះហាក់ដូចជាមិនទាន់បានចំណាយលុយតាមផែនការអស់នៅឡើយហើយត្រូវបានគេជឿជាក់ថានឹងដាក់ការងារអទិភាពពង្រឹងតំបន់ការពារបន្ថែមទៀតនៅរដូវកាលដោះដូរក្នុងខែមករា។ កីឡាករខ្សែការពារឆ្នើមមាឌធំរបស់ Napoli ម្នាក់ដែលមានឈ្មោះថា Kalidou Koulibaly បានក្លាយទៅជា ជម្រើសដំបូងបំផុតនិងអទិភាពបំផុតរបស់តោខៀវ Chelsea នាខែមករាខាងមុខនេះបើយោងតាមការអះអាងរបស់The Football London។ ក្លឹបមិនបានបំពេញតំណែងណាមួយនៅតំបន់ការពារឡើយនៅរដូវក្តៅកន្លងទៅថ្មីៗនេះហើយជឿជាក់ថាគ្រូបង្វឹកក្លឹបលោកThomas Tuchel នឹងនៅតែបន្តស្ថិតនៅក្នុងទីផ្សារកីឡាករនៅឡើយដើម្បីកំណត់យកគោលដៅបន្ទាប់បន្សំបន្ថែមទៀតផងដែរ៕