ជប៉ុនដកកម្ពុជាចេញពីបញ្ជីប្រទេស ដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ពេលទៅដល់ជប៉ុន

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណា០ក្រកម្ពុជាប្រចាំប្រទេសជប៉ុនសូមជម្រាបជួនបង់ប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានកែសម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេ សដែលតម្រូវឲ្យធ្វើចត្តាឡឺស័កពេលមកដល់ជប៉ុន ចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ហើយត្រូវធ្វើតេស្តនៅថ្ងៃទី០៣ ។ វិធានការនេះចាប់អនុវត្តពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ អាស្រ័យដូចបានជម្រាបជូនខាងលើ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ អ្នកដំណើរមកពីប្រទេសកម្ពុជានឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡឺស័កនៅកន្លែងផ្ទាល់ខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ។ សូមបងប្អូនពលរដ្ឋខ្មែរ…

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូង នៅ​ក្នុង​ប្រទេសកម្ពុជា

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូងរបស់ខ្លួន​ នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុងខែ​នេះ ដើម្បី​ទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមាន កំណើនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូត​អាម៉េរិកប្រចាំនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយ​បរទេស​របស់ក្រសួងកសិកម្មអាម៉េរិក(USDA)ស្ថិត​នៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីទ្រទ្រង់កិច្ចសហការ និង ពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្មសម្រាប់ជាផលប្រយោជន៍​នៃប្រទេសទាំងពីរ។ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបើកការិយាល័យនេះ គឺជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង…

តារាសិចស៉ី ដេននី ក្វាន់ ប្រកាសបើកហាងកែសម្ភស្ស ក្រោយឆ្លងកាត់មុខកំបិតស្ទើរពេញតួខ្លួនដោយជោគជ័យ

(ភ្នំពេញ)៖ ដេននី ក្វាន់ ត្រូវបានគេដឹងថា ជាតារាសម្តែងសិចស៉ីមួយរូប ដែលតែងតែបង្ហាញដើមទ្រូងមូលក្បំ សម្រស់ឆើតឆាយលើបណ្តាញសង្គម ធ្វើឲ្យប្រុសៗមិនតិចនាក់នោះទេ សំលឹងមិនដាក់ភ្នែក ស្ទើរហូរឈាមច្រមុះ ពេលនាងបញ្ចេញភាពសិចស៉ីម្តងៗ។ យ៉ាងណាមិញ នៅពេលនេះ ស្រាប់តែមានដំណឹងថា ដេននី ក្វាន់ បន្ទាប់ពីមានភាពជោគជ័យលើការកែសម្ភស្សស្ទើរគ្រប់ទីកន្លែងលើរូបរាងកាយរបស់នាង ស្រាប់តែសម្រេចចិត្តបើកហាងកែសម្ភស្សនៅខែក្រោយនេះ។ ដេននី ក្វាន់…

ស្រ្តីម្នាក់ដែលបង្ហោះវីដេអូតាម Tik Tok សុំជំនួយ​អន្ដរាគមន៍នៅប្រទេសចិន ឥលូវ!ទទួលបានសុវត្ថភាពហើយ

កំពង់ស្ពឺ​៖​ ក្រោយទទួលបានព័ត៌មានតាមប្រព័ន្ធអ​នឡាញ​ tik tok និង​Wechat ដែលមាន​ស​ម្លេងសន្ទនាគ្នាររវាងស្រ្ដីម្នាក់និងជនរងគ្រោះ​ដែល​បានអះអាងថា​ ជាជនជាតិខ្មែរមានឈ្មោះ​ ភក្រ​ មានទី​លំនៅមុនទៅក្រៅប្រទេសនិងមានស្រុកកំណេីត​រស់នៅក្នុងស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ បច្ចុប្បន្ន​ត្រូវបានបុរសជាប្ដី​ ជនជាតិ​ចិន​ និងឪពុកម្ដាយក្មេកធ្វេីបា​ប​រហូតមានរូបរាង្គស្គមស្គាំង​ ភ្លេចភ្លាំង​ស្មារតី​ និងធ្លាក់ខ្លួនស្គមរីងរៃ​ ដង្ហោយរកការជួយអន្ដរាគម​ន៍បានវិលត្រឡប់មកស្រុកកំណេីតវិញ។ ដោយបានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងចាប់ពីថ្ងៃទី២២ដល់២៦ អាចបង្កជាទឹកជំនន់ក្នុងតំបន់ភូមិសាស្ត្រមួយចំនួន

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

បារាំង ងាកទៅរកឥណ្ឌា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ខណៈ​ដែល​ខ្លួន​កំពុង​សម្តែង​កំហឹង​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត

ដំណឹង​នៃ​កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌី​ត្រូវ​បាន​ប្រកាស​ដោយ​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន លោក​ម៉ាក្រុង​បាន​រម្លឹក​ប្រាប់​លោក​ម៉ូឌី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ស្វ័យភាព​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុង​នោះ​មាន​ទាំង​មូលដ្ឋាន​ឧស្សាហកម្ម និង​មូលដ្ឋាន​បច្ចេកវិទ្យា ហើយ​ការ​រួម​ចំណែក​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​ដោយ​ផ្អែក​លើការ​ជឿទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ដៃគូ​យុទ្ធសាស្ត្រ​ទាំង​ពីរ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​អេលីហ្សេ​ដែល​មិន​បាន​និយាយ​ដៀមដាម​លើ​វិបត្តិ​ដែល​បារាំង​កំពុង​មាន​ជា​មួយ​អាមេរិក​បាន​បញ្ជាក់​ថា ការ​រំកិល​ជិត​គ្នា​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ញូដែលី​មាន​មហិច្ឆតា​លើក​កម្ពស់​ស្ថិរភាព​តំបន់ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ដោយ​បដិសេធ​នូវ​អនុត្តរភាព​គ្រប់​រូបភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចសន្ទនា​រវាង​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បារាំង​កំពុង​ក្តៅក្រហាយ​នឹង​សម្ព័ន្ធមិត្ត​ថ្មី​រវាង​អាមេរិក អូស្រា្តលី និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តាម​រយៈ​សម្ព័ន្ធមិត្ត​ថ្មី​មួយ​នេះ អូស្រា្តលី​បាន​សម្រេច​លុបចោល​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង​ដោយ​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។ ក្រៅ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក…

បង្រ្កាប KTV គ្រួសារ និងភោជនីយដ្ឋានយីហោ « ថុនវាសនាម្ហូបស្រស់ » ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបទីតាំង KTV គ្រួសារ និងភោជនីដ្ឋាន ថុនវាសនាម្អូបស្រស់ ដែលលួចបើកខុសពីបម្រាមសាលារជធានីភ្នំពេញ នៅក្នុងនោះឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងសម្ភារៈធ្វើដំណើរ ។ ហេតុការណ៍ឆ្មក់បង្រ្កាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។…

Nicholas Tse មិនត្រឹមជាតារាសម្តែងដ៏មានប្រជាប្រិយភាព ក៏ជាអ្នកជំនួញដ៏អស្ចារ្យម្នាក់ផងដែរ

ឥឡូវនេះ Nicholas Tse ត្រូវបានសារព័ត៌មានហុងកុងដាក់ឈ្មោះឲ្យថាជាអាទិទេពនៃការវិនិយោគ បន្ទាប់ពីគាត់បានធ្វើឲ្យផ្សារហ៊ុនក្រឡាប់ចាក់។ បុរសអាយុ ៤១ ឆ្នាំ ដែលជាអ្នកតំណាងឲ្យម៉ាកផលិតកីឡាចិន XTEP បានលះបង់ប្រាក់ ១២,៤ លានដុល្លារហុងកុង (១,៥៨ លានដុល្លារ) ដើម្បីទិញភាគហ៊ុនចំនួន ៥ លានហ៊ុនរបស់ក្រុមហ៊ុននៅខែកក្កដា ឆ្នាំ ២០២០។…

​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ បានបិទ​ក្រសួង​កិច្ចការ​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​

កាលពី​ថ្ងៃអាទិត្យ​ សកម្មជន​ស្ត្រី​ជាង​ម្ភៃ​នាក់​ បាន​តវ៉ា​នៅ​ខាងក្រៅ​ក្រសួង​កិច្ចការ​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​ បន្ទាប់​ពី​ក្រសួង​នេះ​ត្រូវ​បាន​បិទ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​នៅ​ពេល​ដែល​ពួក​គេ​ ឡើង​កាន់​អំណាច​នៅ​ទីក្រុង​ Kabul​ និង​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​ក្រសួង​លើកកម្ពស់​គុណធម៌​ និង​ទប់ស្កាត់​អំពើ​ទុច្ចរិត​វិញ​ ។​ ​មន្ត្រី​នារី​បាន​និយាយ​ថា​ ពួក​គេ​បាន​ព្យាយាម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ក្រសួង​នេះ​ជា​ច្រើន​ស​ប្តា​ហ៍​ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​អំណាច​កាលពី​ខែ​មុន​ ប៉ុន្តែ​បាន​ត្រឹមតែ​ទទួល​ដំណឹង​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ ។​ ​ស្លាក​ក្រសួង​កិច្ចការ​នារី​ត្រូវ​បាន​ជំនួស​ដោយ​ស្លាក​ក្រសួង​លើកកម្ពស់​គុណធម៌​ និង​ទប់ស្កាត់​អំពើ​ទុច្ចរិត​។​ ​លោកស្រី​ Baseera​ Tawana​ ជា​អ្នក​តវ៉ា​ម្នាក់​នៅ​ខាងក្រៅ​អគារ​បាន​និយាយ​ថា​ “​ក្រសួង​កិច្ចការ​នារី​ត្រូវ​តែ​មានដំណើរ​ការ​ឡើង​វិញ​។​…

សាខាគយ និងរដ្ឋាករខេត្តតាកែវ ជូនដំណឹងអោយម្ចាស់យានយន្តគ្មានពន្ធ ឬជ្រកក្រោមស្លាកផ្សេងចូលមកបង់ពន្ធ

តាកែវ៖ សាខាគយ និងរដ្ឋាករខេត្តតាកែវបានចេញសេចក្ដីជូនដំណឹងមួយដល់សាធារណជនក្នុងខេត្តតាកែវ ជាពិសេសម្ចាស់យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ ដែលមានស្រាប់នៅក្នុងស្រុក គ្មានពន្ធ និងអាករនាំចូលមេត្តាជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តតាកែវនឹងទទួលបង់ពន្ធអាករនាំចូលឬយានយន្តគ្រប់ប្រភេទទាំងចង្កូតស្ដាំ និងឆ្វេងដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនាំចូលកន្លងមក។