សេវាកម្មបង្ហោះគេហទំព័រ (Web Hosting)
ម្ចាស់អាជីវកម្មឆ្លាតវៃជាច្រើនបានប្រើប្រាស់គេហទំព័រ និងប្លុកផ្សេងៗដើម្បីផ្សព្វ ផ្សាយទៅកាន់អតិថិជនរបស់ពួកគាត់ដែលមានស្រាប់ និងអតិថិជនដែលមិនទាន់បានស្គាល់ក្រុមហ៊ុនរបស់ពួកគាត់។ ខណៈពេលដែលម្ចាស់អាជីវកម្មភាគច្រើនមើលឃើញពីតម្លៃនៃការបង្កើតគេហទំព័រ និងប្លុកសម្រាប់ធ្វើការផ្សព្វផ្សាយអំពីក្រុមហ៊ុន ឬក៍មុខរបរពួកគាត់ ដូចច្នេះហើយទើបគាត់ត្រូវតែយល់ដឹងអំពីសារសំខាន់ក្នុងការជ្រើសរើសបណ្តាញ Hosting ដែលល្អជាងគេ ហើយអាចជឿទុកចិត្តបានថា ព័ត៌មានលំអិតអំពីអាជីវកម្មក្រុមហ៊ុនអាចផ្សព្វផ្សាយទៅដល់អតិជិជនរបស់គាត់។ ដូច្នេះយើងត្រូវគិតដល់ចំណុចសំខាន់ៗជាច្រើនមុននឹងធ្វើការជ្រើសរើស។ តើអ្នកត្រូវសម្រេចចិត្តដូចម្តេចដើម្បីជ្រើសរើស Web Hosting ដែលល្អសម្រាប់លោកអ្នក? តើមានលក្ខណៈពិសេសកម្រិតណានៃការបញ្ជូនទិន្នន័យ និងការផ្ទុកទិន្នន័យនៅតែជាបញ្ហាចោទសំខាន់សម្រាប់លោកអ្នកទៀតដែរឬទេ? ប្រភេទនៃសេវាបង្ហោះ (Hosting)មួយណា…