បង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ឆាតលួងលោមប្រុសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាត គំរាមទារប្រាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ
ភ្នំពេញៈ យោងតាមផេករបស់អគ្គនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។…