ជនបរទេសពីរនាក់ បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញៈ នាវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសពីរនាក់ បើកបរលឿនខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវ៥២៨ កែងនឹងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិវៀតណាមម្នាក់ បើករថយន្ត មួយគ្រឿង…