YouTube បញ្ចេញមុខងារ Chat លក្ខណៈឯកជនហើយ មានដឹងអត់?

ក្រោយពីដាក់សាកល្បងបានជាងមួយឆ្នាំរួចមក មុខងារឆ្លើយឆ្លងសារជាលក្ខណៈឯកជននៅលើបណ្តាញសង្គមវីដេអូ YouTube ត្រូវបានបើកឱ្យប្រើប្រាស់ដល់មនុស្សគ្រប់គ្នាហើយ។ តាមរយៈកំណែចុងក្រោយនេះនៅលើទូរសព្ទដៃ លោកអ្នកដែលមានគណនី YouTube ឬ Gmail នឹងអាចធ្វើការចែកបន្តវីដេអូ YouTube និងជជែកអំពីវីដេអូនោះក្នុងប្រអប់សារជាមួយមិត្តភក្តិ ដោយមិនចាំបាច់បារម្ភមានអ្នកដទៃចូលលូកមាត់លូកករំខានឡើយ។ ក្រុមហ៊ុន Google បានថ្លែងឱ្យដឹងថា តាមរយៈមុខងារថ្មីនេះ វានឹងធ្វើឱ្យលោកអ្នកអាចធ្វើការចែកបន្តវីដេអូនៅក្នុងបណ្តាញ YouTube បានកាន់​តែ​ងាយស្រួល…

នេះហើយជាមូលហេតុមេម៉ូរី iPhone កាន់តែឆាប់ពេញឡើងៗ

លោកអ្នកដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone ភាគច្រើន តែងខកចិត្តចំពោះមេម៉ូរី ឬទំហំផ្ទុកទិន្នន័យក្នុងទូរសព្ទរបស់ខ្លួនដែលចេះតែឆាប់ពេញ មិនអាចបញ្ចូលអ្វីបន្ថែមបាន សូម្បីតែថតរូប ពិសេសចំពោះប្រភេទមានទំហំត្រឹម ៣២/៦៤ ជីហ្គាបៃយ៍តែម្តង។ ការលុបរូបថតពីរបី ឬកម្មវិធីមិនប្រើ ឬចម្អាតឯកសារសំណល់ផ្សេងៗចេញពីទូរសព្ទ គ្រាន់តែជាដំណោះស្រាយមួយគ្រាៗ ដោយវាអាចស្តារមេម៉ូរីទំនេរបានតែបន្តិចបន្តួចប៉ូណ្ណោះ។ ម្យ៉ាងទៀត លោកអ្នកពិតជាមិនអាចធ្វើដូច្នេះជារៀងរាល់លើក បន្ទាប់ពីវាត្រូវបានបំពេញដោយឯកសាររូបថត-វីដេអូ ឬកម្មវិធីថ្មីៗនោះទេ។ ទន្ទឹមនឹងនេះ…

ក្លិបភ្នំពេញក្រោន បានរៀបចំឲ្យមានការប្រកួតបាល់ទាត់មួយមានឈ្មោះថា«AEON Youth League 2017»

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំឲ្យមានការប្រកួតបាល់ទាត់មួយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សកម្មភាពយុវជន និងស្ត្រីក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយដែលមានឈ្មោះថា «AEON Youth League 2017» នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះ។ គំរោងនៃការប្រកួតធ្វើឡើងរយៈពេល ៦ ខែ ដែលមានការចូលរួមពីសំណាក់ក្រុមប្រមាណជាជិត ៥០ ក្រុមជាមួយនឹងកីឡាករ-កីឡាការិនីសរុបជាង ៩០០ នាក់ ក្រោមការឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន AEON ដែលរួមមានដូចជា៖…

វិធីលុបផ្តាច់គណនី Gmail ចោលជាអចិន្ត្រៃយ៍

តើលោកអ្នកកំពុងគិតថា ខ្លួនមានគណនី Gmail ឥតបានការ ឬដែលបង្កើតឡើងជាយូរមក ហើយមិនធ្លាប់បើកប្រើ រួចចង់លុបវាចេញពីពិភពអិុនធើណែតជារៀងរហូតមែនឬ? បើដូច្នេះមែន វាមិនជាការលំបាកនោះទេ! គ្រាន់តែធ្វើតាមវីធីដែល Post Tech លើកយកមកបង្ហាញដូចខាងក្រោមប៉ុណ្ណោះ។ មុខពេលលុប ត្រូវប្រាកដជាមុនសិនថា គណនីដែលបម្រុងលុបគ្មានជាប់ពាក់ព័ន្ធទៅនឹងគណនីធនាគារ ហាងអនឡាញ ការងារ ឬគណនីសំខាន់ៗណាមួយនោះទេ ព្រោះវាមិនអាចទាញយកមកវិញបានឡើយ។…

​អាហារូបករណ៍​សម្រាប់​សិក្សា​ថ្នាក់​បណ្ឌិត ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ នៅ​សហភាព​អឺរ៉ុប

សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​អាហារូបករណ៍​សម្រាប់​អ្នក​សិក្សា​ថ្នាក់​បណ្ឌិត ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​អ្នក​ស្រាវជ្រាវ​ចល័ត រយៈពេល​៣​ខែ នៅ​សហភាព​អឺរ៉ុប។ – ដាក់​ពាក្យ​ ​online តាមរយៈ​អាសយដ្ឋាន ៖ nikola.kutin@num.edu.kh ; cc to : laurentmesmann@gmail.com ; samvichet77@yahoo.com – ផុត​កំណត់​ទទួល​ពាក្យ…

អាហារូបករណ៍​សម្រាប់​ថ្នាក់​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា

ក្រសួងអប់រំយុវជន និងកីឡាសូមជំរាបជូន​ដំណឹងដល់ សិស្ស និស្សិតឲ្យបានជ្រាបថា ក្រសួង ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​សម្រាប់​ថ្នាក់​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ក្រោម​កម្មវិធី Indian Council for Agricultural Research (ICAR)។ – សូមដាក់ពាក្យ Online ​ទៅ​កាន់ Email ៖ adgeqricar@gmail.com…

វិធីឆ្លើយតបសារ Gmail រហ័សបំផុត ដោយការបង្កើតទម្រង់សារទុកជាមុន

គ្រប់មជ្ឈដ្ឋានការងារសព្វថ្ងៃ សុទ្ធសឹងមិនអាចជៀសផុតពីការប្រើប្រាស់សារអេឡិចត្រូនិចបានឡើយ សម្រាប់ការឆ្លើយឆ្លងគ្នាជាលក្ខណៈសកលលោក តាមរយៈបណ្តាញអ៊ិនធើណែតលើកុំព្យូទ័រ ឬស្មាតហ្វូន។ បើយោងតាមការស្រង់ស្ថិតិពីក្រុមហ៊ុន Adobe បានបង្ហាញក្នុងឆ្នាំ ២០១៥ ឲ្យឃើញថា បុគ្គលិកធ្វើការនៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលជាង ៦ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីឆែកមើល ឬឆ្លើយតបសារអេឡិចត្រូនិចជាច្រើន បើគិតទៅគឺលើសម៉ោងធ្វើការកន្លះថ្ងៃរបស់ពួកគេទៅទៀត។ សំណាងល្អ ពេលនេះមានវិធីម្យ៉ាងអាចសម្រួលដល់ការផ្ញើសារ ឬឆ្លើយតប…

វិធី Backup ទិន្នន័យលើទូរស័ព្ទដើរដោយប្រព័ន្ធ Android ទុកក្នុង Google Drive

ទិន្នន័យលើទូរស័ព្ទដូចជា Contacts, Call log, Calendar, ឬទិន្នន័យក្នុងកម្មវិធីផ្សេងៗ ជារួមទៅ វាពិតជាមានសារសំខាន់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់រូប។ ដូច្នេះ ចង់មិនចង់ ដើម្បីសុវត្ថិភាពរបស់វា ឬដើម្បីបង្កាពេលទូរស័ព្ទខូច ឬបាត់បង់ដោយប្រការណាមួយនោះ លោកអ្នកគួរតែធ្វើការ Backup វាទុកលើបណ្តាញអីុនធើណែតតាមរយៈ Google Drive។ ម្យ៉ាងទៀត វានឹងផ្តល់ភាពងាយស្រួលដល់លោកអ្នកនៅពេលត្រូវការផ្លាស់ប្តូរទូរស័ព្ទម្តងៗផងដែរ។…

អត្ថប្រយោជន៍ និងរបៀបបញ្ចូលគណនី Google ដាក់ក្នុង iPhone

ការបញ្ចូលគណនី Google ដាក់ក្នុង iPhone ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយរក្សាទិន្នន័យមួយចំនួនដូចជា លេខទំនាក់ទំនង (Contacts) កំណត់ចំណាំ (Notes) ប្រតិទិន (Calendar) សារអេឡេត្រូនិច (Mail) ពីក្នុងទូរស័ព្ទមកទុកនៅក្នុងគណនី Google របស់អ្នក ដើម្បីផ្តល់ភាពងាយស្រួលក្នុងពេលដែលលោកអ្នក ធ្វើការ Restore…