ដំណឹងល្អ! អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអស់សុពលភាពប្រើប្រាស់ អាចមកធ្វើបាន!
កំពង់ចាមៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា៖ សូមជំរាបដល់បងប្អូនជាប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាមទាំងអស់ ដែលមានអាយុចាប់ពី១៥ឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអស់សុពលភាពប្រើប្រាស់ គឺបងប្អូនអាចមកបំពេញបែបបទថត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងពីរកន្លែងគឺ៖ ទី១ នៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ទី២ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកុក (ខាងជើងនាគពីរ ឬ ខាងជើងវេទិការអុំទូក ប្រហែល១០០ម៉ែត្រ)…