សំណាងហើយចេះភ្ជាប់ប្រព័ន្ធGPS កុំអីលោកចោរស៊ីដាច់បាត់!

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខ តាមប្រមាញ់ចាប់ក្រុមជនសង្ស័យដែលជាបក្ខពួកចោរដើរលួចម៉ូតូគេចំនួន៣នាក់ដល់ផ្ទះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់សោ កយកម៉ូតូស៊េរីថ្មីទំនើប១គ្រឿង កាលពីម៉ោង១២ថ្ងៃត្រង់ ទី១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ ឃឹម ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងលើង…

GPS ស្មាតហ្វូន ឆ្នាំ ២០១៨ នឹងអាចចាប់សញ្ញាសុក្រិតដល់ក្នុងរង្វង់ ៥ ម៉ែត្រ ទៅ ៣០ សង់ទីម៉ែត្រ

ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា GPS បំពាក់លើស្មាតហ្វូន ការធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែង គឺមានភាពកាន់តែងាយស្រួល តាមរយៈកម្មវិធីផែនទីដូចជា Google Maps ហើយវាក៏ជួយឱ្យពួកគេលែងវង្វេងផ្លូវផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ខាងមុខ គេនឹងផលិតចេញបន្ទះឈីប GPS សម្រាប់ស្មាត​ហ្វូន​ជំនាន់ថ្មី ដែលនឹងជួយឱ្យប្រព័ន្ធចាប់សញ្ញាពីផ្កាយរណបអាចដៅទីតាំងដែលអ្នកប្រើប្រាស់កំពុងឋិតនៅកាន់តែសុក្រិតខ្លាំងជាងមុន។ បើតាមសេចក្តីការណ៍ពីគេហទំព័រ Android Authority វានឹងអាចក្រិតទីតាំងរបស់ស្មាតហ្វូនក្នុងរង្វង់ចាប់ពី…

ឡើង iOS 11 ហើយ កុំភ្លេចប្រើវិធី ៨ យ៉ាងនេះ! ពិសេស iPhone ចាស់ៗ

ប្រព័ន្ធ iOS 11 ពាំនាំមកជាមួយមុខងារថ្មីៗកាន់តែច្រើន ធៀបនឹងជំនាន់មុនរបស់វា។ ដំណាលគ្នានេះ ទំហំនៃប្រព័ន្ធកម្មវិធីក៏កាន់តែធំផងដែរ ដែលធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួន ជាពិសេសស៊េរីចាស់ៗ អាចនឹងធ្វើការកាន់តែធ្ងន់។ ទោះយ៉ាងណា Apple បានបន្ថែមនូវមុខងារមួយចំនួនដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស ឬគ្រប់គ្រងមុខងារឧបករណ៍របស់ខ្លួនបានកាន់តែទូលំទូលាយ និងសម្បូរបែប។ ក្នុងនោះ ដើម្បីឱ្យម៉ាស៊ីន iPhone ឬ iPad…

ទាំងនេះ គឺជាលក្ខណៈសម្បត្តិ iPhone ស៊េរីថ្មី ទាំង ៣ ម៉ូឌែល ដែលអ្នកចង់ដឹង!

កាលពីយប់មិញនេះ iPhone ស៊េរីថ្មី ៣ ស៊េរី ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញជាផ្លូវការ នៅឯសាល Steve Jobs នាទីស្នាក់ការកណ្តាលថ្មី ក្នុងទីក្រុង Francisco សហរដ្ឋអាមេរិក។ មិនខុសពីរូបរាងដែលត្រូវបានទម្លាយចេញកន្លងមកនោះទេ គឺ iPhone 8 និង…

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់ ដែលឆក់ការបូបពីជនបរទេសកាលពី៣ថ្ងៃមុនបានម្នាក់ទៀតហើយ!

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ដែលជាអ្នកឆក់យកការបូបពីជនបរទេស កាលពី៣ថ្ងៃមុន យកលុយ និងទូរសព្ទដៃ រួមនឹងកាតVISA ABAមួយសន្លឹក សរុបប្រាក់អស់ជិត៦០០ដុល្លារ រួមនិងបក្ខពួកនោះ ឥឡូវត្រូវប៉ូលិសខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបានហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ូលីសនិយាយថា…

សមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួនបក្ខពួកក្រុមជនសង្ស័យ៣នាក់បន្ថែមទៀត ករណីឆក់ការបូបជនបរទេសកាលពីម្សិលមិញ

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីឆក់យកការបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លារ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់បន្ថែមទៀត បន្ទាប់ពីបក្ខពួកក្រុមនេះបានធ្វើសកម្មភាឆក់យកការបូបពីជនជាតិបរទេសបាន ហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១…

ប៊ិះស៊យហើយលោកចោរ! ឆក់កាបូបប៉ះកាបូបមានGPS បានសម្រេចទាំងព្រលឹងចុងសក់!..

ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ ត្រូវចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចយកលុយអស់ជិត៦០០ដុល្លារ ហើយជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនបរទេសដែលជាជនរងគ្រោះនោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សាលែន ជាអ្នកទេសចរណ៍ផងដែរ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់…

ជប៉ុន បាញ់បង្ហោះផ្កាយរណបថ្មី សម្រាប់ប្រតិបត្តិការប្រព័ន្ធ GPS ជាន់ខ្ពស់

តូក្យូ: ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ បានបាញ់បង្ហោះរ៉ូក្កែត H-2A ដោយពាំនាំទៅជាមួយផ្កាយរណបចាប់ទីតាំងភូមិសាស្រ្តមួយ ចូលទៅគន្លងភពផែនដី បន្ទាប់ពីបានពន្យាពេលអស់ ១ សប្តាហ៍។ នេះបើតាមការថ្លែងឱ្យដឹងពីរដ្ឋាភិបាលក្រុងតូក្យូ។ ការបាញ់បង្ហោះផ្កាយរណបបំពាក់ប្រព័ន្ធចាប់ទីតាំង GPS ជាន់ខ្ពស់លើកទីបីរបស់ប្រទេសជប៉ុននេះ គឺជាផ្នែកមួយនៃគ្រោងការរបស់ខ្លួនក្នុងការកសាងជំនាន់មួយនៃប្រព័ន្ធ GPS (Global Positioning System) របស់សហរដ្ឋអាមេរិក…

បារម្ភពីសុវត្ថិភាព iPhone ខ្លួន? ប្រើគន្លឹះទាំងនេះទៅ!

ទូរសព្ទគឺជាវត្ថុដ៏មានតម្លៃដែលលោកអ្នកតែងដាក់ជាប់ខ្លួនជានិច្ច ពេលទៅណាមកណាម្តងៗ។ វាមិនត្រឹមតែជាឧបករណ៍ប្រើសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់រក្សាទុកនៅឯកសារផ្សេងៗផងដែរ ហើយឯកសារមួយចំនួនទៀតសោតដូចជា រូបថត-វីដេអូ កំណត់ចំណាំ លេខទូរសព្ទ ជាដើម។ល។ ប្រហែលជាមានតម្លៃបន្ថែមពីលើតម្លៃរបស់ទូរសព្ទ។ ម្លោះហើយ លោកអ្នកមួយចំនួនប្រាកដជាមានក្តីបារម្ភពីវា ទោះតិចឬច្រើន។ វិធីការពារសុវត្ថិភាពទូរសព្ទ សកម្មភាពចោរឆក់ ឬលួចទូរសព្ទ បាននិងកំពុងបង្កក្តីកង្វល់ធំបំផុតរបស់អ្នកប្រើប្រាស់ iPhone។ ជាការពិតណាស់…

ហេតុផល ៨ យ៉ាង ធ្វើឱ្យ Find My iPhone មិនអាចជួយស្វែងរក iPhone មកវិញបាន!

ជារឿយៗ ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone បានចោទសំណួរខុសៗគ្នាទាក់ទងទៅនឹងប្រសិទ្ធភាពរបស់មុខងារ Find My iPhone ក្នុងការស្វែងរកទូរសព្ទដែលបានបាត់មកវិញ។ ពួកគេច្រើនចោទសួរថា ចុះបើទូរ​សព្ទ​គ្មានអិុនធើណែត ចុះបើទូរសព្ទបិទ តើគេអាចរកទូរសព្ទមកវិញបានដែរឬទេ ជាដើម។ ដើម្បីស្រាយចម្ងល់ទាំងអស់នេះ Post Tech សូមលើកយកនូវហេតុផលសំខាន់ៗចំនួន ៨ ដែលធ្វើឱ្យមុខងារដ៏មានសារសំខាន់មួយនេះ ពុំដំណើរការ…