នគរបាលព្រហ្មទណ្ឌវាយខ្នោះយុវជនករណីឆក់ និងម្នាក់ទៀតរត់គេចខ្លួន

ព្រះសីហនុៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទជនជាតិចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវកាស៊ីណូ ហ្គោលឌិនរ៉ូយ៉ាល់ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។…

Update៖ នរណាទប់ទឹកភ្នែកជាប់ បើម៉ាកៗនេះអី ជីដូនស្លុត ពេលដឹងថា ចៅប្រុសដើរផ្លូវខុស ធ្លាក់ខ្លួនជាចោរទាំងវ័យក្មេងបែបនេះ

ភ្នំពេញៈ បន្ទាប់ពីសមត្ថកិច្ច នាំខ្លួនជនសង្ស័យទៅសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ស្របពេលនោះ ក៏មានស្ត្រីចំណាស់ម្នាក់ ដែលអះអាងថា ជាយាយរបស់ជនសង្ស័យឈ្មោះ មឿន សុវណ្ណផាកភុង បានទៅយំឱបចៅ និងសម្ដែងការហួសចិត្ត ដែលមិននឹកស្មានថា ចៅប្រុសរបស់គាត់រូបនេះ ហ៊ានប្រព្រឹត្តបែបនេះសោះ។ សូមបញ្ជាក់៖ នៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩…

សន្តិសុខណាហ្គាវើល ធ្វើសកម្មឆក់ទូរស័ព្ទ ជាប់ខ្នោះអាវុធហត្ថខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីឆក់ទូរស័ព្ទ ០១ គ្រឿងម៉ាក HUAWEI ពណ៌ទឹកប៉ិច នៅចំណុចមុខសារៈមន្ទីជើងឯង ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សារិន ស្រីលាភ…

ជនសង្ស័យ៤នាក់ត្រូវបានសម្រេចឲ្យឃុំខ្លួននៅ…

កណ្តាលៈ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។ ជនរងគ្រោះ ០១នាក់មានឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់នៅភូមិ…

តន្ត្រីករម្នាក់ត្រូវចោរឆក់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២​និង​១០​នាទីថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​ (​ដើរ​ឆក់​ទូរស័ព្ទ​ដៃ​)​ ត្រង់ចំណុច​មុខ​វត្ត​ឧណ្ណាលោម​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ​ជនសង្ស័យ​​ឈ្មោះ​ កង​ បញ្ញា​…

ជនជាតិចិនជាបុគ្គលិកកាស៊ីណូថាយថិនត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ…

ស្វាយរៀងៈ នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទី១ឈ្មោះ វ៉ង់ ឈូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ថាយថិន មានទីលំនៅស្រុកឈុនឆឹង…

កុំចេះតែហ៊ាន! គាស់ដំបូលតូប ចូលលួចទូរស័ព្ទដៃ ០៨គ្រឿង ចុងក្រោយជាប់ខ្នោះ

ប៉ៃលិនៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីមានការចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវកំណត់មុខសញ្ញា ករណីលួច (គាស់ដំបូលតូបលួចទូរស័ព្ទដៃ) របស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្រ្តីរាជការជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្ន…

សាកថ្មទូរស័ព្ទ OPPO ចោលក្នុងបន្ទប់ សង្ស័យចោរឃើញថតរូបស្អាត ចាប់អារម្មណ៍ លួចយកទៅបាត់…

ភ្នំពេញៈ កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មានករណីលួចយកទូរស័ព្ទដៃមួយគ្រឿង។ ជនសង្ស័យ ឈ្មោះ ណុះ រ៉ូសាលី ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិ ឥស្លាម ទីលំនៅផ្ទះលេខ៤៤៧Fក្រុម៣ ភូមស្វាយប៉ាក មុខរបរ មិនពិតប្រាកដ…

លួចទូរស័ព្ទចេញពីផ្ទះសំណាក់ទេពតារាម្ចាស់តាមចាប់បាននៅផ្ទះសំណាក់បេសថានី

កណ្តាលៈ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និងង១២នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ចំណុចផ្ទះសំណាក់ទេពតារា ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះសុខ សុខ: ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មេផ្ទះ ទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះប៉ែន…

គេចទៅណាក៏មិនរួចដែរ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបងៈ លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្ក្រាបករណីអំពើលួច (យកកាបូប) ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ។ ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩…