ប្រើ iPhone ថតរូបឲ្យកាន់តែស្អាត តាមវិធីទាំងនេះ
iPhone ត្រូវបានគេសរសើរមិនដាច់ពីមាត់ទៅលើគុណភាពកាមេរ៉ាថា វាពិតជាអាចថតផ្តិតយករូបភាពបានយ៉ាងច្បាស់ល្អតាមបែបធម្មជាតិ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ យើងឃើញមានមុខងារពិសេសៗ និងមានប្រយោជន៍ជាច្រើននៅលើកម្មវិធីថតរូប Camera ដែលមានស្រាប់នៅក្នុង iPhone ដែលពេញនិយមមួយនេះ។ មុខងារទាំងនោះហើយ ដែលត្រូវប្រើប្រាស់ដើម្បីថតរូបឲ្យបានកាន់តែច្បាស់ និងមានភាពទាក់ទាញ។ ហេតុដូចនេះប្រិយមិត្តគួរយល់ដឹងអំពីការប្រើប្រាស់វា ឲ្យបានគ្រប់ជ្រង់ជ្រោយ តាមការបង្ហាញជូនខាងក្រោម៖ ១ – ការថតផ្ចង់លើវត្ថុណាមួយ…