ស្ព័ត Galaxy Note 8 ថ្មីពីរ រំលេចអាវុធខ្លាំង ៣ មុនប្រកាសចេញផ្លូវការសប្តាហ៍នេះ!

ខណៈនៅសល់តែពីរបីថ្ងៃទៀតប៉ុណ្ណោះ ស្មាតហ្វូនអេក្រង់ធំស៊េរីឆ្នាំ ២០១៧ មានប៊ិកចុចបញ្ជា នឹងប្រកាសចេញជាផ្លូវការនៅទីក្រុងញូវយ៉ក ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូស្ព័តពាណិជ្ជកម្មបែបពញ្ញាក់អារម្មណ៍ពីរ ដែលចង់បង្អួតពីអាវុធដ៏មានសក្តានុភាពចំនួនបីរបស់វា។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ 9to5mac បើទោះជាក្នុងវីដេអូនោះ ពុំមានសរសេរប្រាប់អ្វីឱ្យពិតប្រាកដក៏ដោយ ក៏គេអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា ក្រុមហ៊ុនចង់បង្ហាញពីលក្ខណៈសម្បត្តិសំខាន់ចំនួនបីរបស់ Galaxy Note 8 ដែលត្រូវបានប្រភពផ្សេងៗរាយការណ៍ និងទម្លាយឱ្យដឹងកន្លងមកនោះដែរ។…

លេចធ្លាយគ្រឿងក្នុង iPhone 8 បំពាក់ជើងកាមេរ៉ាភ្លោះបញ្ឈរ

កាន់តែជឿទុកចិត្តថែមមួយកម្រិតទៀតហើយ ជាមួយព័ត៌មានចចាមអារ៉ាមដែលថា iPhone 8 នឹងបំពាក់កាមេរ៉ាក្រោយភ្លោះរៀងបញ្ឈរនោះ គឺបន្ទាប់ពីរូបភាពថ្មីមួយត្រូវបានទម្លាយឱ្យឃើញពីតួម៉ាស៊ីនខាងក្នុងរបស់ទូរសព្ទមួយ ដែលគេអះអាងថាជារបស់ទូរសព្ទដៃលំដាប់កំពូលនៃក្រុមហ៊ុន Apple ប្រចាំឆ្នាំ ២០១៧ នេះ។ យោងតាមរូបភាពមួយសន្លឹកនោះ ដែលបានបែកធ្លាយកាលពីម្សិលមិញស្តែងឱ្យឃើញពីជើងកាមេរ៉ាផ្នែកខាងក្នុងម៉ាស៊ីនដល់ទៅមួយគូ បំពាក់នៅជ្រុងខាងលើផ្នែកខាងស្តាំ ដូចជាកាមេរ៉ារបស់ iPhone 7 Plus អីចឹងដែរ ប៉ុន្តែ…

ច្បាស់ហើយ កាមេរ៉ា Note 8 មានសមត្ថភាពយឹតរូប ៣ តង់ លូយកប់បែបនេះ!

ឥឡូវនេះ ចំពោះសមត្ថភាពកាមេរ៉ាទូរសព្ទដៃប្រភេទអេក្រង់ធំ​ មានប៊ិកចុចបញ្ជា Galaxy Note 8 ដែលត្រៀមប្រកាសចេញឆាប់ៗខាងមុខ មានលក្ខណៈពិសេសអស្ចារ្យយ៉ាងណានោះ។ ការហ៊ានអះអាងបែបនេះ គឺបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្ហាញតម្រុយយ៉ាងច្បាស់អំពីបច្ចេកវិទ្យា Zoom 3X ដែលគេជឿថា នឹងបំពាក់នៅកាមេរ៉ាភ្លោះក្រោយរបស់ Note 8 នៅលើគេហទំព័រផ្លូវការជាភាសាកូរ៉េរបស់ខ្លួន​ ដោយមានភ្ជាប់មកជាមួយបច្ចេកវិទ្យាវ័យឆ្លាត។…

iOS 10.3.3 មានបន្ថែមមុខងារសម្ងាត់ធំមួយដែលអ្នកប្រើ iPhone គួរតែ Update

លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ប្រហែលជាមិនធ្លាប់ដឹងទេថា ទូរសព្ទដៃដែលខ្លួនកំពុងកាន់មានបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយ ដែលក្រុមហ៊ុន Apple បានព្យាយាមដោះស្រាយជាយូរមកហើយ។ បញ្ហាមួយនោះគឺ ប្រព័ន្ធ iOS 10 បានបន្សល់ទុកនៅចន្លោះប្រហោងមួយដែលអាចអនុញ្ញាតឱ្យពួក Hacker ឬចោរព័ត៌មានវិទ្យា ចូលទៅគ្រប់គ្រងបញ្ជាបានទាំងស្រុកលើទូរសព្ទ iPhone តាមប្រព័ន្ធ WiFi។ ពួកវាអាចប្រើនូវវិធីមួយដែលមានឈ្មោះថា Broadpwn…

មុខនេះសមនឹងចោរមែន! ចាប់បានសំបុកក្រុមចោរកាប់ប្លន់ប្រដាប់ដោយស៊ាំម៉ូរ៉ៃយ៉ាងសកម្ម២នាក់

មុខនេះសមនឹងចោរមែន! ចាប់បានសំបុកក្រុមចោរកាប់ប្លន់ប្រដាប់ដោយស៊ាំម៉ូរ៉ៃយ៉ាងសកម្ម២នាក់ ព្រះសីហនុៈ ជនសង្ស័យជាចោរប្លន់ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីទទួលបានពាក្យបណ្តឹងពីសង្សារមួយគូ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ…

ធ្លាយលក្ខណៈសម្បត្តិ Google Pixel 2 ទ្រង់ទ្រាយធំ ល្មមឱ្យ Apple ញាក់សាច់!

ប្រិយមិត្តប្រហែលជានៅចាំបានហើយថា ស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនអិុនធើណែតយក្ស Google ដែលជាមេប្រព័ន្ធ Android គឺត្រកូល Pixel ដំបូងបង្អស់ បានធ្វើឱ្យរំជើបរំជួលពិភពស្មាតហ្វូនម្តងរួមមកហើយក្នុងឆ្នាំ ២០១៦​ ដោយសារតែសមត្ថភាព Hardware និង Software ពិសេសកាមេរ៉ាវាតែម្តង ដែលអាចផ្តិតយកនូវវីដេអូគុណភាពកម្រិតខ្ពស់ ច្បាស់ជាង iPhone 7 Plus។…

វីដេអូ iPhone 8 ថ្មី រំលេចច្បាស់តាំងពីក្បាលដល់ចុងជើង

វីដេអូ iPhone 8 ថ្មីមួយដែលមានរយៈពេលជាង ៣ នាទី ត្រូវបានម្ចាស់គណនី YouTube ឈ្មោះ Tiger Mobiles ដាក់បង្ហាញឡើង និងត្រូវបានគេហទំព័រ Tom’s Guide យកមកចុះផ្សាយបន្តនៅថ្ងៃនេះ។ តាមរយៈវីដេអូនោះ គេអាចមើលឃើញយ៉ាងច្បាស់ពីរចនាបទរបស់ទូរសព្ទដែលពិភពលោកកំពុងទន្ទឹងរងចាំ នូវគ្រប់ជ្រុង តាំងពីគែមជុំវិញ…

OnePlus 5 បំពាក់កាមេរ៉ាភ្លោះ មើលចង់ច្រឡំ iPhone 7 Plus ប្រកាសថ្ងៃចេញហើយ

OnePlus ត្រូវបានផ្ដល់រហ័សនាមដោយគេហទំព័រ CNET ដ៏ល្បីល្បាញមួយថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនមានគុណភាពល្អ រីឯតម្លៃទាបជាងគេ។ ហើយនៅថ្ងៃនេះ OnePlus បានកំណត់ការប្រកាសចេញស្មាតហ្វូន OnePlus 5 ស៊េរីថ្មី នៅថ្ងៃទី ២០ ខែមិថុនា នេះដោយយោងតាមសារព័ត៌មាន The Verge។ OnePlus 5…

ប្រើ iPhone 7 Plus ថតរូបព្រាលផ្ទៃខាងក្រោយឲ្យមានគុណភាព

អ្នកណាមិនដឹងថា កាមេរ៉ា iPhone 7 Plus អាចថតផលិតចេញនូវរូបភាពបានយ៉ាងច្បាស់ រួមជាមួយផ្ទៃខាងក្រោយមានសភាពព្រាល ដូចទៅនឹងកាមេរ៉ាអាជីពមួយដែរ បើសិនជាអ្នកមានជំនាញថតរូបបានល្អស្រាប់កាន់តែប្រសើរ ហើយនេះក៏គួរតែអគុណទៅដល់កាមេរ៉ាភ្លោះ និងមុខងារថតរូប Portrait Mode ដែលបានបំពាក់នៅលើវាស្រាប់ផងដែរ។ ចំណែកឯប្រិយមិត្តណាដែលពុំទាន់ដឹងច្បាស់អំពីបច្ចេកទេសថតរូប តាមមុខងារ Portrait Mode នៅលើ iPhone 7…

ប្រាប់ថាខ្លាំងជាង iPhone 7 Plus និងមានតម្លៃត្រឹមតែ ៣២៩ ដុល្លារជឿអត់?

ASUS Zenfone 3 Zoom ដែលទើបបានប្រកាសចេញនៅឯពិព័រណ៌ផលិតផលបច្ចេកវិជ្ជា CES មិនទាន់បានយូរប៉ុន្មានផង គឺថាឥឡូវនេះឃើញមានដាក់លក់ក្នុងសហរដ្ឋអាមេរិកហើយ។ វាគឺជាស្មាតហ្វូនកំពូលប្រចាំក្រុមហ៊ុន ASUS ហើយបើមើលមួយភ្លែតទៅលើរចនាបថផ្នែកខាងក្រៅរបស់វា គឺស្ទើតែស្រដៀងគ្នាទៅនឹង iPhone 7 Plus ទៅហើយ តែទោះជាយ៉ាងណា លក្ខណៈពិសេសខាងក្នុងវិញ គឺមានភាពខុសពីគ្នាទាំងស្រុង។ ដូចដែលយើងបានដឹងថា…