ក្រោយផ្សះផ្សារ ម៉ី ហ្សិនយ៉ា ត្រូវមន្ត្រីក្រសួងផែនការធ្វើឲ្យរំភើប និងឲ្យកាដូយ៉ាងពិសេស!

តារាសម្ដែងអ្នកនាង ម៉ី ហ្សិនយ៉ា ក្រោយពីបានត្រូវរ៉ូវជាមួយស្វាមីជាមន្ត្រីក្រសួងផែនការជាថ្មី គេកត់សម្គាល់ថាជីវិតឯកជនរបស់តារាស្រីរូបនេះ កាន់តែមានសុភមង្គលជាងមុន។ ក្រៅពីបើកហាងសាឡនឲ្យមួយអស់ដើមចង់ ម៉ឺនដុល្លារធ្វើឲ្យអ្នកនាងបានក្លាយជាថៅកែស្រីផ្ដាច់មុខ បន្ថែមពីលើមុខរបរទទួលបុកគ្រឹះសំណង់ជាលក្ខណៈគ្រួសារ ស្វាមីរបស់អ្នកនាងក៏ចំណាយលុយធ្វើខួបឲ្យអ្នកនាងយ៉ាងកាលីបក្នុងហាងមួយកន្លែងនៅម្ដុំភ្នំពេញថ្មីកាលពីយប់ថ្ងៃទី២៨ កក្កដា អមដោយប្រគល់កាដូឲ្យយ៉ាងពិសេសដែលធ្វើឲ្យតារាស្រីរូបនេះស្ដាប់ហើយរំជួលចិត្តដល់ថ្នាក់បង្ហូរទឹកភ្នែក។ គ្មានអ្នកណាមិនរំភើបជំនួសម្ចាស់ខួបនោះទេ ក្នុងពេលដែលយប់ថ្ងៃធ្វើខួបកំណើតរបស់អ្នកនាងម៉ី ហ្សិនយ៉ា គេឃើញស្វាមីរបស់នាងកាន់នំមកជូនពរអ្នកនាង និងបានប្រកាសនៅចំពោះមុខមិត្តភក្តិជាភ្ញៀវកិត្តិយសចូលរួមនូវកាដូធំបំផុតដែលអ្នកនាងប្រកាសថានោះជាកាដូមានន័យក្នុងជីវិតដែលអ្នកនាងបានទទួលនៅក្នុងឆ្នាំនេះ។ អ្នកនាងត្រូវបានស្វាមីប្រកាសថា នឹងផ្ដល់ឲ្យអ្នកនាងមានសុភមង្គលអស់មួយជីវិត និងឈប់ឲ្យបង្ហូរទឹកភ្នែកដូចមុន…

លក់មុខម៉ែឪណាស់នាង! ឈ្លោះគ្នាតាមFacebook នាំមិត្តភក្តិមករករឿងគេរួចដេញតាមធាក់ម៉ូតូគេទៀត ផ្អើលអស់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ សម័យអិនធឺណេតនេះយុវតីឈាមរាវសាហាវៗណាស់ គ្រាន់តែទំនាស់ដឺដងគ្នា តាមហ្វេសប៊ុកសោះ នាំបក្ខពួកមករករឿងដល់មុខសាលាតែម្តង និងធ្វើសកម្មភាពធាក់ម៉ូតូឲ្យដួលរងរបួសស្រាល បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានស្មានតែគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ផ្លូវបេតុង ភូមិគោកឃ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ -ភាគីទី១ មាន៣នាក់ ទី១ឈ្មោះ…

គ្រាន់តែរឿងកឹបសំបុត្រម៉ូតូសោះ! ភ្ញៀវផ្ទុះហិង្សាវាយមេការភោជនីយដ្ឋាននិងKTVរាត្រីសេកុង២ រួចរត់ចោលម៉ូតូ!!

ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីវាយតប់គ្នាជមួយមេកា រឿងកឹបសំបុត្រម៉ូតូ ហើយរត់គេចខ្លួន ទុកម៉ូតូនៅក្នុងភោជនីយដ្ឋាននិងKTV រាត្រីសេកុង២ បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ…

ឈួន ពន្លឺ Surprise ខួបកំណើត ឲ្យអ្នកចង់ឲ្យលោកជាប់គុក

ក្នុងពិធីខួបកំណើត តារាចម្រៀង និង ជាអ្នករបាំ សោភា ទេពី ក្រៅចាប់អារម្មណ៍រឿងនាងទទួលបានរថយន្តតម្លៃ៤ម៉ឺនដុល្លារពីបុរសផ្កាយ២ជាឪពុក នាងក៏ត្រូវគេចាប់អារម្មណ៍ផងដែរក្រោយពេលអតីតគូជម្លោះរបស់នាងគឺ លោក ឈួន ពន្លឺ កាន់នំខួបមកពញាក់អារម្មណ៍ដល់KTV។ អ្នកខ្លះថែមទាំងប៉ាន់ស្មានថាអ្នកទាំង២ក្រោយពេលផ្សះផ្សាយអាចនឹងល្អលើសពីមិត្តភាពនោះផង។ ក្នុងពេលលោក ឈួន ពន្លឺ ផ្ទុះរឿងបែកបាក់ជាមួយសង្សារ គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងកញ្ញា សោភា ទេពី…

អីយ៉ា! សោភា ទេពី លោកផ្កាយ២ឲ្យ Tundra ៤ម៉ឺនដុល្លារថ្ងៃខួបកំណើត

កាលពីយប់ថ្ងៃ៨ ខែកក្កដា តារាចម្រៀង និងជាអ្នករបាំបុរាណកញ្ញា សោភា ទេពី បានប្រារព្ធពិធីខួបកំណើតគម្រប់ខួប១៥ឆ្នាំរបស់ខ្លួនយ៉ាងកាលីពនៅ«សប្បាយKTV»ស្ថិតនៅក្បែររង្វង់មូលផ្សារដើមថ្កូវ។ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញាត្រូវបានមនុស្សពិសេសទិញរថយន្ត Tundra 2010 តម្លៃ៤ម៉ឺនដុល្លារនោះផង។ សោភា ទេពី បានបង្ហាញអារម្មណ៍រំភើប យ៉ាងខ្លាំងក្នុងពេលពិធីខួបកំណើតរបស់នាង ត្រូវបានទទួលកិត្តិយសចូលរួម ដោយតារាល្បីៗជាច្រើនរូប ដោយមានទាំងតារា២រូបធ្វើនំខួបឲ្យជាពិសេសនោះផង។ នាងបានប្រកាសមិនឲ្យភ្ញៀវចូលរួមចងដៃនោះទេ បើទោះជាពិធីនោះត្រូវគេឃើញរៀបចំឡើងកាលីបអស់ប្រាក់មិនតិច។…

ចូល KTVយីហោវិចិត្រថ្មី ដាក់ជ្រុលខ្វះលុយឲ្យគេដាក់បញ្ចាំម៉ូតូពេលទៅលស់វិញ ថៅកែខារ៉ាអូខេប្រាប់ថាលក់បាត់ហើយ!

ភ្នំពេញៈ បុរសម្នាក់កើតទុកមិនសុខចិត្ត បន្ទាប់ពីចូលច្រៀងខារ៉ាអូខេ ខ្វះលុយ១១១ដុល្លារ សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ខ្លួនឲ្យទៅថៅកែហាង អស់រយៈពេល១៣ថ្ងៃក្រោយ ពេលទៅលស់យកម៉ូតូខ្លួនវិញ ត្រូវបានថៅកែហាង យកម៉ូតូរបស់ខ្លួនទៅលក់ចោលបាត់ បង្កឲ្យឆោឡោ ប្តឹងប៉ូលិសចុះទៅអន្តរាគមន៍។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅហាង វិចិត្រ ថ្មី KTV…

First News : ម៉ូតូបុកកម្មការនី២នាក់របួសធ្ងន់ មុខKTVឌីយ៉ាម៉ង់ នៅត្រពាំងថ្លឹង ផ្លូវវេងស្រេង

ភ្នំពេញ: ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកកម្មការនីរោងចក្រ២នាក់រងរបួសធ្ងន់ ទល់មុខKTVឌីយ៉ាម៉ង នៅតាមបណ្តោយផ្លូវ វេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្រាប់ព័ត៌មានលំអិត Post News នឹងផ្សាយជូនបន្តទៀត ៕

ផ្ទុះហិង្សាដាក់គ្នា អ្នកចាញ់ដាច់ស្លឹកត្រចៀកម្ខាងចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍

ភ្នំពេញៈ នារីបម្រើខារ៉ាអូខេម្នាក់ រងរបួសដាច់ស្លឹកត្រចៀកម្ខាង ខណៈដែលទាស់សំដី ជាមួយអ្នកធ្វើការជាមួយគ្នា បានផ្ទុះហិង្សាមួយប្រាវបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងតែផឹកស៊ី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ ភេសជ្ជៈ តន្ត្រីKTV តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ…

ថៃ នរ:វិទូ ប្រឈមជាប់គុក ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

នេះមិនមែនជាលើកទី១នោះទេ ដែលមានព័ត៌មានថាអតីតតារាសម្ដែងលោកថៃ នរៈវិទូ ដែលជាកូនប្រុសបង្កើតរបស់លោកថៃ នរៈសត្យា មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ត្រូវប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន។យ៉ាងណាមិញ ករណីដែលបានប្រទះឃើញលើកនេះ គឺអតីតហ្រ្វេស៊ីរូបនេះនឹងប្រឈមជាប់ពន្ធធនាគារ។ យោងតាមព័ត៌មានចុះផ្សាយពីការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយ លោក ប៉ង់ ចាន់សុយុទ្ធារា នៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមករា មុននេះមានការចុះបង្ក្រាបកន្លែងលក់ និងចាយចាយគ្រឿងញៀនមួយកន្លែង ដោយក្នុងនោះចាប់បានលោក…

បុគ្គលិកធនាគារអេស៊ីលីដា បើករថយន្តទៅបុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់ផ្លោងបាក់កស្លាប់!.

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តធន់ត្រា មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យផ្លោងអ្នកបើកម៉ូតូដួលបាក់កស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣ មុខហាងតន្ត្រីបុប្ផាជាយក្រុង KTV ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុ…