ផឹកស្រវឹង បែកគំនិតលួចរថយន្តម្តាយ បើកដើរលេងពន្លះក្បាលនាគពុះចែកទ្រូវផ្លូវ!

​ភ្នំពេញៈ យុវជនម្នាក់ផឹកស្រារហូតដល់ស្រវឹង បែរជាបែកគំនិតលួចរថយន្តរបស់ម្តាយយកទៅបើកដើរលេង បណ្តាលឲ្យរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១ផ្ទាំង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូជាតិលេខ៤ ទល់មុខKTVហុងកុង ស្ថិតភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RX៤០០ ពណ៌ស…

ខារ៉ាអូខេធម្មជាតិ1KTV ត្រូវជនសង្ស័យចូលវាយនិងបាញ់៣គ្រាប់ ផ្អើលសមត្ថកិច្ច!

ភ្នំពេញៈ ហាង ខេរ៉ាអូខេ យីហោ ធម្មជាតិ1KTV ត្រូវបានក្រុមប្រដាប់អាវុធចូលវាយនឹង បាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសបុគ្គលិកហាងម្នាក់ នឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងយីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប…

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងខារ៉ាអូខេ រតនៈសោភ័ណ្ឌ

​ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្ម ហាងខារ៉ាអូខេមួយកន្លែង យីហោ រតនៈសោភ័ណ្ឌKTV កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ដេញចាប់ម៉ូយ…

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាង ផ្កាយមាស១KTV ទៀតហើយ!

​ភ្នំពេញៈ ហាងខារ៉ាអូខេមួយកន្លែង យីហោ ផ្កាយមាស១KTVដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជារៀងរហូត បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ពោលនៅបន្តភាព អន្តិសុខ គ្មានសណ្តាប់ធ្នាប់ ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ។ កិច្ចប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១…

អាជ្ញាធរខណ្ឌ ចុះបិទផ្អាកអាជីវកម្មហាង ឌឹខលល័រ KTV ដែលមិនគោរពតាមកិច្ចសន្យា

ភ្នំពេញៈ ហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ ឌឹខលល័រ KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លងមក…

អុញនោះ! ផឹកស៊ីក្នុងហាង ហ្គោលឌិនសោន KTV គ្នា៣នាក់សោះ ដល់ពេលគិតលុយផឹកអស់៦កេស សាច់ក្លែម១២ចាន មានតែបញ្ចាំម៉ូតូទុកសិន!!!

ភ្នំពេញៈ រឿងហួសចិត្ត កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរស៣នាក់បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅហាង ហ្គោលឌិនសោន KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានគ្នា៣នាក់ ចេញវិក័យប័ត្រ អស់ស្រា៦កេស ម្ហូប១២មុខ វាជារឿងមួយមិនគួរឲ្យជឿនិងហួសចិត្តនឹកស្មានមិនដល់។ រហូតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ…

សិស្សសាលា៣នាក់ត្រូវគេដេញកាប់ បង្ខំចិត្តលោតទឹក ខ្លះលង់ស្លាប់ ខ្លះរបួស

កំពតៈ យុវជន៣នាក់ រួមនិងសិស្សសាលាផងនោះ បានត្រូវក្រុមក្មេងស្ទាវមួយក្រុមយកដាវនិងកាំបិតដេញកាប់ ដូចក្នុងភាពយន្ត បណ្តាលឲ្យពួកគេបង្ខំចិត្តលោតទឹកដើម្បីសង្គ្រោះជីវិត ទីបំផុតលង់ស្លាប់ម្នាក់។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ តុលានេះ នៅត្រង់ចំណុចស្ពានកំពង់បាយ មាត់ព្រែកកំពត។ ក្រោយពីការលោតចូលទឹករបស់ពួកគេទាំង៣នាក់ យុវជន២នាក់បានហែលរួចខ្លួន ដោយឡែកម្នាក់ទៀតលិចបាត់ស្រមោល។ យុវជនរងគ្រោះ ដែលគេចពីផ្លែដាវនិងកាំបិត ហើយបែរជាមកលង់ទឹកស្លាប់នេះ…

គណៈបញ្ជាការឯកភាពប្រចាំខណ្ឌពោធិ៍សែនជ័យ ចុះបិទទ្វារបណ្ដោះអាសន្នKTVចំនួន៥កន្លែង បន្ទាប់ពីបង្កជម្លោះពេលយប់

ភ្នំពេញៈ ទីតាំងហាងខារ៉ាអូខេចំនួន៥ទីតាំងដែលនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចម្រុះខណ្ឌ ធ្វើការបិទទ្វារផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបង្កភាពអសន្តិសុខដេញវៃគ្នាយ៉ាងអនាធិបតេយ្យ ព្រោះតែដណ្តើមម៉ូយគ្នាកាលពីយប់រួចមក។ ទីតាំងទាំង៥កន្លែងដែលត្រូវកម្លាំងចម្រុះចុះផ្អាកអាជីវកម្មនោះមានយីហោ ទី១-សែនអាល័យII KRV ទី២-វិចិត្រថ្មីKTV ទី៣-ស្រីលំដាប់KTV(កូនយាយជី) ទី៤-រស្មីម៉ៃដា…

រចនា ដួង បកស្រាយរឿងបោកលុយម៉ឺនដុល្លារ ពីស្រ្តីនៅអូស្ត្រាលី !

ក្រោយការបង្ហោះរបស់ស្រ្តីរស់នៅប្រទេសអូស្រ្តាលីឈ្មោះ រស្មី ជុំវិញការលើកឡើងថាលោក រចនា ដួង ហៅបារាំង បោកប្រាស់លុយកាក់អស់ប្រមាណ៥ម៉ឺនដុល្លារអូស្រ្តាលី(ប្រហាក់ប្រហែលនឹងជាង៤ម៉ឺនដុល្លារអាមេរិក) ផលិតករភាពយន្តល្បីឈ្មោះរូបនេះបានចេញមុខបញ្ជាក់ថា លោកមិនបានបោកប្រាស់ ដូចអ្វីដែលបានបង្ហោះឡើងឡើយ។ យ៉ាងណាមិញ លោកបានទទួលស្គាល់ថាខ្លួនពិតជាបានស្គាល់ស្រ្តីម្នាក់នោះ និងសារភាពថាមានការពាក់ព័ន្ធលុយកាក់ខ្លះៗ ប៉ុន្តែមិនមែនជាការបោកប្រាស់ និងរហូតដល់ចំនួនដែលបានបំភ្លើសទេ។ លោក រចនា ដួង ដែលត្រូវគេស្គាល់ភាគច្រើនតាមរយៈការសម្ដែងជាតួអង្គប៉ូលិសក្នុងបទ «ពុកខ្ញុំប៉ូលិសចរាចរណ៍»និយាយថា…

សំណាងណាស់! បុរសម្នាក់ត្រូវចោរលួចម៉ូតូជិត២ខែពេលម្ចាស់ម៉ូតូមកជួបសង្សារ ក៏ប្រទះឃើញម៉ូតូនៅក្នុងភោជនីយដ្ឋាន និងKTVត្រជាក់ចិត្តថ្មី

កណ្តាលៈ យុវជនម្នាក់ពិតជាសំណាងណាស់ ខណៈដែលជិះម៉ូតូមកជួបស្រីស្នេហ៍របស់ខ្លួន ក៏ប្រទះឃើញបុរស២នាក់ជិះម៉ូតូខ្លួន ចូលផឹកស៊ីនៅភោជនីយដ្ឋាន និងKTVត្រជាក់ចិត្ត ដែលបាត់ដោយសារចោរលួចនៅមុខបន្ទប់ជួល ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការសាកសួរ និងយកម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលកំពង់សំណាញ់។ ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាន និងKTVត្រជាក់ចិត្តថ្មី ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឲ្យដឹងថា…