ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ១០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ត្រង់ចំណុចមុខបន្ទប់ជួលលេខ ៤ ផ្លូវបេតុង ស្ថិតភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ស៊ុ…

ជនជាតិ​ចិន​ចាប់ជំរិត​រួច​ បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​ ទម្លាក់​ចេញពី​រថយន្ត​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

ព្រះ​សីហ​នុៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់​ជនសង្ស័យ​២​នាក់​ ជា​ជនជាតិ​ចិន​ប្រុស​ស្រី​ និង​ជនសង្ស័យ​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​រង្វង់​មូល​តោ​២​ ស្ថិត​នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​…

សិស្សសាលាម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទ ត្រង់ចំណុចផ្លូវ ១៩៨២កែង២៦៥ផ្លូវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង១០នាទី។ ជនសង្ស័យឈ្មោះ គឹម…

មន្ត្រីប៉ូលិស ពាក់ស័ក្ដិ ៥ ម្នាក់ ចូលចតរថយន្តនៅខារ៉ាអូខេ KTVJ ក៏ជ្រុលបុកសន្តិសុខយាម បណ្ដាលឲ្យរបួសបាក់ជើង

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយលេខ ៤៨៨ ក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តមួយគ្រឿង បើកបរដោយមន្ត្រីប៉ូលិសម្នាក់ ពាក់ស័ក្ដិ ៥ មិនដឹងថា បម្រើការក្នុងអង្គភាពណា…

ផ្អើលយប់មិញ! ភ្លៀវប្រុសស្រី៦នាក់ ចូលច្រៀងខារ៉ាអូខេ ដេអិន ដោយខឹងនារីបុគ្គលិក មិនមកអង្គុយកំដរជិតខ្លួន វាយមួយដៃបណ្ដាលឲ្យរបួសយ៉ាងដំណំ

ភ្នំពេញៈ យុវជនប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានមកផឹកស៊ីក្នុងហាង KTVដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរទេ ស្រាប់តែទាស់សម្ដីគ្នា ក៏បានប្រើហិង្សាវាយទៅលើនារីរូបនោះ។ ភ្លាមនោះ ធ្វើឲ្យនារីខាងលើខឹង ក៏យកកែវស្រាគប់ទៅភ្ញៀវ ឃើញសភាពដូចច្នោះ ភ្ញៀវទាំងព្រម បានព្រួតគ្នាវាយទៅលើនារីរូបនោះវិញ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២…

បុគ្គលិកកាស៊ីណូក្រោន បង្កហិង្សាលើនារីខារ៉ាអូខេ «ផ្ការីកក្នុងសួនជាយដែន» រឿងខាងស្រីមិនសុខចិត្ត ស៊ីនំអត់ឲ្យលុយ

ស្វាយរៀងៈ កាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១៥ផ្ទះសំណាក់ «បាវិតឋានសួគ៍» ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបង្កហិង្សាលើនារី បម្រើការងារនៅ KTV ក្នុងរឿង «ស៊ីនំអត់ឲ្យលុយ»។ ជនសង្ស័យឈ្មោះ ហ៊ាង រ៉ា…

Update៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» ឃាត់ខ្លួនមនុស្ស១៥០នាក់​ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»។ ក្នុងប្រតិបត្តិការដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត…

ចូលច្រៀង KTV ពេលចេញមកវិញ បានបាត់ទូរស័ព្ទដៃ ក៏ទៅដាល់នារីម្នាក់ឲ្យរងរបួសធ្ងន់

ភ្នំពេញៈ បុរសបីនាក់ បានជិះកង់បីមក KTV ច្រៀងខារ៉ាអូខេ ហើយបានបាត់ទូរស័ព្ទមួយគ្រឿង រួចក៏រករឿងទៅលើនារី ក្នុងហាងនោះ រហូតឈានដល់វាយនារីម្នាក់មួយដៃសន្លប់ស្ដូក ហើយរត់ចេញមកខាងក្រៅ ត្រូវបានបុគ្គលិកបម្រើការកន្លែងនោះ ដេញកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសឈាមស្រោចពេញខ្លួន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤…

ឡង់គ្រីស័ស៊េរីទំនើប បើកដោយជនជាតិចិន ប៉ះគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន YONG SHENG បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ២៧១ ត្រង់ចំណុច មុខKTVឌីយ៉ាម៉ង់ នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានករណីជនជាតិចិន បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរងការខូចខាត។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ បើករថយន្តទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ…

សាហាវណាស់!!! លោកព្រះ លុចស៊ីស NX200t ស៊េរីទំនើបុកម៉ូតូឌ្រីមសង់ប៉ើងដូចសំឡី បណ្ដាលរបួសធ្ងន់ប្រុសស្រី២នាក់

ភ្នំពេញៈ រថយន្តលុចស៊ីសសើទំនើបមួយគ្រឿង បើកបោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២ កែងនិងផ្លូវ៥៥ចំណុចX2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេឃើញ…