វិរៈបុរសរបស់Man UTD លោកRooney ទិះតៀនកីឡាករនៅក្នុងអតីតក្លឹបខ្លួនឯង

បរទេស៖ វិរៈបុរសរបស់ក្លឹប Man UTD គឺលោក Wayne Rooney នៅសប្តាហ៍នេះបានធ្វើការទិះតៀនយ៉ាងខ្លាំងចំពោះទំរង់លេងរបស់ក្លឹបចាស់របស់លោកដែលជាពិសេសគឺនៅក្នុងការប្រកួតបរាជ័យចុងក្រោយនេះប៉ះនឹងក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០។ បច្ចុប្បន្នមានឈ្មោះជាគ្រូបង្វឹកឆ្នើមរបស់ក្លឹប Derby County លោក Rooney បាននិយាយថាវាមិនមែនជារឿងដែលងាយស្រួលនោះទេក្នុងការទស្សនាការប្រកួតចុងក្រោយនេះនៅក្នុងទឹកដី Old Trafford ផងនោះហើយលោកបានដាក់ក្តីបារម្ភថាកីឡាករជាច្រើនដែលមិនមានបំណងចង់រត់ក្នុងការប្រកួតសោះ។ លោកបន្តថានេះគឺជាសកម្មភាពដែលមិនអាចទទួលយកបាននោះទេព្រមទាំងបានរិះគន់បន្ថែមទៀតយ៉ាងខ្លាំងៗទៅលើក្រុមកីឡាកររបស់លោក…

គ្រូបង្វឹកបិសាចក្រហមលោក Solskjaer សល់ឱកាសប៉ុន្មានប្រកួតទៀតដើម្បីរក្សាតំណែង

បរទេស៖ ក្រោយការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុមភ្ញៀវ Liverpool ក្នុងទឹកដីខ្លួនឯងកាលពីយប់ថ្ងៃចុងសប្តាហ៍រួចមកតំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ដោយលោក Ole Solskjare ហាក់ដូចជាមិនមានភាពស្ថិតស្ថេរទៀតឡើយ។ The Mirro បានចេញផ្សាយនៅថ្ងៃនេះថាតំណែងរបស់បុរសជនជាតិនវេសរូបនេះនឹងអាចជួបបញ្ហាប្រសិនបើការដឹកនាំរបស់គាត់ក្នុងការប្រកួត៣ទៀតខាងមុខនេះនឹងមិនទទួលបានលទ្ធផលគាប់ប្រសើរទេនោះនិងក៏ជាពេលវេលាចុងក្រោយរបស់គាត់ផងដែរ។ បញ្ចប់រដូវកាលមុនត្រឹមលេខ២បានធ្វើឲ្យឱកាសរបស់លោក Solskjare មានកាន់តែច្រើនសម្រាប់ស្ថេរភាពជាគ្រូបង្វឹកប៉ុន្តែក្រោយការចំណាយដ៏ច្រើនកាលពីរដូវក្តៅកន្លងមកទំរង់លេងរបស់ក្រុមហាក់មិនល្អប្រសើរឡើយហើយសំពាធក៏កាន់តែមានខ្លាំងចំពោះរូបគាត់ផងដែរ។ គួរឲ្យដឹងដែរថាគិតចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះលោក Solskjare ត្រូវតែមានកិច្ចការងារដ៏ធំចំនួន៣ប្រកួតទៀតដូចជាការប្រកួតប៉ះនឹង Spurs…

Barcelona នៅតែចិញ្ចឹមចិត្តចង់បានលោក Jurgen Klopp ទោះកុងត្រាគាត់នៅសល់ ៣ឆ្នាំទៀតក្តី

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាលោក Jurgen Klopp ដែលបច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpool រហូតទៅដល់ឆ្នាំ២០២៤នោះនឹងនោតែមានឈ្មោះជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona ដដែលទោះបីជាយ៉ាងណាក្តី។ មកដល់សប្តាហ៍នេះនៅតែមានព័ត៌មានចចាមអារ៉ាមដដែលថាលោក Jurgen Klopp នឹងក្លាយទៅជាគ្រូបង្វឹកសម្រាប់ជំនួសតំណែងរបស់លោក Ronald Koeman ក្នុងពេលដែលក្លឹប Barcelona កំពុងប្រឈមមុខទៅនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុនៅឡើយនោះ។…

ផ្ទុះយុទ្ធនាការបណ្តេញចេញលោក Ole ពីសំណាក់អ្នកគាំទ្រ ក្រោយបរាជ័យយ៉ាងអាម៉ាសយប់មិញ

បរទេស៖ បរាជ័យដ៏ធ្ងន់ធ្ងរនៅក្នុងទឹកដី Old Trafford កាលពីយប់មិញនេះបានធ្វើឲ្យបិសាចក្រហម Man UTD ទទួលបាននូវកំណត់ត្រាដ៏អាក្រក់មួយមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយមកនេះ។ លទ្ធផលដល់ទៅ៥ទល់នឹង០បានធ្វើឲ្យអ្នកគាំទ្រមានការអាក់អន់ចិត្តខ្លាំងលើសលប់ហើយជាពិសេសគ្រាប់បាល់៥គ្រាប់របស់ Liverpool បានកើតឡើងប្រើពេលត្រឹមតែ៥០នាទីប៉ុណ្ណោះនៃការប្រកួតខណៈដែល Paul Pogba ត្រូវបានបណ្តេញចេញដោយសារកាតក្រហមទៀតផង។ អ្នកគាំទ្ររបស់ Man UTD មួយចំនួនធំបានធ្វើការចាកចេញពីកីឡាដ្ឋាន Old Trafford…

Sterling ទំនងជាអាចវិលត្រឡប់ទៅ Liverpool វិញ

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងលេងឲ្យ Man City កីឡាករ Raheem Sterling ត្រូវបានគេជឿជាក់ថាកំពុងបង្ហាញវត្តមានមានចំនួនកំណត់នៅឡើយជាមួយនឹងទឹកដី Etihad។ The Goal និង Fichajes បានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool ក្រោយស្ទាបស្ទង់បាននូវស្ថានភាព ពេលនេះកំពុងរៀបចំផែនការក្នុងការសុំចរចាជាមួយនឹង Man…

Salah ចេញមកអះអាងថាបញ្ចប់អាជីពជាមួយនឹង Liverpool

បរទេស៖ ទីបំផុតកំពូលកីឡាករខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mo Salah បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗហើយថាគាត់បានដាក់ផែនការរួចរាល់ក្នុងការបញ្ចប់អាជីពជាមួយនឹងក្លឹបតែម្តងក្នុងពេលដែលព័ត៌មានចេញផ្សាយជាច្រើនបាននិយាយថាគាត់នឹងចាកចេញពី Anfield។ កីឡាករខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបរូបនេះបានបង្ហាញទំរង់លេងដ៏ល្អឥតខ្ជោះក្រោមការដឹកនាំរបស់លោក Jurgen Klopp ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Roma ដោយបានលើកពានរង្វាន់ជាច្រើនបូករួមទាំង Premier League និង Champions League ផងដែរ។…

Klopp៖ Liverpool ចាំបាច់តម្រូវចិត្ត Salahឲ្យបានដើម្បីបន្តកុងត្រាថ្មី

បរទេស៖ លោក Jurgen Klopp ត្រូវបានគេដឹងថាកំពុងដាក់សំពាធទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយដើម្បីអាចធ្វើយ៉ាងណាសម្រេចឲ្យបាននូវកុងត្រាថ្មីជាមួយនឹងកំពូលកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ។ កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេដឹងដែរថាកំពុងផ្អាកដំណើរការនៃការចរចាដើម្បីបន្តកុងត្រាថ្មីខណៈដែលមានព័ត៌មានចចាមអារ៉ាមថាកំពុងមានក្លឹបយក្សនិងមហាសេដ្ឋីមួយចំនួនកំពុងទាក់ទងរូបគាត់ដើម្បីឲ្យចាកចេញពីទឹកដី Anfield។ ប៉ុន្តែដោយសារឃើញស្ថានភាពយឺតយ៉ាវបែបនេះគ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp បានចាប់ផ្តើមធ្វើការស្នើសុំឲ្យក្លឹបចាំបាច់ត្រូវតែធ្វើយ៉ាងណាក្នុងការកំណត់ឲ្យបានអនាគតរបស់ Salah ជាមួយនឹងក្លឹបបន្ថែមទៀតនាពេលខាងមុខ៕

Daniel Davies វ័យទើបតែ ១៦ឆ្នាំនឹងក្លាយជាយុវជនឆ្នើមចុងក្រោយត្រូវចូលរួមជាមួយនឹង Chelsea

បរទេស៖ The Goal បានចេញផ្សាយនៅថ្ងៃនេះបានសរសេរថាយុវជនឆ្នើមរបស់ក្លឹប Wrexham នឹងក្លាយទៅជាយុវជនឆ្នើមម្នាក់ចុងក្រោយដែលនឹងអាចមានឱកាសក្នុងការបង្ហាញខ្លួននៅទិលានហ្វឹកហាត់ Cobham របស់តោខៀវ Chelsea ក្រោយពេលដែលក្លឹបនេះបានដាក់ផែនការនាំយកកីឡាករខ្សែការពារស្លាបឆ្វេងមួយរូបទៀតមករួមក្លឹបនោះ។ ក្លឹបតោខៀវ Chelsea បានចុះកិច្ចព្រមព្រៀងដើម្បីសាកល្បងកីឡាករវ័យក្មេងអាយុទើបតែ១៦ឆ្នាំ Daniel Davies ពីក្លឹប Wrexham ក្នុងរយៈពេល១សប្តាហ៍មុនពេលដែលអាចបន្តកុងត្រាប្រហែលជា៦ខែទៀតនាពេលខាងមុខ។ កន្លងមកកីឡាកររូបនេះក៏ធ្លាប់បានធ្វើការស្នើសុំសាកល្បងសមត្ថភាពជាមួយនឹងក្លឹបជាច្រើនទៀតក្នុងពេលវេលាស្រដៀងគ្នានេះដែរដូចជាក្លឹបហង្សក្រហម Liverpool,…

Sterling បង្ហើបប្រាប់ថាពិតជាចង់ចាកចេញពីអង់គ្លេស

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅសប្តាហ៍នេះបានធ្វើការសារភាពថាគាត់ពិតជាបានបើកទ្វាចិត្តដើម្បីធ្វើការចាកចេញពីក្លឹប Man City ពិតមែនហើយបញ្ជាក់ថាចង់លេងនៅក្រៅទឹកដីអង់គ្លេសថែមទៀតផង។ អស់រយៈពេល៦ឆ្នាំចុងក្រោយនេះ Sterling បានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញជាមួយនឹងក្លឹបយក្សអង់គ្លេសមួយនេះគិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួនប្រមាណជា៥០លានផោនកាលពីរដូវក្តៅឆ្នាំ២០១៥។ សមទ្ធិផលសំខាន់របស់កីឡាករដែលបានជួយក្លឹបនិងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ដូចជាការលើកពានអង់គ្លេសPremier League ដល់ទៅ៣ដងប៉ុន្តែបែរជាបានធ្លាក់ចេញពីបញ្ជី១១នាក់ដំបូងរបស់ក្លឹបទៅវិញក្នុងប៉ុន្មានខែចុងក្រោយនេះ។

Raphinha ក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha កំពុងបានក្លាយទៅជាកីឡាករគោលដៅដ៏អទិភាពម្នាក់ទៀតសម្រាប់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខនេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងាររបស់កីឡាករលោក Deco ។ Raphinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Leeds United នឹងមានតម្លៃខ្លួនប្រមាណជា១៧លានផោនរូបនេះបានផ្ទេរមកចូលរួមក្លឹបអង់គ្លេសនេះកាលពីខែតុលាឆ្នាំ២០២០ពីក្លឹបបារាំងRennes ហើយបានកំពុងតែកសាងទំរង់លេងដ៏អស្ចារ្យមួយឲ្យ Leeds និងគ្រូបង្វឹកលោក Marcelo Biesla។ Raphinha រូបនេះកំពុងមានភ្នាកងារឆ្នើមម្នាក់ដែលជាអតីតតារាឆ្នើមរបស់ក្លឹប…