Barcelona, Liverpool ប្រជែងជាមួយនឹង Bayern Munich ដើម្បីដណ្តើមខ្សែប្រយុទ្ធវ័យក្មេង Adeyemi

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្រៅតែពីក្លឹប Bayern Munich ហើយនោះក៏នៅមានក្លឹបផ្សេងៗទៀតនៅអ៊ឺរ៉ុបដូចជានៅលីគកំពូលអេស្បាញនិងអង់គ្លេសជាដើមសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធវ័យក្មេង Adeyemi ដែលកំពុងលេងឲ្យ RB Salzburg។ កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាកំពុងមានតម្លៃខ្លួនប្រមាណជា២០លានអ៊ឺរ៉ូហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ជាគោលដៅរបស់ក្លឹបយក្សដូចជាអ្នកមានបុណ្យ Barcelona និងក្លឹបហង្សក្រហម Liverpool នៅអង់គ្លេសនោះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅតែមានក្តីសង្ឃឹមថានឹងអាចប្រជែងឈ្នះក្លឹកបផ្សេងទៀតដើម្បី…

Liverpool ជួបបញ្ហាក្រោយ Salah ទាមទារប្រាក់ឈ្នូលថ្មីដល់ទៅ ៥០ម៉ឺនផោន

បរទេស៖ តារាឆ្នើមរបស់អេហ្ស៊ីប Mo Salah មកដល់ពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅអ៊ឺរ៉ុបបួករួមទាំង Real Madrid និង Barcelona ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជាមិនមានបំណងចង់ចាកចេញពីក្លឹប ហង្សក្រហម Liverpool ឡើយហើយក៏កំពុងធ្វើការព្យាយាមចរចាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយដែរ។ The Goal បានចេញផ្សាយថា Salah ក្នុងពេលដែលកំពុងចរចានេះបានធ្វើការទាមទារពីក្លឹបជាប្រាក់កម្រៃថ្មីរហូតទៅដល់៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ដែលវាមានទំហំច្រើនខ្លាំងមែនទែនជាងអ្វីដែលក្លឹបធ្លាប់បានផ្តល់កន្លងមក៕

ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានត្រឹមមួយពិន្ទុស្មើរគ្នាប៉ុណ្ណោះ

ក្រុមតោខៀវ Chelsea ប្រកួតទល់នឹងក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍។ ដោយអ្នករកគ្រាប់ដំបូង គឺកីឡាករ Kai Havertz ធ្វើអោយ ក្រុមតោខៀវ នាំមុខ ។ ក្រុមតោខៀវ Chelsea សល់គ្នាត្រឹមតែ ១០ នាក់បានបង្ហាញការការពារបានយ៉ាងល្អខណៈដែលលិទ្ធផលបានបានត្រឹមស្មើ…

ផ្លូវការ៖ Liverpool ព្រមលក់កីឡាករ Shaqiri ទៅឲ្យ Lyon តម្លៃ ១៣លានដុល្លារ

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool ទីបំផុតគឺបានអនុញ្ញាតិឲ្យបើកទ្វាឲ្យកីឡាករស្វីស Shaqiri ដើម្បីចាកចេញហើយបន្ទាប់កិច្ចព្រមព្រងមួយត្រូវបានធ្វើឡើងជាមួយនឹងក្លឹបនៅបារាំង។ ប្រភពដដែលបានអះអាងទៀតថា Liverpool បានព្រមព្រៀងក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា១៣លានដុល្លារទៅឲ្យក្លឹបនៅលីគកំពូលបារាំង Lyon។ នៅថ្ងៃចន្ទនេះកីឡាករវ័យ២៩ឆ្នាំ Shaqiri នឹងត្រូវធ្វើតេស្តសុខភាពមុនការប្រកាសត្រូវបានធ្វើឡើងជាផ្លូវការដោយក្នងនោះកីឡាករនឹងអាចមានវត្តមាននៅក្នុងប្រទេសបារាំងនេះរយៈពេលកុងត្រា៤ឆ្នាំ៕

Davies អាចចាកចេញពី Liverpool ទៅ Sheffield ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ កីឡាករវ័យ២៦ឆ្នាំលេងក្នុងតំណែងការពារ Davies ទីបំផុតគឺអាចធ្វើការចាកចេញពីក្លឹបហង្សក្រហម Liverpool បានហើយទោះបីក្នុងលក្ចខណ្ឌខ្ចីជើងជាមួយនឹងក្លឹបនៅពាន Championship រយៈពេល១ឆ្នាំក្តី។ The Goal ហ៊ានអះអាងថា Ben Davies ត្រូវបានក្លឹប Sheffield United និង Liverpool ឈានទៅដល់ការព្រមព្រៀងគ្នាដើម្បីឲ្យគាត់អាចចាកចេញពីផ្លូវការហើយនឹងត្រូវធ្វើការប្រកាសយ៉ាងហោចណាស់នៅដើមសប្តាហ៍នេះផងដែរ។ Davies…

Klopp មានជំនឿចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹង Henderson

  បរទេស៖ ប្រធានក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Henderson ដែលនៅសេសសល់កុងត្រារយៈពេល២ឆ្នាំទៀតនោះត្រូវបានគេជឿជាក់កំពុងស្ថិតនៅនៅក្នុងការចរចាគ្នាជាមួយនឹងក្លឹបដើម្បីអាចបន្តកុងត្រាថ្មី។ នៅសប្តាហ៍នេះលោកគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីអនាគតរបស់ Henderson ជាមួយនឹងក្លឹបដែលជឿជាក់ថាមានភាពល្អប្រសើរជាវិជ្ជមានខណៈដែលកុងត្រាថ្មីសម្រាប់ Alexander-Arnold, Fabinho ព្រមទាំង Van Dijk គឺត្រូវបានធ្វើឡើងរួចរាល់ទៅហើយនោះ។ ចំពោះបញ្ហាកុងត្រារបស់…

ត្រៀមបើករដូវកាលទៅហើយ Robertson ជាប់ឈ្មោះក្នុងបញ្ជីរបួសសាជាថ្មី

  បរទេស៖ កីឡាករអន្តរជាតិស្កុតឡែន Andrew Robertson នៅក្នុងពាក់កណ្តាលនៃការប្រកួតមិត្តភាពកាលពីយប់មិញប៉ះជាមួយនឹងក្រុម Athletic Club ត្រូវបានគេមើលឃើញថាបានទទួលរងរបួសសាជាថ្មីទៀតហើយ។ ដំណឹងនេះមានន័យថាវានឹងក្លាយទៅជាឱកាសសម្រាប់កីឡាករ Kostas Tsimikas ក្នុងការបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ Liverpool សម្រាប់ការប្រកួតចាប់ផ្តើមរដូវកាលថ្មីខាងមុខនេះ២០២១-២០២២ជាមិនខាន។ សំណាងហាក់ដូចជាមិនសូវល្អសោះសម្រាប់លោក Jurgen Klopp ព្រោះថាកាលពីរដូវកាលមុនក៏ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងដែលដោយកីឡាករខ្សែការពារឈុតធំៗសំខាន់ៗបានទទួលរងរបួសនៅពាក់កណ្តាលនៃរដូវកាលដែលធ្វើឲ្យក្រុមបានទទួលរងបរាជ័យក្នុងការប្រកួតជាបន្តបន្ទាប់និងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបានទៀតផង៕  

Liverpool និង Fabinho សម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំ

  បរទេស៖ កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំ Fabinho បានក្លាយទៅជាកីឡាករបណ្តូលចិត្តរបស់ក្លឹបហង្សក្រហម Liverpool ផងទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងប៉ុន្មានរដូវកាលចុងក្រោយនេះគិតចាប់តាំងតែពីបាន ផ្ទេរមកពីក្លឹប Monaco កាលពី៣ឆ្នាំមុន។ តារាឆ្នើមរូបនេះទីបំផុតត្រូវបាន The Goal ចេញផ្សាយហើយថានឹងសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយនឹងទឹកដី Anfield បន្ទាប់ពីបានចរចាគ្នាមួយរយៈកន្លងមក ដែលនេះបានក្លាយទៅជាដំណឹងដ៏រីករាយមួយសម្រាប់ក្លឹបទាំងមូល។ ក្នុងនាមជាកីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំនិងមានគុណភាពម្នាក់ Fabinho ក៏បានដើរតួនាទីជាប្រធានក្រុមផងដែរម្តងម្កាលដើម្បីជួយសម្រួលដល់កិច្ចការងាររបស់គ្រូបង្វឹកលោក…

Arnold ព្រមបន្តកុងត្រាថ្មីជាមួយនឹង Liverpool រហូតដល់ឆ្នាំ២០២៥

  បរទេស៖ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារកណ្តាលរបស់អង់គ្លេស Alexander-Arnold ត្រូវបានគេជឿជាក់ថានឹងអាចបន្តអាជីពរបស់ខ្លួនរយពេលវែងបន្ថែមទៀតជាមួយនឹងក្លឹបតាំងតែពីតូចរបស់ខ្លួនរហូតទៅដល់ឆ្នាំ២០២៥។ កីឡាករ Trent Alexander-Arnold នៅក្នុងសប្តាហ៍នេះបានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការក្នុងការបន្តកុងត្រារយៈពេលវែងជាមួយនឹង Liverpoolទោះបីជាកន្លងមកតែងតែមានព័ត៌មានខ្លះអំពីការចាកចេញពីទីនេះក្តី។ Arnold វ័យ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប១៧៩ដងហើយឲ្យ Liverpool បន្ទាប់ពីបានជ្រើសចេញពីឈុតថ្នាលយុវជននាពេលកន្លងមកនិងអាចបង្ហាញខ្លួនដំបូងកាលពីក្នុងប្រកួតពានរង្វាន់ Carabao Cup ប៉ះជាមួយនឹង Spurs…

Virgil Van Dijk អាចវិលចូលរួមការប្រកួតវិញហើយក្រោយវះកាត់ក្បាលជង្គង់

  បរទេស៖ កីឡាករខ្សែការពាររឹងម៉ាំ Virgil Van Dijk ត្រូវបានគេជឿជាក់ថាទំនងជាអាចត្រឡប់មកចូលរួមការប្រកួតឲ្យក្រុមវិញហើយបន្ទាប់ពីបានព្យាបាលរបួសក្បាលជង្គង់ក្នុងរយៈពេលដ៏យូរមកហើយនោះ។ លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានបញ្ជាក់ថាកីឡាកររូបនេះនឹងអាចមានឈ្មោះនៅក្នុងបញ្ជីកីឡាករដែលនឹងត្រូវចូលរួមការប្រកួតមិត្តភាពប៉ះនឹងក្រុមអាល្លឺម៉ង់ Hertha Berlin នាពេលខាងមុខនេះ។ គួរឲ្យដឹងដែរថា Van Dijk មិនបានបង្ហាញវត្តមានលេងឲ្យក្រុមឡើយចាប់តាំងតែពីបានទទួលរងនូវការវះកាត់ក្បាលជង្គង់កាលពីខែតុលាឆ្នាំទៅមកហើយកីឡាករវ័យ៣០ឆ្នាំរូបនេះក៏បានអវត្តមានស្ទើរតែការប្រកួតសំខាន់កាលពីរដូវកាលកន្លងមកផងដែរ៕