Sturridge ទទួលបាន ឱកាសវិលមកអាជីពបាល់ទាត់វិញជាមួយនឹងក្លឹបអេស្បាញ Mallorca

  កីឡាករខ្សែប្រយុទ្ធលេងឲ្យជម្រើសជាតិបានមួយគ្រា Danile Sturridge នៅសប្តាហ៍នេះត្រូវបានគេដឹងថាត្រូវបានក្លឹបដែលទើបនឹងឡើងមកលីគកំពូលអេស្បាញ Mallorca ផ្តល់ឱកាសក្នុងការធ្វើការងារជាមួយគ្នាហើយ។   កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានក្លឹបនៅតួកគីផ្តាច់កុងត្រាតាំងតែពីខែមិនាឆ្នាំ២០២០មកម្ល៉េះហើយមកដល់ពេលនេះមានរយៈពេល១៥ខែហើយដែលគាត់គ្មានឈ្មោះជាកីឡាកររបស់ក្លឹបណាមួយឡើយ។   អតីតកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool រូបនេះត្រូវបានគេជឿជាក់ថាទទួលបានឱកាសវិលត្រឡប់ចូលលេងបាល់អាជីពឡើងវិញជាមួយនឹងក្លឹបទើបឡើងពីលីគក្រោមរបស់ La Liga គឺក្លឹប Mallorca ក្រោយពេលដែលកីឡាករបានបង្ហោះរូបថតជាច្រើនរបស់គាតនៅក្នុងទីលានហ្វឹកហាត់របស់ក្លឹបនេះរួចមក៕  

AT Madrid ទិញបាន De Paul រួចរាល់និងកំពុងបើកទ្វាឲ្យ Saul Niguez ចាកចេញ

  បរទេស៖ The Daily Mail នៅថ្ងៃនេះបានសរសេរថាក្រោយការចុះកុងត្រាជាផ្លូវការជាមួយនឹងកីឡាករ Rodrigo De Paul រួចមកក្លឹបអេស្បាញ AT Madrid នឹងអាចបើកទ្វាផ្សេងដើម្បីអនុញ្ញាតិឲ្យ កីឡាករ Saul Niguez អាចចាកចេញបានហើយតាមការចង់បានរបស់កីឡាករផង។ De Paul ចុះកុងត្រាជាកីឡាករចំណូលថ្មីជាផ្លូវការនឹងក្លាយទៅជាផ្លូវត្រួសត្រាយដល់ក្លឹប…

Elliott បន្តកុងត្រាថ្មី៥ឆ្នាំទៀតជាមួយ Liverpool

  The Goal នៅសប្តាហ៍នេះបានធ្វើការអះអាងថាកីឡាករខ្សែបម្រើវ័យក្មេងដែលកំពុងបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករខ្ចីជើងជាមួយនឹងក្លឹប Blackburn កាលពីរដូវកាលមុន Harvey Elliott នោះកំពុងបានត្រៀមខ្លួនរួចរាល់ហើយបន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹប Liverpool។ ប្រភពដដែលបានឲ្យដឹងថាកីឡាករ Elliott រូបនេះបានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំរួចហើយជាមួយនឹងក្លឹប Liverpool ដោយរំពឹងទុកថានឹងអាចមើលឃើញឱកាសក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ជាមួយនឹងក្លឹបនាពេលខាងមុខ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Fulham កាលពីឆ្នាំ២០១៩មកកីឡាកររូបនេះបានបង្ហាញខ្លួនតែ៩ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jurgen Klopp…

ខ្សែបម្រើ Liverpool, Georginio Wijnaldum បាន​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint Germain ផ្លូវការ​ហើយ

ខ្សែបម្រើ Liverpool, Georginio Wijnaldum បាន​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint Germain ផ្លូវការ​ហើយ​មិនមែន Barcelona ឡើយ​ជាមួយ​នឹង​កិច្ចសន្យា​ ៣​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស​។ ​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ​មិន​មាន​ការចរចា​បន្ត​កិច្ច​សន្យា​នៅ​ជាមួយ Liverpool ឡើយ ស្រប​ពេល​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Barcelona ជាច្រើន​ខែ​។​ ​​ការផ្ទេរ​នេះ​ដែរ​ត្រូវ​បាន​គេ​ដឹង​ថា…

ក្លិប​បាល់ទាត់​ទាំង ៦ របស់​អង់គ្លេស​បាន​យល់ព្រម​ទទួលពិន័យ​ ពី​ការចូលរួម​បង្កើតពាន European Super League

ក្លិប​បាល់ទាត់​ទាំង ៦ របស់​អង់គ្លេស​បាន​យល់ព្រម​ទទួលពិន័យ​ ពី​ការចូលរួម​បង្កើតពាន European Super League កាលពី​ខែមេសា​។ ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​មាន​សេចក្តីប្រកាស​មួយ​ថា ​ក្លឹប​កំពូលៗ​ចំនួន ១២ របស់​អឺរ៉ុប​បាន​យល់ព្រម​ផ្តាច់​ខ្លួន​ចេញពី UEFA និង​បង្កើត​លី​គ​ថ្មី​ដែល​មាន​ឈ្មោះថា European Super League។ ក្រុម Manchester…

Philippe Coutinho នឹងវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ

  កីឡាករខ្សែបម្រើ Philippe Coutinho វ័យ ២៨ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះបន្ទាប់ពីបានបាត់បង់ការពេញចិត្តអំឡុងពេលមានបញ្ហារបួសនៅឯក្លិប Barcelona ។ ក្លិបយក្សអេស្បាញដែលបានទិញកីឡាករប្រេស៊ីលពី Liverpool កាលពីឆ្នាំ ២០១៨ ដែលមានតម្លៃខ្លួន ១៤៥ លានផោនដែលជាកីឡាករថ្លៃជាងគេទី ៣…

ខ្សែ​ការពារ​ស្លាប​ខាងស្ដាំ​ជំរើសជាតិ​អង់គ្លេស Trent Alexander-Arnold នឹង​ត្រូវ​អវត្តមាន​ពី Euro ២០២០

​ខ្សែ​ការពារ​ស្លាប​ខាងស្ដាំ​ជំរើសជាតិ​អង់គ្លេស Trent Alexander-Arnold នឹង​ត្រូវ​អវត្តមាន​ពី Euro ២០២០ ហើយក្រោយ​ទទួលរង​របួស​ភ្លៅ​ អំឡុង​ការប្រកួត​មិត្តភាព​កាលពី​យប់​ថ្ងៃ​ពុធ​។ ​ក្រុម​របស់​លោក Gareth Southgate បាន​យកឈ្នះ​អូទ្រីស ១-០ ដោយ​គ្រាប់​បាល់​របស់ Bukayo Saka តែ​ខ្សែ​ការពារ Liverpool, Arnold បាន​ទទួល​រង​របួស​នៅ​ពេល​ជិត​ចប់​ការប្រកួត​ទៅ​ហើយ​។…

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Fernando Torres ​នឹង​វិល​ពី​ចូលនិវត្តន៍​មកលេង​បាល់ទាត់​វិញ​

បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Fernando Torres ត្រូវ​បាន​សារព័ត៌​មាន Dario AS ចុះផ្សាយ​ថា ​នឹង​វិល​ពី​ចូលនិវត្តន៍​មកលេង​បាល់ទាត់​វិញ​ ទោះ​ឈាន​ដល់​វ័យ ៣៧​ឆ្នាំ​ក៏ដោយ​។ ​អតីត​ខ្សែប្រយុទ្ធ Liverpool រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ​ពី​គំរោង​វិល​មក​លេង​បាល់ទាត់​វិញ តែ​លំអិត​យ៉ាងណា​គេ​នឹង​បកស្រាយ​នៅ​ពេល​ក្រោយ​។ ​Fernando Torres បាន​ប្រកាស​ចូលនិវត្តន៍ ​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​កាលពី​ឆ្នាំ…

កីឡាករ Wijnaldum របស់ក្លឹប Liverpool បានព្រមព្រៀងពាក្យសម្ដីគ្នាជាមួយ Barcelona រួចមកហើយ

  ខ្សែបម្រើហុល្លង់កីឡាករ Gini Wijnaldum នឹងចែកផ្លូវគ្នាជាមួយក្លឹប Liverpool នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពេលដែលកីឡាកររូបនេះផុតកុងត្រានៅហង្សក្រហម។ នៅបណ្ដាញសង្គមរបស់ខ្លួន Wijnaldum បានបង្ហោះលាអ្នកគាំទ្រ Liverpool ក្រោយពីប្រកួតសប្ដាហ៍ ៣៨នៅ Premier League។ អនាគតរបស់កីឡាកររូបនេះ ក្រោយពីចប់កុងត្រានៅ Liverpool នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយ។…

​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប បាន​ចាប់ផ្ដើម​បើក​សំណុំ​រឿង​ដើម្បី​រក​វិធានការ​លើ​ក្លិប​ទាំង​បី ដែល​មិនទាន់​ដក​ខ្លួន​ពី​ពាន​ក្រៅ​ក្រប​ខណ្ឌ European Super League​

​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចាប់ផ្ដើម​បើក​សំណុំ​រឿង​ដើម្បី​រក​វិធានការ​លើ​ក្លិប​ទាំង​បី Barcelona, Real Madrid និង Juventus ដែល​មិនទាន់​ដក​ខ្លួន​ពី​ពាន​ក្រៅ​ក្រប​ខណ្ឌ European Super League​។ ​​ក្រុម​ចំណោម ១២​ក្លិប​នៃ​បាន​រួមគ្នា​បង្កើត​ពាន European Super League មានតែ​ក្លិប​យក្ស ​៣នេះ​ទេ​ដែល​មិនទាន់​ដក​ខ្លួន ក្រៅពីនោះ​សុទ្ធតែ​បាន​ដក​ខ្លួន​ភ្លាមៗ​…