Gary Neville ថា Zlatan និង Rashford ជាដៃគូប្រយុទ្ធល្អបំផុតសម្រាប់ Man Utd

Gary Neville គ្រូជំនួសជម្រើសជាតិអង់គ្លេស បានបង្ហាញចំណាប់អារម្មណ៍ថាខ្សែប្រយុទ្ធZlatan Ibrahimovic និង Marcus Rashford គឺជាដៃគូល្អបំផុតសម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះ។ ក្រោយពីចាប់ដៃគូគ្នាបំបាក់ក្រុម Leicester City ៤-១ កាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យមានមតិជាច្រើនគិតថាក្រុមបិសាចក្រហមបានរកឃើញចំណុចពិសេសរបស់ខ្លួននៅតំបន់ប្រយុទ្ធហើយ។ Zlatan ត្បិតតែមានវ័យចាស់មែន ប៉ុន្តែបច្ចេកទេសគេល្អ បូករួមជាមួយ Rashford…

Sergio Ramos ​ជា​អ្នក​សម្រូល​ការ​ប៉ះ​ទង្គិច​គ្នា​រវាង Ronaldo ​និង Zidane

កាសែតនៅអេស្ប៉ាញបានដាក់ចំណង់ជើងធំៗថា ខ្សែការពារ Sergio Ramos គឺជាបុគ្គលនៅកណ្ដាលសម្រាប់ការសម្រុះសម្រួលគ្នារវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងអ្នកចាត់ការ Zinedine Zidane ក្រោយពីមានការអន់ចិត្តគ្នាបន្តិចបន្ដួច។ រំលឹកដល់រឿងចាស់ Ronaldo មិនសប្បាយចិត្តទេ ពេលអ្នកចាត់ការ Zidane ប្ដូរខ្លួនចេញត្រឹមនាទី៧២ ហើយក្រោយមកត្រូវក្រុមLas Palmas តាមស្មើ២-២…

Zlatan ​គំរាម​វាយ​បំបាក់​ជើង​ភ្នាក់ងារ​របស់ Pogba ​ប្រសិន​បើ​មិន​មក Man Utd

រឿងចម្លែកមួយបានកើតឡើង ដោយខ្សែប្រយុទ្ធ Zlatan Ibrahimovic ធ្លាប់បានគំរាមវាយបំបាក់ជើងរបស់លោក Mino Raiola ភ្នាក់ងាររបស់ Paul Pogba ប្រសិនបើរដូវកាលដោះដូរកីឡាករកន្លងទៅមិនព្រមឱ្យកីឡាកររូបនេះមកលេងនៅ Manchester United ទេនោះ។ Zlatan ជាកីឡាករគ្មានតម្លៃខ្លួននោះទេ ពេលផ្លាស់មកលេងនៅ Man Utd ប៉ុន្តែវត្តមានរបស់គេ…

ISIS ​ហាម​សកម្មជន​​ខ្លួន​ពាក់​អាវ​កីឡា​ ៣​ក្លឹប ​បើ​មិន​ស្ដាប់​វាយ​៨០​ខ្សែ​តី

រដ្ឋឥស្លាម ISIS នៅប្រទេសអ៊ីរ៉ាក់ បានចេញសេចក្ដីបម្រាមមួយហាមសកម្មជនរបស់ខ្លួនពាក់កីឡារបស់ក្លឹប Manchester United , Real Madrid និង Barcelona ឬអាវកីឡាក្លឹបផ្សេងទៀតដែលធ្វើឡើងដោយក្រុមហ៊ុន Nike និង Adidas ។ ចំពោះមម្រាមនេះដែរ ប្រសិនបើពួកគេបានឃើញសកម្មជនណាម្នាក់ហ៊ានពាក់នោះ នឹងត្រូវពិន័យវាយ៨០ខ្សែតី។ ការដាក់បម្រាមនេះធ្វើឡើង…

កីឡាករ Barca ម្នាក់ថាកាល Van Gaal នៅដឹកនាំក្រុមដូចរស់នៅក្នុងឋាននរក

Christophe Dugarry អតីតកីឡាករឆ្នើមម្នាក់បានរំលឹកដល់កាល Louis van Gaal ដឹកនាំក្រុម Barcelona អំឡុងឆ្នាំ១៩៩៧-២០០០ ថាគ្រានោះរូបគេដូចរស់នៅឋាននរកអីចឹង គ្មានសេរីភាពអ្វីនោះទេ។ Van Gaal បានចំណាយពេល៣ឆ្នាំដឹកនាំក្រុម Barca ឱ្យឈ្នះពានរង្វាន់ La Liga បាន២ដង មុនពេលត្រលប់ទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់។…

Jose Mourinho បន្ទោស Luke Shaw ថាជាអ្នកធ្វើឱ្យចាញ់ Watford

ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើងរបស់ Watford ៣-១ ក្នុងការប្រកួតកាលពីយប់មិញនេះ ខណៈដែលនេះជាការចាញ់៣ប្រកួតជាប់គ្នាហើយសម្រាប់ Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ យ៉ាងណាមិញ ការបរាជ័យនេះគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ខាងលើមិនបន្ទោសខ្លួនឯងនោះទេ ដោយគិតថាលោកបានរៀបក្បួនត្រូវហើយ ប៉ុន្តែកីឡាករទេដែលមិនធ្វើតាម ហើយបណ្ដាលឱ្យមានលទ្ធផលអាក្រក់បែបនេះ។ អតីតអ្នកចាត់ការដែលត្រូវក្លឹប Chelsea ដេញចោលរូបនេះ បាននិយាយដូច្នេះថា៖“គ្រាប់បាល់ទី២របស់គេ…

Jose Mourinho ថាវាជារឿងចម្លែកហើយ បើក្លឹបនៅអង់គ្លេសឈ្នះ Champions League

លោក Jose Mourinho អ្នកចាត់ការក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមនៅអង់គ្លេសគ្មានឱកាសឈ្នះពានរង្វាន់ UEFA Champions League បានទេ ហើយប្រសិនបើឈ្នះមែននោះគឺវាជារឿងចម្លែកហើយ។ Mourinho ធ្លាប់ដឹកនាំក្លឹបមិនសូវខ្លាំង FC Porto លើកពាន Champions League កាលអំឡុងឆ្នាំ២០០៣កន្លងទៅ…

Pogba ថា Man Utd មិនចាញ់ Man City ទេ នេះគ្រាន់តែជាមេរៀនប៉ុណ្ណោះ

ខ្សែបម្រើ PauPogba បាននិយាយថាក្រុម Manchester United មិនចាញ់ក្រុម Manchester City នោះទេ ដោយកាលពីប្រកួតថ្ងៃមុននោះ វាគ្រាន់តែជាមេរៀនមួយសម្រាប់ក្រុមពង្រឹងខ្លួននៅប្រកួតក្រោយៗប៉ុណ្ណោះ។ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ Man Utd បានចាញ់ក្រុម Man City ក្នុងដីខ្លួនឯងដោយលទ្ធផល ២-១ ។…

កីឡាករអាស៊ី៥នាក់ មានតម្លៃខ្លួនខ្ពស់ជាងគេបំផុត

ថ្ងៃនេះ Post Sport សូមបង្ហាញឈ្មោះកីឡាករ៥នាក់ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតនៅអាស៊ីនេះ ហើយសុទ្ធមានសមត្ថភាពខ្ពស់ លេងនៅក្លឹបតំបន់អឺរ៉ុបទាំងអស់។ ១. Son Heung-min Son Heung-min មានតម្លៃខ្លួន៣០លានអឺរ៉ូ ដែលរូបគេផ្លាស់ពី Bayer Leverkusen ទៅ Spurs កាលពីឆ្នាំ២០១៥កន្លងទៅ។ ២.…

អ្នកចាំទីដៃស្អិតរបស់ Man Utd ជឿថា Bailly ជារនាំងធំការពារ Man City

David de Gea បានគិតថាមិត្តរួមក្រុមរបស់ខ្លួនជាខ្សែការពារល្អមែនទែន ហើយអាចជារនាំងធំសម្រាប់ក្រុម Manchester United ក្នុងការប្រកួតជាមួយ Manchester City នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ Man Utd បានទិញខ្សែការពារខាងលើនេះពីក្លឹប Villarreal ក្នុងតម្លៃខ្លួន៣០លានផោន កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ហើយកីឡាកររូបនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងប៉ុន្មានប្រកួតកន្លងមកដែរ ក្នុងនាមជាអ្នកការពារតំបន់កណ្ដាល។ មួយវិញទៀត…