Rooney ចង់ឈ្នះពានរង្វាន់ច្រើនទៀតជាមួយ Man Utd មុនចាកចេញ
កីឡាករ Wayne Rooney បានអះអាងថារូបគេចង់លេងឱ្យក្លឹប Manchester United ច្រើនឆ្នាំទៀត ក៏ដូចជាលើកពានរង្វាន់នៅទីនេះ មុនពេលចាកចេញឬចូលនិវត្តន៍ពីបាល់ទាត់តែម្ដង។ Rooney នឹងត្រូវលេងឱ្យក្រុម Man Utd ក្នុងការប្រកួតមិត្តភាពចុងក្រោយ ត្រៀមបើករដូវកាលថ្មី ពោលគឺត្រូវប៉ះក្រុម Everton ដែលជាក្លឹបចាស់របស់ខ្លួននៅម៉ោង២រំលងអាធ្រាត្រយប់នេះ។ ប្រធានក្រុមរូបនេះ ហាក់មិនសូវបង្ហាញទម្រង់លេងល្អនោះទេ…