ម៉ូតូវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ២

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ…

Update៖ អាណោចអាធ័មណាស់ បុរសវ័យចំណាស់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត

តាកែវៈ នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ វេលាម៉ោង ៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃសកប្បាស ខេត្តតាកែវ លើផ្លូវលេខ១២៩ចន្លោះគីឡូម៉ែត្រ១៩-២០រវាងម៉ូតូនិងរថយន្តបើកបរបញ្រ្ចាសទិសគ្នាពីកើតទៅលិចបណ្តាលឲ្យស្លាប់បុរសម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខតាកែវ 1Q2749 បើកបរដោយឈ្មោះ ហ៊ែល ហ៊ី…

រថយន្តម៉ាក NISSAN មួយគ្រឿង ឆ្លងចរន្តអគ្គិសនីឆេះខ្ទេចទាំងស្រុង នៅផ្លូវជាតិលេខ៥៥ ស្រុកវាលវែង

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីរថយន្តឆ្លងចរន្តអគ្គិសនីឆេះ លើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូលេខ១៤០-១៤១ ចំណុចភ្នំ១៥០០ច ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ រថយន្តម៉ាក NISSAN ពណ៌ស គ្មានផ្លាកលេខ បើកបរពីកើតទៅលិចពេលបើកមកដល់ចំណុចកើតហេតុរថយន្តបានឆ្លងភ្លើង បណ្តាលឲ្យឆាបឆេះខ្ទេចតែម្តង។ រីឯអ្នកបើកបរបន្ទាប់ពីរថយន្តត្រូវភ្លើងឆេះរួចមកក៏បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តខាងលើនេះ ៕

បើស្រវឹង សូមកុំបើកបរ នាំគ្រោះថ្នាក់! រថយន្ត NAVARA បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យការខូចខាត

ភ្នំពេញៈ បុរសនារី ២នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យការខូចខាត។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ…

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់និងរងរបួស នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តនីសាន់ Frontier នៅវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក បេន សំអាត…

រថយន្តដឹកដី១គ្រឿង បើកលឿនមិ​នប្រយ័ត្ន បុកម៉ូតូស្រ្តីកសិករម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃពុធ ៦កើតខែ ជេស្ឋ ឆ្នាំជូត ទោ ស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រ្តីម្នាក់ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។…

រថយន្តបែនធុនធំ ផ្លាកលេខ ខេមរភូមិន្ទ 023-5687 បុកម៉ូតូកង់បីឥណ្ឌាអូសប្រមាណ១០ម៉ែត្រ បណ្តាលឲ្យស្លាប់បុរសម្នាក់

ភ្នំពេញៈ រថយន្តបែនដឹកដីធុនធំ១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបអ៊ីអន២ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ…

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បត់ស្ដាំមិនមើលមុខក្រោយ កៀរម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធក្រឡាប់បះជើង

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ ១គ្រឿងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ ១គ្រឿងសុខៗ ក៏បានបត់ស្ដាំដៃ បណ្ដាលឲ្យជ្រុលទៅកៀរម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធក្រឡាប់បះជើង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើករ៉ឺម៉កនោះស្លាប់ ដោយគ្រាន់តែរងរបួសធ្ងន់ធ្ងរឡើយ។ ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក NISSAN…

ករណីរថយន្ត NISSAN បុកបុករះម៉ូតូបីគ្រឿង និងរថយន្ត ៤គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត NISSAN FRONTIER មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយបានគេចពីម៉ូតូកង់បីមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករះម៉ូតូកង់បី និងរថយន្តដែលឈប់ចតចោលចំនួន ៥គ្រឿង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខមន្ទីរពហុព្យាបាល និងសម្ភពវិបុលសុខតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក…

បុគ្គលិកកាស៊ីណូ២នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង០៨និង៤០នាទីព្រឹថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៤-១៤៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ករណីនេះបង្កឡើងដោយរថយន្តបែន០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំ KPS-0281 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ…