អ្នកលក់កាហ្វេម្នាក់ស្លាប់ភ្លាមៗ ក្រោយរថយន្តដឹកទំនិញបើកវ៉ាជែង មកបុកម៉ូតូចំពីមុខ អូសកិនជាច្រើនម៉ែត្រ
ភ្នំពេញៈ កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៤ មុខច្រកចូលបុរីសង្ឃឹមថ្មី ភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ រថយន្តម៉ាក NISSAN UD1400 ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ…