ភ្លេចលេខសម្ងាត់គណនី Facebook ប្តូរថ្មីវិញបានតាមវិធីនេះ

ជារឿយៗ រាល់ពេលដែលប្រិយមិត្តខ្ចីកុំព្យូទ័រ ឬទូរស័ព្ទពីគេយកមកលេង Facebook ភាគច្រើនគឺភ្លេច Log out រួចក៏ភ័យខ្លាចម្ចាស់ឧបករណ៍ទាំងនោះអាច ប្រើប្រាស់គណនីរបស់ខ្លួនបាន ទើបសម្រេចចិត្តផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី។ ប៉ុន្តែរាល់ពេលផ្លាស់ប្តូរ លេខកូដសម្ងាត់ច្រើនដងពេកវាក៏បណ្តាលឲ្យភ្លេច​ ឬភាន់ច្រឡំផងដែរ។ ហេតុដូចនេះ ប្រសិនបើប្រិយមិត្តភ្លេចលេខកូដសម្ងាត់ អាចប្តូរថ្មីវិញបាន តាមវិធីដែល Post Tech បង្ហាញខាងក្រោមនេះ៖…

គួរឱ្យខ្លាច! Hacker អាចប្រើទិចនិកថ្មី លួចព័ត៌មានក្នុងទូរសព្ទ iPhone និង Android ដោយមិនខ្វល់ពីប្រព័ន្ធ Fingerprint ឬ Iris Scanner

ការសិក្សាថ្មីមួយរកឃើញថា បច្ចុប្បន្នចោរព័ត៌មានវិទ្យា ឬ Hacker អាចប្រើប្រាស់ Sensor ទូរសព្ទ ដើម្បីលួចយកលេខ PIN កូដ និងចម្លងយកទិន្នន័យ ឬព័ត៌​មាន​សំខាន់ៗលើទូរសព្ទបាន បើទោះជាទូរសព្ទនោះ មានបំពាក់ប្រព័ន្ធស្គេនក្រយៅដៃ (Fingerprint) និងប្រស្រីភ្នែក (Iris scanner) ក៏ដោយ។ ក្នុងរបាយការណ៍កម្រាស់…

វិធី ៣ យ៉ាងជួយឲ្យ iPhone/iPad កើនទំហំផ្ទុកមិនគួរឲ្យជឿ

ទំហំផ្ទុកទិន្នន័យ ឬឯកសារលើ iPhone/iPad បន្តភាពពេញមិនចេះចប់ ដរាបណាយើងលែងប្រើវា។ មកទល់ពេលនេះ វិធីធ្វើឲ្យទំហំផ្ទុកកើនច្រើនជាងមុន មានមិនតិចទេ ប៉ុន្តែ ក៏មិនប្រាកដថាមានប្រសិទ្ធភាពទាំងអស់ដែរ។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញវិធី ៣ យ៉ាង ដ៏មានសក្តានុពល ជូនប្រិយមិត្ត ដែលអាចបង្កើនទំហំផ្ទុកជាច្រើនមិនគួរឲ្យជឿ។…

គន្លឹះពិសេស ១០ យ៉ាងក្នុងកម្មវិធី Safari ដែលអ្នកប្រើ iPhone/iPad ត្រូវដឹង

Safari គឺជាកម្មវិធីរុករកលើបណ្តាញអ៊ិនធើណែត សម្រិតសម្រាំងឡើងដោយក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple ដាក់ឲ្យប្រើប្រាស់ប្រចាំនៅលើប្រព័ន្ធ iOS តាំងពីជំនាន់ដំបូងមកម្ល៉េះ។ អ្នកដែលកំពុងប្រើប្រាស់​ផលិតផល iPhone/iPad ប្រហែលជាធ្លាប់បានប្រើកម្មវិធីនេះហើយ។ តែអ្វីដែលពិសេស ប្រិយមិត្តត្រូវយល់ដឹងបន្ថែម អំពីការប្រើប្រាស់កម្មវិធីមួយនេះឲ្យមានសុវត្ថិភាពខ្ពស់ ប្រើរហ័សជាងមុន ងាយគ្រប់គ្រងការរុករក និងទាញយកផលប្រយោជន៍ជាច្រើនពីវា។ ឥឡូវនេះក្រុមការងារ Post Tech សូមលើកយកគន្លឹះពិសេស…

គន្លឹះជុសជុលគណនី iCloud លើ iPhone កុំឱ្យលោតចេញសំណើរទាមទារឱ្យចុះឈ្មោះដដែលៗ

លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃស៊េរី iPhone ឬក៏ iPad ប្រហែលជាធ្លាប់ជួបប្រទះហើយនូវសំណើរឱ្យចុះឈ្មោះចូលប្រើគណនី iCloud ជាពិសេស ក្រោយពេលដែលខ្លួនធ្វើបច្ចុប្បន្នភាព (update) ប្រព័ន្ធ iOS របស់ iDevices (iPhone, iPad, & iPod Touch) ទាំងនោះតែម្តង។ ដើម្បីដោះស្រាយបញ្ហាដ៏គួរឱ្យរំខាននេះ…

គន្លឹះចាក់ចម្រៀងក្នុង YouTube ស្តាប់លើ iPhone ដោយមិនចាំបាច់បើកអេក្រង់ចោល

YouTube គឺជាកម្មវិធីដែលមានមនុស្សជាច្រើនចូលចិត្តប្រើប្រាស់សម្រាប់ចាក់ចម្រៀងស្តាប់ ដោយសារតែវាប្រមូលផ្តុំទៅដោយបទចម្រៀងវីដេអូចម្រុះបែបរាប់លាន ហើយអាចចាក់មើលដោយសេរីបានទៀតផង។ ទោះយ៉ាងណា មានអ្នកប្រើប្រាស់ជាច្រើនត្អូញត្អែរថា វាមិនងាយស្រួលប្រើនោះទេ។ មិនងាយស្រួលប្រើ ក៏ព្រោះតែពួកគេចាំបាច់ត្រូវទុកអេក្រង់ទូរស័ព្ទ iPhone របស់ខ្លួនឱ្យភ្លឺចោលរហូត។ ពោលគឺ នៅពេលដែលអេក្រង់បិទ សំឡេងចម្រៀងក៏ត្រូវបិទព្រមៗគ្នាផងដែរ។ ដើម្បីដោះស្រាយបញ្ហាលំបាកនេះ Post Tech សូមបង្ហាញគន្លឹះសម្ងាត់មួយ ដែលអាចជួយឱ្យលោកអ្នកអាចបើកស្តាប់បទចម្រៀង ឬសំឡេងវីដេអូក្នុង…

Apple ប្រកាសឈ្មោះហ្គេមល្អបំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៦ តែអត់មានឈ្មោះហ្គេម Pokémon Go

ក្រុមហ៊ុន Apple បានប្រកាសឈ្មោះហ្គេមល្អបំផុតប្រចាំឆ្នាំ ២០១៦ ដែលហ្គេមខ្លះមិនដែលបានឮសូម្បីតែឈ្មោះផង។ ឆ្នាំនេះប្រហែលជាមានភាពខុសពីឆ្នាំមុន។ តាមរយៈហ្គេម Pokémon Go ដែលជាក់ស្តែងបំផុតថា ជាហ្គេមដែលមានឈ្មោះល្បីខ្លាំង វាមានហេតុផលអីដែរអាចអវត្តមានពី តារាងចំណាត់ថ្នាក់ហ្គេមទាំង ១០ ប្រចាំឆ្នាំ ២០១៦ នៃក្រុមហ៊ុន Apple។ ពិតណាស់ Pokémon…

មាន់ទោរ ដែលមានសក់ដូច​ ដូណាល់ត្រាំ​

មាន់ទោរ មាស​នៅក្នុងប្រទេសចិន កំពុង​ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអនឡាញ ដោយសារតែ​ក្រុមមនុស្សគិតថា រោមលើក្បាលរបស់​មាន់ទោរមួយក្បាលនេះ ដូចទៅនឹង​ស្តាយ៍សក់ប្រធានាធិបតី​ទី​៤៥​ លោក ដូណាល់ ត្រាំ ។​ រូបភាពនៃសត្វមួយក្បាលនេះ បានកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងប្រទេសចិន បន្ទាប់ពីអ្នកកាសែតមកពីក្រុង Hangzhou បានថតរូប​សត្វ​មាន់ទោរ​ឈ្មោលមួយនេះ និង​ចង្អុលបង្ហាញថា រោមខាងលើក្បាលមាន់ទោរ ដូចទៅនិង​ប្រធានា​ធិបតី​ជាប់ឆ្នោត អាម៉េរិក។​…

សួនសត្វ Phnom Penh Safari World នឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០១៧

សួនសត្វ Phnom Penh Safari World បច្ចុប្បន្នសាងសង់បាន ៨០ភាគរយ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០១៧ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយប្រមាណជាកន្លះម៉ោងមុននេះ។ សួនសត្វ Phnom Penh Safari World ជាសួនសត្វដំបូងបង្អស់នៅក្នុង រាជធានីភ្នំពេញ…

Apple ​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ថ្ងៃ​ទី០៩​ ខែ​មីនា ​

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ទី២ បន្ទាប់ពី Samsung បានជូនដំណឹងដល់សាធារណជនតាមរយៈ​​លិខិត​អញ្ជើញប្រព័ន្ធផ្សព្វផ្សាយឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៥ ខាងមុខ ដោយអ្នកដែល​គ្មាន​លិខិតអញ្ជើញ​អាចមើលតាមរយៈ Online បាន (www.apple.com/live)។ ព្រឹត្តិការណ៍នឹងចាប់ផ្ដើមនៅវេលាម៉ោង ១០ព្រឹក ម៉ោង​ក្នុងតំបន់ ហើយនៅពេលចាប់ផ្ដើម​មានការធ្វើអត្ថាធិប្បាយ នឹងមាន​ការ​…