កុំចេះតែហ៊ាន! គំរាមកំហែងហែកកេរ្ដិ៍ តាម Facebook ចុងក្រោយខ្នោះដៃអាល័យស្នេហ៍

កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីគំរាមកំហែងហែកកេរ្ដិ៍ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់…

យុវជនឆ្នើមជាច្រើននាក់ល្បីក្នុងករណី ឆក់ ប្លន់ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទការសែត បង្ហាញមុខ នៅព្រឹកមិញនេះ

ភ្នំពេញៈ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន ០២ក្រុមឃាត់ខ្លួនចំនួន ១០នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១២ករណីក្នុងនោះមាន៖ ក្រុមទី១ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន ០៦ករណីមាន៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃកាប់ប្លន់យកទ្រព្យសម្បត្តិ) ចំនួន ០៥ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន…

ជនសង្ស័យដែលជំនាញឆក់នៅរាជធានីភ្នំពេញម្នាក់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់នៅចំណុចផ្លូវរថភ្លើងម្តុំវត្តនាគវន្ត័ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)ក្នុងទីក្រុងភ្នំពេញចំនួន៤ករណីបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ៖ ករណីទី១៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយពណ៌ស)ប្រព្រឹត្តនៅចំណុចចុងស្ពានអាកាសផ្សារដីហុយផ្លូវសហពន្ធ័រុស្សីភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩វេលាម៉ោង៤និង១០នាទី។ ករណីទី២៖អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ)ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤Dផ្លូវលេខ២០១ក្រុម១០ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា…

សង្ស័យញ៉ាម! ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយប្រព្រឹត្តបទល្មើសជាក់ស្ដែង

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១១ និង៥០នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្បាលស្ពានមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ដែលពួកគេ កំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែង លូកកាបូបស្ត្រីម្នាក់។ ជនសង្ស័យឈ្មោះអ៊ូ ឆូ ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ស្បែកជើងជជុះ។ ជនរងគ្រោះ…

Update៖ បក្ខពួកចោរលួចកាច់សោយកម៉ូតូ ក្នុងនោះមានម្នាក់ ធ្វើប័ណ្ណសម្គាល់ខ្លួនក្លែង ជានគរបាលព្រហ្មទណ្ឌពាក់សក្តិ២ នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការក្រុងព្រះសីហនុ បានសហការគ្នាបើកការស៊ើបអង្កេតស្រាវជ្រាវ ចាប់បានមុខសញ្ញាចោរលួចម៉ូតូមួយក្រុមមានគ្នាចំនួន៤នាក់ រួមទាំងវត្ថុតាងម៉ូតូជាផល នៃអំពើទុច្ចរិតចំនួន៩គ្រឿង និងឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួន។ ជនសង្ស័យទាំង៤នាក់៖ ១.ឈ្មោះបូវិហ៊ាភេទប្រុស អាយុ៣២ឆ្នាំ…

ជើងខ្លាំង! កាច់សោកម៉ូតូ នៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចប្រមាញ់ ឃាត់ខ្លួនបានច្រើននាក់

ព្រះសីហនុៈ កាលពីវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) ដែលបានប្រព្រឹត្ត នៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែឆ្នាំដដែល ស្ថិតនៅម្តុំក្រោយផ្លូវស្ថាននីយ៍ប្រេង Caltex ក្នុងភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។…

លួច ទូរស័ព្ទដៃបានហើយតែជាប់លេខកូដទៅឲ្យជាងដោះដូចទៅឲ្យជាប់ខ្នោះ

កណ្ដាលៈ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩ នៅចំណុច ភូមិចុងកោះ ឃុំ ឈើខ្មៅ ស្រុកកោះធំមានជនសង្ស័យធ្វើសកម្មភាព លួចទូរស័ព្ទដៃ ម៉ាក Samsung Galaxy J4 ។ ជនរងគ្រោះឈ្មោះ ជា សារិន ភេទស្រី អាយុ ៣០…

ជិះម៉ូតូឆក់យកទូរស័ព្ទដៃគេសមត្ថកិច្ចឃាត់បានម្នាក់រត់រត់រួចម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សាជិះម៉ូតូឆក់យកទូរស័ព្ទដៃនៅចំនុច លើផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ១៤៨ភូមិទី០៦សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា​ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ កែវ វិចិត្រ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន ម៉ូតូចំនូន០១គ្រឿងម៉ាកSuzukiស្មាស់វីពណ៌ខ្មៅដែលមានស្លាកលេខភ្នំពេញ1AR…

យុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នៅផ្ទះសំណាក់សុកសាន្ត

កោះកុងៈ កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង់ទង់ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន មកដល់ចំណុចភូមិ៤ សង្កាត់ដងទង់ ក៏ប្រទះឃើញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ីម ហាន់ណាហ្វី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណី លួច ឆក់ ប្លន់ នៅស្រុកកៀនស្វាយ

កណ្តាលៈ នៅថ្ងៃទី១៧ ខែកុម្ភះ​ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចជំនាញខេត្តបានសហការជាមួយអធិការដ្ឋាននគរបាលស្រុក កៀន ស្វាយនិងប៉ុស្តិ៍រដ្ឋបាលដោយមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្ដាល និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានបើកកិច្ចប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យនិងឆែកឆេរ ចាប់យកវត្ថុតាង និងឃាត់ខ្លួន មុខសញ្ញា ប្រព្រឹត្ត អំពើ…