មិនធ្លាប់ស្គាល់សោះ ស្រាប់តែចេញមួយម៉ូដថ្មីនេះមក G6 ឬ S8 អីសុំខ្មាស់!
ខណៈក្រុមហ៊ុន Samsung និង LG កំពុងបង្ហាញមោទនភាពយ៉ាងខ្លាំងលើ កំពូលទូរសព្ទ Galaxy S8 និង G6 ជាមួយរចនាបទអេក្រង់ស្ទើរគ្មានគែមនោះ ក្រុមហ៊ុនផលិតទូរសព្ទមួយដែលមិនធ្លាប់ឮឈ្មោះសោះក្នុងពិភពទូរសព្ទ ស្រាប់តែតាំងបង្អូតទូរសព្ទម៉ូឌែលថ្មីរបស់ខ្លួនមួយឈ្មោះ Alpha បំពាក់អេក្រង់លាតស្ទើរតែស្មើ ១០០% នៃផ្ទៃទូរសព្ទខាងមុខ លើគេហទំព័ររបស់ខ្លួន។ Alpha គឺជាទូរសព្ទម៉ូឌែលដែលកំពុងត្រៀមចេញឆាប់ៗខាងមុខរបស់ក្រុមហ៊ុន Maze ដែលមានមូលដ្ឋានក្នុងខេត្ត Shenzhen…